ទឹកធ្លាក់ថ្មក្រាល ស្រស់ត្រកាល តែមិនសូវមានអ្នកទៅកម្សាន្ត
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែមិនទាន់មានការអភិវឌ្ឍរៀបចំឲ្យបានត្រឹមត្រូវ គួបផ្សំមិនមានការផ្សព្វផ្សាយឲ្យស្គាល់ផងនោះ តំបន់ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិចម្ការម៉ុច ឃុំជៀប ស្រុកទឹកផុសមិនទាន់មានភ្ញៀវទេសចរទៅលេងកម្សាន្តប៉ុន្មានទេ ។


មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ធ្លាប់អប់រំណែនាំដល់សហគមន៍ទេសចរណ៍ ថ្មក្រាល ឲ្យរៀបចំរោងសម្រាប់ភ្ញៀវអង្គុយលេង រៀបចំបន្ទប់ទឹក កន្លែងចំណតរថយន្តម៉ូតូ ដាក់គ្រែក្រោមម្លប់ឈើ និងធុងសម្រាប់ ដើម្បីឲ្យតំបន់នោះក្លាយជាទីទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត ។
ចំណូលបានពីការរៀបចំ គឺសម្រាប់ទុកទ្រទ្រង់សហគមន៍ខ្លួនឯងឲ្យបានរឹងមាំ ដោយមន្ទីរគ្រាន់តែជាអ្នកណែនាំដល់សហគមន៍តែប៉ុណ្ណោះ មិនប៉ះពាល់ប្រាក់របស់សហគមន៍នោះឡើយ »។
លោកប្រធានមន្ទីរទេសចរណ៍ថាមិនអត់ភ្ញៀវទេសចរទៅកម្សាន្តពេកនោះទេ គឺមានខ្លះដែរសម្រាប់ថ្ងៃចុងសប្តាហ៍ និងពិសេសថ្ងៃបុណ្យទាន ធំៗ មានចូលឆ្នាំ និងបុណ្យភ្ជុំបិណ្យជាដើម ។ តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល មានចម្ងាយប្រមាណ៥៤ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង មានទឹកជ្រោះហូរធ្លាក់ពីភ្នំចាក់ទឹម ភ្នំឱរ៉ាល់ ។ សហគមន៍ទេសចរណ៍ថ្មក្រាលទើបតែរៀបចំឲ្យមានកន្លែងមុជទឹក និងរោងអង្គុយលេងកម្សាន្តតិចតួចនៅឡើយ ក្រៅពីនោះមានបន្ទប់ទឹក និងបង្គន់អនាម័យមួយខ្នងមាន២បន្ទប់ ។
ផ្លូវចូលទៅដល់រមណីយដ្ឋាននោះ នៅសល់តែប្រមាណជាង១០គីឡួម៉ែត្រប៉ុណ្ណោះ គឺជួបការលំបាកព្រោះជាផ្លូវកំពុងរងការខូចខាតព្រោះមានជង្ហុក ដូចសំបុកមាន់ ដែលទាមទារឲ្យសហគមន៍ទេសចរណ៍ថ្មក្រាល ស្វះស្វែងរកជំនួយ ឬដៃគូនានាអភិវឌ្ឍផ្លូវទៅកាន់តំបន់នោះសម្រាប់សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេចរចូលទៅកាន់តំបន់ទឹកធ្លាក់ដ៏ស្រស់ត្រកាលនោះ ៕
ចែករំលែកព័តមាននេះ