ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ឈី​ន រតនៈ ប្រឹង​ដើរ​ផង រត់​ផង ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញា​ឈី​ន រតនៈ ជាតា​រា​ដែល​សាង​ស្នាដៃ​ឲ្យ​មហាជន​ស្គាល់​តាម​រយៈ​ការ​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ឌឹ​វ៉​យ​ខេ​ម​បូ​ឌា ដោយ​ឆ្លងកាត់​រហូត​វគ្គ​ផ្តាច់​ព្រ​ត្រ័​។ បើ​ទោះជា​ពានរង្វាន់​បាន​ទៅ​លើ​ថែ​ល ថៃ​តែ​ឈី​ន រតនៈ ជា​បេ​ក្ខ​នារី​មាន​ទេព​កោសល្យ​ល្អ​ធ្វើ​ឲ្យ​បេក្ខជន​ប្រកួត​ជាមួយ​គ្នា​ភ័យ​មិន​ស្ទើរ​ទេ ។…

រាជធានី​ភ្នំពេញ​៖ កញ្ញា​ឈី​ន រតនៈ ជាតា​រា​ដែល​សាង​ស្នាដៃ​ឲ្យ​មហាជន​ស្គាល់​តាម​រយៈ​ការ​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ឌឹ​វ៉​យ​ខេ​ម​បូ​ឌា ដោយ​ឆ្លងកាត់​រហូត​វគ្គ​ផ្តាច់​ព្រ​ត្រ័​។ បើ​ទោះជា​ពានរង្វាន់​បាន​ទៅ​លើ​ថែ​ល ថៃ​តែ​ឈី​ន រតនៈ ជា​បេ​ក្ខ​នារី​មាន​ទេព​កោសល្យ​ល្អ​ធ្វើ​ឲ្យ​បេក្ខជន​ប្រកួត​ជាមួយ​គ្នា​ភ័យ​មិន​ស្ទើរ​ទេ ។

ឈី​ន រតនៈ ត្រូវ​អ្នកដឹកនាំ​ផលិតកម្ម​ចាត់ចែង​រក​ទីផ្សារ​ការងារ​រហូត​ក្លាយជា​តារា​រះ​ចិញ្ចាច​គួរ​ឲ​ចាប់​អារម្មណ៍ ។ មហាជន​ចាប់ផ្តើម​ស្គាល់​តារាចម្រៀង​ឈី​ន រតនៈ ខ្លាំង​អំឡុង​ពេល​នាង​ប្រឡង ដោយ​កាល​នោះ​វគ្គ​ដំបូង​គេ​នាង​យក​បទ​«​សាក់​សូ​ហ្វូ​ន​កម្សត់​»​ជា​បទ​ស្រែក​ចុះឡើង​ពិបាក​ខ្លាំង ទាល់តែ​មាន​សំឡេង​ខ្ពស់ និង​ដាក់​អារម្មណ៍​ឲ្យ​ល្អ​ទើបបាន ។ ប៉ុន្តែ​រតនៈ​បំបែក​ការ​ចាប់អារម្មណ៍​រហូត​គ្រូបង្វឹក​គោះ​យក​ដល់​ទៅ​៤​កៅអី ហើយ​បទ​នាង​ច្រៀង​ក៏​ផ្ទុះ​នៅ​តាម​បណ្តាញ​សង្គម ។ តាំងពី​ពេល​នោះ​មក​នាង​ក្លាយជា​បេ​ក្ខ​នារី​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​តាមដាន​ទស្សនា​កម្មវិធី​ប្រកួត ។

នៅ​ពេល​នេះ​ឈី​ន រតនៈ​បាន​ក្លាយជា​តារាចម្រៀង​លេចធ្លោ ហើយ​ក៏​ជាប់កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ធំ​ដែល​ទស្សនិកជន​បាន​ស្គាល់​យ៉ាង​ច្បាស់ ។ នាង​បាន​វិ​វ​ឌ្ឍ​ខ្លួន​ទៅ​មុខជា​លំដាប់​តាំងពី​ការ​ស្លៀកពាក់​តុបតែង​ខ្លួន និង​ការ​ប្រើប្រាស់​បច្ចេកទេស​សំឡេង ខណៈ​ការ​ច្រៀង​លើ​វេទិកា​កាន់តែ​សម្បូរ​មាន​ទាំង​នៅ​ភ្នំពេញ និង​តាម​ខេត្ត ។

ក្នុង​ជំនួប​ពេល​ថត​កម្មវិធី​អបអរ​«​ទិវា​ជ័យជម្នះ​ថ្ងៃ​៧​មក​រា »​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​បឹង​ស្នោ នា​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​ឈី​ន រតនៈ បាន​ឲ្យ​ដឹង​ថា​ចូល​ដល់​ឆ្នាំ​២០១៩​នេះ​នាង​ហាក់​មានការ​ផ្លាស់​ប្តូរ​ច្រើន​លើ​របៀប​សម្តែង​ដោយសារ​យោង​លើ​ទីផ្សារ និង​របៀប​វិ​វ​ឌ្ឍ​របស់​សិល្បៈ ។ នាង​និយាយ​ថា​«​ភាគច្រើន​ការ​សម្តែង​របស់​នាង​ខ្ញុំ​មាន​ភាព​ស្រគតស្រគំ គឺ​ច្រៀង​ផ្តោត​លើ​លក្ខណៈ​មនោសញ្ចេតនា ។ ពេល​អ្នកដឹកនាំ​ផលិតកម្ម​ផ្តូ​រ​ឲ្យ​ច្រៀង​របៀប​រ៉ុ​ក​ដែល​ត្រូវ​ប្រើ​ស្ទីល​ច្រៀង​ស្រែក​ខ្លាំង​បូក​ទាំង​រាំ​សម្បូរ​ចាក់​ក្បាច់ ធ្វើ​ឲ្យ​នាង​ខ្ញុំ​ហាក់​លំបាក​បន្តិច ។ ម្យ៉ាងទៀត​នាង​ខ្ញុំ​ត្រូវ​រាំ​ឲ្យ​ត្រូវ​គ្នា​ជាមួយ​ក្រុម​រាំ​ផង​នោះ ក៏​កាន់តែ​លំបាក ។

យ៉ាងណា​នាង​ខ្ញុំ​នឹង​ប្រឹង​ដើរ​ផង​រត់​ផង​ឲ្យ​សម​តាម​តម្រូវការ ព្រោះ​យើង​មិន​អាច​រត់គេច​ពី​កា​រវិ​វ​ឌ្ឍ​ខ្លួន​បែប​សិល្បៈ​បាន​ឡើយ ហើយ​យល់​ថា​វា​ជា​បទ​ពិសោធន៍​ថ្មី​បន្ត​ទៀត​សម្រាប់​នាង​ខ្ញុំ​ដើរ​លើ​វិ​ថី​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ