រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មន្ត្រីនគរបាលប៉ុស្តិ៍ស្វាយប៉ាកម្នាក់បានងងឹតមុខ ខណៈពេលដែលកំពុងតែជិះម៉ូតូ បណ្តាលឲ្យធ្លាក់ផ្លូវ ទើបមានរបួសធ្ងន់ ដែលគ្រោះថ្នាក់នេះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែមករានេះ នៅតាមផ្លូវជាតិលេខ៥ នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះមានឈ្មោះ ហួត គឹមលី អាយុ៥២ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ស្វាយប៉ាកផ្នែកស្ថិតិ មានលំនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ដោយមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ងងឹតមុខដួលធ្លាក់ផ្លូវ បណ្តាលឲ្យរងរបូសធ្ងន់តែម្តង ហើយត្រូវរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបាននគរបាលយករក្សាទុកនៅប៉ុស្តិ៍ ៕
ចែករំលែកព័តមាននេះ