ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ៗ​ឥណ្ឌា​ពិតទទួល​សម្ពាធ​ខ្លាំង​…​នេះ​ជាក់ស្តែង

5 ឆ្នាំ មុន

ឥណ្ឌា​៖ តាម​ប្រភព​ព័ត៌មាន Feedy TV បានឱ្យ​ដឹង​ថា បុរសជាប្តី​​បាន​ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​របស់​ខ្លួន ព្រោះតែ​នាង​ផ្តល់​កំណើត​ឱ្យ​កូនស្រី ដែល​មិនមែន​ជា​កូនប្រុស ​តាម​អ្វី​ដែល​ខ្លួន​ចង់បាន​។ ស្ត្រី​ជាប្រពន្ធរងគ្រោះ​ឈ្មោះ…

ឥណ្ឌា​៖ តាម​ប្រភព​ព័ត៌មាន Feedy TV បានឱ្យ​ដឹង​ថា បុរសជាប្តី​​បាន​ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​របស់​ខ្លួន ព្រោះតែ​នាង​ផ្តល់​កំណើត​ឱ្យ​កូនស្រី ដែល​មិនមែន​ជា​កូនប្រុស ​តាម​អ្វី​ដែល​ខ្លួន​ចង់បាន​។

ស្ត្រី​ជាប្រពន្ធរងគ្រោះ​ឈ្មោះ Farah Biwi អាយុ​២៥​ឆ្នាំ ត្រូវ​បាន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីតពេល​នាង​​កំពុង​​​​ដេក​លង់​លក់ ក្រោម​ស្នាដៃ​របស់​ប្តី​ចិត្តឃោរឃៅ​មាន​ឈ្មោះ Siraj Biwi អាយុ​៣២​ឆ្នាំ​ ។ មូលហេតុ គឺ​មក​ពី​​បង្កើត​បានកូន​ស្រី និងខាង​ស្រី​មិន​ទាន់​ឱ្យ​បណ្ណាការ (​នៅ​ឥណ្ឌាគឺ​ខាង​ស្រី​ជា​អ្នក​ចេញ​បណ្ណាការ​)​។

ទឹក​អាស៊ីត​បាន​ធ្វើ​ឱ្យ​នាង​រលាក​ជា​ច្រើន​កន្លែង ដែល​រួម​មាននៅ​លើ​ពោះ ដៃ និង មុខ​។ ពេល​នេះ នាង​កំពុង​តែ​សម្រាក​ព្យ​បាល​នៅ​ក្នុង​មន្ទីរពេទ្យ​ជិត​ផ្ទះ​។ ចំណង​មង្គលការ​របស់​នាងមាន​រយៈពេល​៨​ឆ្នាំ​ហើយ ដោយ​មានកូន​ស្រី​ពីរ​នាក់​ កើត​មុន​កូនស្រី​ចុង​ក្រោយ​នេះ​។ ប្តី​របស់​នាង តែងតែ​ទទូច​ចង់បាន​កូនប្រុស​ជា​និច្ច ដែល​​ហេតុនេះ​ហើយ ​ទើបនាង​ខំ​តាម​យក​កូន​ម្នាក់​ទៀត ដោយ​មិនដឹង​ថា​ កូន​លើក​នេះ​ជា​កូនស្រី​ដដែល​។

រឿង​នេះ ​មិនមែន​ជា​រឿង​កម្រ​កើត​មាន​នោះ​ទេ នៅ​ប្រទេស​ឥណ្ឌា​ ។ វា​មាន​ជាង​៣០០​ករណី ដែល​ស្ត្រី​ត្រូ​វ​
រ​ង​គ្រោះ​ដោយ​ទឹក​អាស៊ីត​។ តែ​ករណី​នេះ គឺ​ពិតជា​លើស​មែនទែន ដោយ​គ្រាន់តែ​មិន​បាន​បង្កើតកូន​ត្រូវ​ភេទតាមតែ​ប្តី​ចង់បាន​ប៉ុណ្ណោះ ក៏​ត្រូវ​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​ដែរ​ ៕

អត្ថបទសរសេរ ដោយ