កាលសម័យពុទ្ធកាលមានភិក្ខុមួយអង្គព្រះនាម តិស្សត្ថេរ។ ព្រះថេរអង្គនេះ លោកមានបំណងថា អាត្មាអញនឹងសម្រេចដោយឥរិយាបថតែ៣គឺ ដើរ ឈរ អង្គុយ ហើយលោកក៏ធ្វើវត្តតាមបំណងនោះ ។
នៅពេលមានភាពខ្ជិលច្រអូសចូលមកគ្រប់សង្កត់វេលាណា លោកក៏ជ្រលក់បាច់ចំបើងឱ្យទទឹក ហើយយកមកទទូរលើសីសៈរបស់លោក ដូចឈ្នួតក្បាល រួចចុះទៅត្រាំទឹកដែលមានជម្រៅប្រមាណត្រឹមកដើម្បីបណ្តេញចោលនូវថីនមិទ្ធភាពខ្ជិលច្រអូស ងងុយងោកងក់នោះឱ្យចេញពីប្រាណ ហើយអប់រំចិត្តឱ្យលុះក្នុងអំណាចនៃការគ្រប់គ្រងរបស់ខ្លួន ។
លោកព្យាយាមប្រព្រឹត្តធ្វើតែយ៉ាងនេះអស់១០ឆ្នាំក៏បានសម្រេចព្រះអរហត្តផល ជាព្រះអរហន្តដ៏ប្រសើរមួយអង្គក្នុងលោក ។
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ