ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​បិតា​ល្បែង​ចង់​បរិច្ចាគ​លុយ​ទាំងអស់​ប្រហែល​៧១៤​លាន​ដុល្លារ

5 ឆ្នាំ មុន

ចិន​៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា តារា​សម្តែង​តួអង្គ​បិតា​ល្បែង Chow Yun-fat បាន​ប្រកាស​ថា ខ្លួន​នឹង​បរិច្ចាគ​ទ្រព្យសម្បតិ្ត​ដែល​ខ្លួន​មាន​ទាំងអស់​ទៅ​ដល់​មូលនិធិ​សប្បុរសធម៌​។ ទ្រព្យសម្បតិ្ត​របស់​លោក​ទាំងមូល…

ចិន​៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា តារា​សម្តែង​តួអង្គ​បិតា​ល្បែង Chow Yun-fat បាន​ប្រកាស​ថា ខ្លួន​នឹង​បរិច្ចាគ​ទ្រព្យសម្បតិ្ត​ដែល​ខ្លួន​មាន​ទាំងអស់​ទៅ​ដល់​មូលនិធិ​សប្បុរសធម៌​។ ទ្រព្យសម្បតិ្ត​របស់​លោក​ទាំងមូល មាន​តម្លៃ​ប្រហែលជា ៧១៤​លាន​ដុល្លារ​អា​មេ​រិ​ក​។

តារា​សម្តែង​វ័យ​៦៣​ឆ្នាំ​រូប​នេះ បាន​មាន​ប្រសាសន៍​ថា​៖ «​ប្រពន្ធ​របស់ខ្ញុំ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេចចិត្ត​របស់ខ្ញុំ​។ នៅ​ពេល​យើង​ស្លាប់ យើង​មិន​អាច​យក​លុយ​ទៅ​ជាមួយ​យើង​បាន​ទេ ហើយ​ចុះ​ហេតុ​អ្វី​បានជា​មិន​ឱ្យទៅ​អ្នក​ដែល​ត្រូវការ?​»​។

កាលពី​ខែតុលា ប្រពន្ធ​របស់​លោក ឈ្មោះ Jasmine Tan បាន​បង្ហើប​ថា លោក Chow ចាយ​ត្រឹមតែ​១០២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ បើ​ទោះបីជា​មានទ្រព្យ​សម្បត្តិ​ហូរហៀរ​ក៏​ដោយ​។ មិនបាច់​ទៅ​មើល​នៅ​ទីណា​ច្រើន​ទេ លោក​ប្រើ​ទូរស័ព្ទ​សេ​រ៊ី​ចាស់ Nokia បិទ​បើក អស់​រយៈពេល​១៧​ឆ្នាំ​ហើយ ទាល់តែ​វា​ខូច​ជួសជុល​លែង​បាន​។

នៅ​ក្នុង​កម្មវិធី​កូរ៉េ​មួយ លោក​បាន​ប្រាប់​ថា លោក​មិន​ត្រូវ​បាន​នរណា​ម្នាក់​ស្គាល់​នោះ​ទេ នៅ​ពេល​ជិះ​រថភ្លើង​។ នេះ​ក៏​ព្រោះតែ​ពួក​គេ​អោន​មុខ​ស​ម្លឺ​ង​មើល​ទូរស័ព្ទ​គ្រប់​ៗ​គ្នា​។ កាលពី​ឆ្នាំ​២០១៤ លោក​បាន​ឡើង​និយាយ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា លុយ​មិនមែន​ជា​របស់ខ្ញុំ​ពិតប្រាកដ​នោះ​ទេ​។ ខ្ញុំ​គ្រាន់តែ​រក្សា​វា​ទុក​មួយ​រយៈ​ប៉ុណ្ណោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ