ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​…​ថៅកែស្រី«ឌែម៉ូគ្លីនិក»និង​គ្រូ​ពេទ្យ​​​ដេរ​ប្រដាប់​ភេទ ​បង្ហាញខ្លួន​នៅ​តុលា​ការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី​០៤ មករា នេះ ​​អ្នក​ស្រី ហូ​វ ដា​ណេ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី​០៤ មករា នេះ ​​អ្នក​ស្រី ហូ​វ ដា​ណេ និង​គ្រូពេទ្យ​ផ្នែក​ដេរ​​ប្រដាប់ភេទ បានមក​​ដល់​តុ​​លា​ការ​ម៉ោង​១០ និង​១០​នាទី​ថ្ងៃ​ទី​៤ មក​រា ​ដើម្បីសាកសួរបន្ត ។

សេចក្តីរាយការណ៍បន្តថា អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​ម​ជ្ឍ​មណ្ឌល​កែ​សម្ផស្ស​ឌែ​ម៉ូ​ក្លី​និក និងស្ត្រី​ឈ្មោះ ពៅ សុ​ី​ណាត ជា​អ្នកគ្រូ​ពេទ្យ​ជំនាញ​ខាង​ដេរ​ប្រដាប់​ភេទ​ ។ ​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ ។ ​

គួរ​រំលឹកថា រឿងរ៉ាវ​របស​់អ្នកស្រី ហូ​វ ដា​ណេ ជាថៅកែ​មជ្ឈមណ្ឌល​កែ​សម្ផស្ស «ឌែ​ម៉ូ​គ្លីនិក» ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អញ្ជើញ​​ឱ្យ​ចូលខ្លួន​ដើម្បី​សាកសួរ​បន្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មក​រា ហើយ​និង​គ្រោង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ​។ សេចក្តីរាយការណ៍​បន្ត​ថា ដំណើរ​ការ​នៃ​ការ​សាកសួរបាន​ធ្វើ​ឡើង ចាប់​​តាំងពី​ព្រឹក​រហូត​ដល់​រសៀល​ដដែល នៅ​មិន​ទាន់​ចប់ ។

លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ឲ្យ​ដឹង​ថា មក​ដល់​រសៀល​ថ្ងៃ​ទី​៣ មក​រា បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិន​ទាន់​មានការ​ឃាត់ខ្លួន​អ្នកស្រី ហូ​វ ដា​ណេ នោះ​នៅឡើយ​ទេ ប៉ុន្តែ​អាច​ការិយាល័យ​ជំនាញ​គេ​ហៅអ្នកស្រី​ទៅ​សាកសួរ​បន្ត​ពី​ល្ងាច​​ថ្ងៃ​ទី​២ មក​ ។ គួរ​កត់សម្គាល់​​ថា ​កាលពី​​រសៀល​ថ្ងៃ​ទី​៣ មក​រា នេះ មាន​អ្នកប្រមាញ់​ព័ត៌មាន​
១​ក្រុម​បាន​ទៅ​រង់ចាំ​ថតរូប និង​យក​ព័ត៌មាន​ច្បាស់​ការណ៍ ពាក់ព័ន្ធ​ការ​នាំ​ខ្លួនអ្នកស្រី​ថៅកែ​មជ្ឈមណ្ឌល​កែ​សម្ផស្ស «ឌែ​ម៉ូ​គ្លីនិក» នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​។

មាន​ប្រភព​ព័ត៌មាន​ថា អ្នកស្រី ហូ​វ ដា​ណេ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ហើយ និង​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ ​។ អ្នកស្រី ហូ​វ ដា​ណេ បាន​រង​នូវ​បណ្តឹងរបស់​​អតិថិជន​ខ្លួន​ចោទ​ប្រកាន់​ថា «អ្នកស្រី​បាន​គំរាម​ទារប្រាក់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក» ក្រោម​រូបភាព​បង្ហោះ​រូប​អតិថិជន​ទៅ​ដេរ​ប្រដាប់​ភេទ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បើសិនជា​គ្មាន​ប្រាក់​ជា​ថ្នូ​នោះ​ទេ ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ