ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​​អង់គ្លេស​បង្ហាញ​រាង​សិច​សុ​ី​ជាមួយ​គូស្នេហ៍​លើ​ឆ្នេរ​ញាក់សាច់​មិន​ស្ទើរ

5 ឆ្នាំ មុន

តារាចម្រៀង​ល្បី​អង់គ្លេស​នាង​ ដួ លី​ប៉ា (Dua Lipa) បាន​ផ្ដល់​កាដូ​ក្នុង​ឆ្នាំ​ថ្មី​ដល់​ទស្សនិកជន​ដោយ​បង្ហាញ​ឈុត​ប៊ី​គី​នី​ដ៏​សិច​សុី​ក្នុង​ពេល​សម្រាក​លំហែកាយ​នៅ​ក្រុង​ម៉ៃ​អា​មី សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០១៨…

តារាចម្រៀង​ល្បី​អង់គ្លេស​នាង​ ដួ លី​ប៉ា (Dua Lipa) បាន​ផ្ដល់​កាដូ​ក្នុង​ឆ្នាំ​ថ្មី​ដល់​ទស្សនិកជន​ដោយ​បង្ហាញ​ឈុត​ប៊ី​គី​នី​ដ៏​សិច​សុី​ក្នុង​ពេល​សម្រាក​លំហែកាយ​នៅ​ក្រុង​ម៉ៃ​អា​មី សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០១៨ ។

តារាចម្រៀង​ជនជាតិ​អង់គ្លេស​នាង ​ដួ លី​ប៉ា ​អាយុ​២៣​ឆ្នាំ​បាន​ដើរ​កម្សាន្ត​នៅ​តំបន់ឆ្នេរ​ក្រុង​ម៉ៃ​អា​មី រួម​ជាមួយ​នាង​រី​ណា (Rina) ជា​ប្អូនស្រី និង​លោក​អាយ​សេក ខា​រី​វ (Isaac Carew) អាយុ​៣២​ឆ្នាំ ដោយ​នាង​បាន​បង្ហាញ​ពី​ភាព​លេចធ្លោ​នូវ​ភាព​សិច​សុី​គួរ​ឲ្យ​គយគន់ ។

ភាព​សិច​សុី​នេះ​ស្ថិត​ក្នុង​ឈុត​ប៊ី​គី​នី​ពណ៌​លឿង រំលេច​ដោយ​កំប៉េះគូទ​សិច​ស៊ី​យ៉ាង​ស្រស់​ស្អាត ។ ក្រៅពី​នេះ​ពាក់​ក្រវិល​បង្កើន​សម្រស់​ទាក់ទាញ​ទស្សនិកជន​នៅ​លើ​ពិភពលោក ។

កន្លង​មក​នាងធ្លាប់​ទៅ​ដើរ​កម្សាន្ត​ជាមួយ​លោក​អាយ​សេក នៅ​ទីនោះ​នា​ដើមឆ្នាំ​២០១៨​ក្រោយ​ពី​ពួក​គេ​បាន​ស្គាល់គ្នា​អស់​រយៈពេល​៣​ឆ្នាំ ។ ចំពោះ​ក្ដី​ស្រឡាញ់​ក្នុង​ពេល​នេះ​ពួក​គេ​ហាក់ដូចជា​មាន​ភាព​ល្អូកល្អិន​ជាង​មុន ព្រោះ​នាង​បាន​អោប​ចង្កេះ​គូស្នេហ៍​ប្រកបដោយ​សេចក្ដីសុខ ។

នាង​នាង​ដួ លី​ប៉ា ជា​តារាចម្រៀង​ដ៏​លេចធ្លោ​មួយ​រូប ហើយ​ក៏​មានឈ្មោះ​ចូល​ដណ្ដើម​ពានរង្វាន់​«2019 Grammy Awards» ខាង​មុខ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ