ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖​ពាក្យ​មិន​យក​ខ្មែរ​ណា​ធ្វើ​ជាស​ត្រូវជា​សញ្ញា​នៃ​បដិវត្ត​ពណ៌​របស់​ក្រុមប្រឆាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ពាក្យ​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវជា​សញ្ញា​មួយ​នៃ​បដិវត្ត​ពណ៌​របស់​ក្រុមប្រឆាំង​នៅ​កម្ពុជា ។ ប៉ុន្តែ​ត្រូវ​បាន​កំចាត់​ទាន់​ពេល វេលា ។ លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ពាក្យ​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវជា​សញ្ញា​មួយ​នៃ​បដិវត្ត​ពណ៌​របស់​ក្រុមប្រឆាំង​នៅ​កម្ពុជា ។ ប៉ុន្តែ​ត្រូវ​បាន​កំចាត់​ទាន់​ពេល វេលា ។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩​នេះ តាម​រយៈ​សារ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា ពាក្យ​មិន​យក​ខ្មែរ​ណា​ធ្វើ​ជាស​ត្រូវជា ពាក្យ​មាន​ខ្លឹមសារ និង​អត្ថន័យ​ល្អ​ណាស់​ខ្មែរ​ណា​ក៏​ចូល​ចិត្ត និង​ស្វាគមន៍​ដែរ ។ ប៉ុន្តែ​បើ​គ្រាន់ តែ​មាន​តែ​ទ្រឹស្តី ឯការ​អនុវត្ត​ផ្ទុយ​នោះ​ក៏​មិន​អាច​យក​ជា​បានការ​ដែរ ។

ជាក់ស្តែង​អតីត​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​បាន​យកពាក្យ​នេះ​ធ្វើ​ជា​ពាក្យស្លោក​ក្នុង​ការ​តស៊ូ​នយោបាយ​របស់​ខ្លួន ប៉ុន្តែ​ពាក្យ​នេះ​បាន​បង្កប់​ទៅ​ដោយ​ថ្នាំពុល​យ៉ាង​មាន​ឥទ្ធិពល​បំផុត បើសិនជា​មិន​យកចិត្តទុកដាក់ ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​ទេ​នោះ ។ លោក​បន្ត​ថា ជា​សំខាន់ គឺ​ការ​អនុវត្ត​ជាក់ស្តែង​តែ​ម្តង​ពួក​គេ​នាំ​គ្នា​ស្រែ​កថា មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ តែ​ពួក​គេ​បង្គាប់បញ្ជា​ឲ្យ​ធ្វើអំពើ​ហិង្សា​ដោយ​ចាត់​ទុក​បក្ស​កាន់​អំណាច​ជា​ខ្មាំងសត្រូវ ជា​អា​យ៉ង​បរទេស ហើយ​ប្រើ​មធ្យោបាយ​ផ្តួលរំលំ​តែ​ម្តង ដូចដែល​ពួក​គេ​បញ្ជា​ដឹកនាំ​ធ្វើ​កុប្បកម្ម នា​ដើម​ខែមករា ឆ្នាំ​២០១៤​នៅ​ផ្លូវ​វ៉េ​ង​ស្រេង​នោះ តើ​ជា​ការ​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ ប្ញ ?

ជាក់ស្តែង គឺ​ពិតជា​យក​ខ្មែរ​ធ្វើ​ខ្មាំងសត្រូវ​ពិតប្រាកដ ។ លោក​បញ្ជាក់​ថា «​បញ្ហា​ដ៏​គ្រោះថ្នាក់​នេះ បើសិន​មិន​មាន​វិធាន​ការណ៍​ទប់ស្កាត់ និង​បង្ក្រាប​ទាន់​ពេលវេលា​ទេ​នោះ​ពាក្យ​ថា មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​នឹង​ក្លាយទៅជា​មធ្យោបាយ​ផ្តួលរំលំ​ដ៏​មាន​ប្រសិទ្ធភាព​ជា​មិន​ខាន​ឡើយ ។ នេះ​ហើយ​ដែល​ហៅ​ថា បដិវត្តន៍​ពណ៌​នោះ​មិនបាច់​ឆ្ងល់​ទេ​» ។

សូមរ​ឮ​កថា កាលពី​ឆ្នាំ​២០១៣ ក្រោម​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណ​តិ្ត​ទី​៥​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​មិន​ទទួលលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ ។ ជាង​នេះ​ក៏​បាន​ដឹកនាំ​ធ្វើ​បាតុកម្មអហិង្សា​យ៉ាង​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ប្រើប្រាស់​មិន យក​ខ្មែរ​ណា​ធ្វើ​ជាស​ត្រូវ​នោះ​ទេ ដើម្បី​ទាមទារ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ចេញពី​តំណែង ថែម​ទៀត ។ ប៉ុន្តែ​បាតុកម្ម​នោះ​មិន​ត្រូវ​ទទួល​បាន​ជោគជ័យ​នោះ​ទេ គឺ​ត្រូវ​បាន​កម្លាំង​សមត្ថ កិច្ច​បង្ក្រាប​ទាន់​ពេលវេលា រហូត​ចាប់​សកម្មជន​អតីត​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ