ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខារ​មិន​ទៀង សុខ​ៗ​ចុងភៅ​ម្នាក់​ដួល​បោក​ក្បាល​នឹង​ចាន​បង្គន់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ដួល​បោក​ក្បាល​ទៅ​នឹង​ចាន​បង្គន់​ក្នុង​បន្ទប់ទឹក​កាស៊ីណូ ហើយ​ពេល​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក៏​បាន​ស្លាប់​តាម​ផ្លូវ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​បា​វិត​កណ្តាល សង្កាត់​បា​វិត…

ខេត្តស្វាយរៀង ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ដួល​បោក​ក្បាល​ទៅ​នឹង​ចាន​បង្គន់​ក្នុង​បន្ទប់ទឹក​កាស៊ីណូ ហើយ​ពេល​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក៏​បាន​ស្លាប់​តាម​ផ្លូវ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​Zhing Zhong Gying ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​ចិន មានមុខ​របរ​ចុងភៅ​នៅ​ក្នុង​កាស៊ីណូ​ក្រោ​ន កាន់​លិខិតឆ្លងដែន​EE0932925 ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​បណ្តាល​ឱ្យ​បុរស​ជា​ជនជាតិ​ខាងលើ​ស្លាប់​គឺ​ដោយសារ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ផ្នែក​ខាងក្រោយ​ប៉ះ​នឹង​ចាន​បង្គន់​រង​របួសធ្ងន់ ហើយ​ក៏​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ ពេល​កំពុង​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្តស្វាយរៀង​ក៏​ស្លាប់​តាម​ផ្លូវ​តែ​ម្តង​។

សមត្ថកិច្ច​បាន​បន្ត​ថា បច្ចុប្បន្ន​សព​ត្រូវ​បាន​តម្កល់​នៅ​មន្ទីរពេទ្យ​ខេត្ត លុះដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​ជំនាញ​និង​លោក​វេជ្ជបណ្ឌិត​ប៉ែន សុល​ដា ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ខេត្តស្វាយរៀង​បាន​ពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សព រួច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ដួល​បោក​ក្បាល​ប៉ះ​ផ្នែក​ខាងក្រោយ​ទៅ​នឹង​ចាន​ប​ន្គ​ន់​បន្ទប់ទឹក ទើបបណ្តាល​អោយ​ស្លាប់​ប្រាកដ​មែន ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​ក្រុមហ៊ុន «​អូស​ប៊​ន​» មា​នទី​តាំងនៅ​វត្ត​ទឹកថ្លា​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ