ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​តារា​ចិនទាំង​២ដួង​នេះទេ បាន​ប្រកាស​លែងលះហើយ

5 ឆ្នាំ មុន

ប្តី​ប្រពន្ធ​ក្នុង​មជ្ឈដ្ឋាន​សម្តែង​របស់​ចិន​លោក​ Liu Kai Wei អាយុ​៤៤​ឆ្នាំ និង​នាង Yang Mi អាយុ​៣២​ឆ្នាំ​ បាន​ប្រកាស​លែងលះ​ក្រោយ​ពី​រៀប​ការ​អស់​រយៈពេល​៥​ឆ្នាំ…

ប្តី​ប្រពន្ធ​ក្នុង​មជ្ឈដ្ឋាន​សម្តែង​របស់​ចិន​លោក​ Liu Kai Wei អាយុ​៤៤​ឆ្នាំ និង​នាង Yang Mi អាយុ​៣២​ឆ្នាំ​ បាន​ប្រកាស​លែងលះ​ក្រោយ​ពី​រៀប​ការ​អស់​រយៈពេល​៥​ឆ្នាំ ។ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ តាំងពី​ឆ្នាំ​២០១៣​មក ​ពួក​គេ​ស្ទើរតែ​គ្មាន​ឱកាស​បាន​នៅ​រួម​គ្នា ព្រោះ​រវល់​តែ​ការងារ ។

របាយការណ៍​បញ្ជាក់​ថា ​អ្នក​ទាំង​២​បាន​ស្រឡាញ់​គ្នា​ក្នុង​ពេល​ថត​រឿង ​«Ru Yi» នៅ​ឆ្នាំ​២០១១ លុះ​ដល់​​ឆ្នាំ​២០១៣​ទើប​រៀប​ការ​រស់នៅ​រួម​គ្នា និង​មានកូន​នៅ​ឆ្នាំ​២០១៤ ។ មួយ​រយៈពេល​កន្លង​មកនេះ​រមែង​មាន​ពាក្យ​ចចាមអារ៉ាម​ថា​អ្នក​ទាំង​២​បាន​លែងលះ​គ្នា​តាំងពី​ឆ្នាំ​២០១៦ នៅ​ពេល​មាន​អ្នក​ជំនិត​បាន​ប្រទះ​ឃើញ​ខាង​បុរស​ចូល​ក្នុង​សណ្ឋាគារ​រយៈពេល​៤​ម៉ោង​ជាមួយ​តារា​សម្តែង​ម្នាក់ ប៉ុន្តែ​នៅ​ពេល​នោះ​នាង​យ៉ាង មុ​ី បាន​បញ្ជាក់​ពី​ការ​មាន​ទំនុកចិត្ត​លើ​ប្ដី​ដើម្បី​លុប​ចោល​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ ។

ប្រភព​ដដែល​បញ្ជាក់​ថា ​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​២ ហាក់ដូចជា​មាន​បញ្ហា ព្រោះ​ម្នាក់​ៗ​រវល់​លើ​រឿង​ការងារ រៀង​ៗ​ខ្លួន រួម​ទាំង​បាន​ប្រកាស​ថា​ពួក​គេ​បាន​លែងលះ​ជា​ផ្លូវការ ។ ទោះបីជា​ចែកផ្លូវ​គ្នា ប៉ុន្តែ​ពួក​គេ​រួម​គ្នា​ចិញ្ចឹម​កូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ