ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រធានព្រឹទ្ធសភា ៖ ចិន​បាន​ជួយ​ពង្រឹង​ភាព​ជា​ម្ចាស់ និង​ឯករាជ្យ​ភាព​ចំពោះ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​បាន​ជួយ​ពង្រឹង​ភាព​ជា​ម្ចាស់​ការ និង​ឯករាជ្យ​ភាព​ដល់​ប្រទេស​កម្ពុជា ខណៈ​កម្ពុជា​អនុវត្ត​នយោបាយ​ទន់ភ្លន់​ជាមួយ​បរទេស ។ នេះ​បើ​តាម​ការ​អះអាង​របស់​សម្តេច​ប្រធានព្រឹទ្ធសភា ។ ខណៈ​ដែល​អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ស​ប្រ​ធា​មា​និ​ត​ចិន​ថ្មី​ប្រចាំ​នៅ​កម្ពុជា លោក​Wang…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​បាន​ជួយ​ពង្រឹង​ភាព​ជា​ម្ចាស់​ការ និង​ឯករាជ្យ​ភាព​ដល់​ប្រទេស​កម្ពុជា ខណៈ​កម្ពុជា​អនុវត្ត​នយោបាយ​ទន់ភ្លន់​ជាមួយ​បរទេស ។ នេះ​បើ​តាម​ការ​អះអាង​របស់​សម្តេច​ប្រធានព្រឹទ្ធសភា ។

ខណៈ​ដែល​អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ស​ប្រ​ធា​មា​និ​ត​ចិន​ថ្មី​ប្រចាំ​នៅ​កម្ពុជា លោក​Wang wentian កាលពី​ពី​ថ្ងៃ​ទី​២៦ ខែធ្នូ នៅ​វិមាន​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​លើក​ឡើង​ថា បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ឯ​អគ្គរដ្ឋទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​នេះ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​នឹង​កំពុង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន (​ឆ្នាំ​១៩៥៨-២០១៨) ហើយ​ទំនាក់ទំនង​ការទូត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្នា​ព្រះ​ហ​ស្ថ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហ​នុ «​ព្រះ​បរម​រតន​កោដ្ឋ​» ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បានឃើញ​នូវ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​លើកកម្ពស់​ឥត​ឈប់​ឈរ​រហូត​ឈាន​ដល់​កម្រិត​កំពូល​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។ ជាមួយ​គ្នា​នេះ​សម្តេច​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បាន​រួម​វិភាគទាន​យ៉ាង​ធំធេង​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន​ដូច​បច្ចុប្បន្ន​នេះ ។

ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ឡើយ ។ សម្តេច​បាន​គូសបញ្ជាក់​ថា «​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់ វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​មិន​គ្រាន់តែ​នាំ​មក​នូវ​ការ​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច និង​សង្គម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​ជួយ​ដល់​ការ​ពង្រឹង​ភាព​ជា​ម្ចាស់ និង​ឯករាជ្យ​ភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង​ដែរ ។

កម្ពុជា និង​ចិន គឺជា​អ្នក​ជិតខាង​ល្អជា​មិត្ត​ល្អជា​បងប្អូន​ល្អ និង​ជា​ដៃគូរ​ល្អ​» ។ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​គូសបញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​ការ​បរទេស​ទន់ភ្លន់​សុភាព​រាបសារ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា លើ​មូលដ្ឋាន​នៃ​ការ​ថែរក្សា​ឯករាជ្យ អធិបតេយ្យភាព និង​ការ​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​ចីរភាព ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​រដ្ឋាភិបាល​ចិន ដែល​បាន​ផ្តល់​ជំនួយ​ដល់​ព្រឹទ្ធសភា​កម្ពុជា​តាំងពី​នីតិកាល​ទី​១ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ។លោក​បាន​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​តែ​បន្ត​ការ​គាំ ទ្រ​ចំពោះ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដើម្បី​ពង្រឹង​ឯករាជ្យ​អធិបតេយ្យភាព​របស់​ខ្លួន និង​ជ្រើសរើស​មាគ៌ា​អភិវឌ្ឍ​ប្រទេស សម​ស្រប​តាម​សភាពការណ៍​ជាក់ស្តែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​បាន​សម្តែង​ក្តី​សង្ឃឹមថា តាម​រយៈ​បេសកកម្ម​ការទូត របស់​លោក នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូ​បទ​ពិសោធន៍ និង​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​យុវជន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​សកម្មភាព​ច្រើន​ថែម​ទៀត ក្នុង​ការ​ជំរុញ​នូវ​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​វាង​ប្រជាជន និង​ប្រទេស​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ