ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​សង្វេគ​ណាស់​… ស្ត្រី​ឆ្លងទន្លេ​ស្លា.ប់​ទាំង​ម្តាយ និង​កូន

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្រី​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ឈឺពោះ​ឆ្លងទន្លេ​ដោយសារ​ទារក​ស្លាប់​នៅ​ក្នុង​ផ្ទៃ​មុន​សំរាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។…

ខេត្តរតនគិរី ៖ ស្រី​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ឈឺពោះ​ឆ្លងទន្លេ​ដោយសារ​ទារក​ស្លាប់​នៅ​ក្នុង​ផ្ទៃ​មុន​សំរាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្រី្ត​រង​គ្រោះ​ឆ្លងទន្លេ​នោះ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។ ជន​រង​គ្រោះ​ឆ្លងទន្លេ​ស្លាប់​នោះ ឈ្មោះ​ចិត្ត កុឡាប អាយុ​២១​ឆ្នាំ ជនជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​សេ​ដា ស្រុក​លំ​ផាត់​ខេត្តរតនគិរី ។ មុន​ពេល​សម្រាលកូន​ស្លាប់​នោះ​នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ ស្ត្រី​ជា​ជន​រង​គ្រោះ​បាន​ឈឺពោះ​មាន​លក្ខណៈ​មិន​ប្រក្រតី​ហើយ ក៏​បាន​ប្តី និង​សាច់ញាតិ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​។

លុះ​ពេល​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​ក៏​បាន​ពិនិត្យ​ភ្លាម​ៗ ហើយ​ក៏​បានដឹង​ថា ទារក​នោះ​ស្លាប់​ក្នុង​ផ្ទៃ​ដែរ រួច​ក៏​បាន​ចាក់​ថ្នាំ​ឱ្យ​ប្រសូត​សព​ទារក​នោះ រហូត​ដល់​ពេល​សម្រាល​រួចរាល់​ទៅ​សុខភាព​របស់​ម្តាយ​ក៏​កាន់តែ​ចុះ​ខ្សោយ ដោយសារ​ស្ត្រី​នោះ​ធ្លាប់​មាន​ជំងឺ​ក្រពះ ហើយ​បាយ​ទឹក​មិន​បាន​ផង​នោះ ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​នៅ​វេលា​កើតហេតុ​ខាងលើ​នោះ​តែ​ម្តង​។

ក្រោយ​កើតហេតុ​ក្រុម​គ្រួ​សារបាន​ដឹក​សព​មក​ដល់​ផ្ទះ ទើប​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេ​ដា ចុះ​ទៅ​ធ្វើការ​ពិនិត្យ ហើយ​ក៏​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឱ្យ​ប្តី និង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕