ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់ Count Down មនុស្ស​ជា​ច្រើន​លើ​ស្ពាន​ព្រលឹង​ចុង​សក់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​១៣​នាក់​ត្រូវ​រង​របួស ក្រោយ​ពី​មានការ​បាក់​ស្ពាន​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី​។ លោក​អភិបាលក្រុង​បាន​សម្រេចចិត្ត​ដក​តំណែង​របស់​អ្នកគ្រប់គ្រង​នៅ Gorky…

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​១៣​នាក់​ត្រូវ​រង​របួស ក្រោយ​ពី​មានការ​បាក់​ស្ពាន​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី​។

លោក​អភិបាលក្រុង​បាន​សម្រេចចិត្ត​ដក​តំណែង​របស់​អ្នកគ្រប់គ្រង​នៅ Gorky Park ដែល​ជា​កន្លែង​កើតហេតុ ក្រោយ​ពី​ស្ពានឈើ​ថ្មើរជើង​បាក់ ហើយ​បង្ក​ជា​ការ​រង​របួស​ដល់​អ្នក​ថ្មើរជើង​ឆ្លងកាត់​។

វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ដោយ​ទូរទស្សន៍​រុ​ស្ស៊ី បានឱ្យ​ឃើញ​ថា ស្ពាន​នោះ​បាក់​ចំ​ពេល​មាន​មនុស្ស​ជា​ច្រើន​ឆ្លងកាត់ ហើយ​ឈរ​នៅ​ពាក់កណ្តាល​ស្ពាន ជាមួយនឹង​ភ្លេង​បុក​បាស់ខ្លាំង​ៗ ពេល Countdown​។

ស្ពាន​នៅ​ក្នុង​ឧទ្យាន Gorky មាន​ប្រវែង​១០០០​ហ្វី​ត ដែល​ជា​កន្លែង​គេ​ពេញ​និយម​មក​លេង​នៅ​ពេល​ចូល​ឆ្នាំ​សកល​។

លោក​អភិបាលក្រុង Sergei Sobyanin បាន​ប្រាប់​ថា គ្មាន​នរណា​ម្នាក់​រង​របួសធ្ងន់​នោះ​ទេ ហើយ​ម្នាក់​ៗ​សុទ្ធតែ​ទទួល​បាន​ប្រាក់​ចន្លោះ​ពី ៣៥៨២​ដុល្លារ ទៅ ៧១៦៥​ដុល្លារ ជា​ថ្លៃ​សងការ​រង​របួស​៕ ប្រភព​វីដេអូ​ដក​ស្រង់​ចេញពី ៖ Rita Panahi

https://twitter.com/RitaPanahi/status/1079890477212590080?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1079890477212590080&ref_url=https%3A%2F%2Fmetro.co.uk%2F2019%2F01%2F01%2F13-injured-bridge-collapsed-new-year-celebrations-moscow-8300256%2F

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ