ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ន​ចេ​លី​ណា ជោ​លី ចាត់​ទុក​ខ្លួនឯង​ជា​ជន​បរាជ័យ​ក្នុង​ជីវិត

5 ឆ្នាំ មុន

នាង​អេ​ន​ចេ​លី​ណា ជោ​លី តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក អាយុ​៤៣​ឆ្នាំ​បាន​ផ្ដល់​បទ​សម្ភាសន៍​តាម​វិទ្យុ​«BBC» ថា​ខ្លួន​ជា​មនុស្ស​បរាជ័យ​នៅ​ក្នុង​ជីវិត មាន​ន័យ​ថា​អាពាហ៍ពិពាហ៍​របស់​នាង​បាន​រលំរលាយ​ដោយ​ការ​លែងលះ​ជាមួយ​តារា​សម្តែង​លោក​ប្រេត ភី​ត (Brad Pitt) ។…

នាង​អេ​ន​ចេ​លី​ណា ជោ​លី តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក អាយុ​៤៣​ឆ្នាំ​បាន​ផ្ដល់​បទ​សម្ភាសន៍​តាម​វិទ្យុ​«BBC» ថា​ខ្លួន​ជា​មនុស្ស​បរាជ័យ​នៅ​ក្នុង​ជីវិត មាន​ន័យ​ថា​អាពាហ៍ពិពាហ៍​របស់​នាង​បាន​រលំរលាយ​ដោយ​ការ​លែងលះ​ជាមួយ​តារា​សម្តែង​លោក​ប្រេត ភី​ត (Brad Pitt) ។

នៅ​ពេល​អ្នក​សារព័ត៌មាន​សាកសួរ​ថា​តើ​លោកស្រី​កំពុង​មាន​ទិស​ដៅ​ចូល​ប្រឡូក​ក្នុង​នយោបាយ ឬ​អត់ ? តារា​សម្តែង​ជា​ម្ចាស់​ពានរង្វាន់​តុក្កតា​មាស​អូ​ស្ការ​បាន​បញ្ជាក់​ថា​ធាតុ​ពិត​ខ្លួន​នឹង​ប្រតិបត្តិ​ពី អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​មានការ​ប្រែប្រួល មាន​ន័យ​ថា​អាច​ចូល​ប្រឡូក​នៅ​ក្នុង​នយោបាយ​នា​ពេល​ខាង​មុខ ។

បច្ចុប្បន្ន​អេ​ន​ចេ​លី​ណា ជោ​លី ជា​ទូត​ពិសេស​របស់​អង្គការ​UNHCR និង​ជា​សកម្មជន​លើ​សកម្មភាព ផ្សេង​ៗ​រួម​មានការ​ធ្វើ​ទារុណកម្ម​លើ​ផ្លូវភេទ និង​ការ​អភិរក្ស​នានា​នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ