ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អិុន​ធឺ​ណិ​ត Today Communication បាន​ពង្រីក​បណ្តាញ​ចែកចាយ​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ខេត្តបាត់ដំបង ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រុង​បា​វិត​

6 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន​អិុន​ធឺ​ណិ​ត Today Communication គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​អិុន​ធឺ​ណិ​ត ប្រកបដោយ​គុណ​ភាព ភាព​ជឿ​ទុកចិត្ត និង​ភាព​ពេញចិត្ត​របស់​អតិថិជន​បាន​ចាប់ផ្តើម ដំណើរការ​ប្រតិបត្តិការ​របស់​ខ្លួន​តាំង​ពី​ឆ្នាំ ២០១៦​។ ចាប់តាំងពី​ប្រតិបត្តិការ​របស់​ខ្លួន​កន្លង​មក…

ក្រុមហ៊ុន​អិុន​ធឺ​ណិ​ត Today Communication គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​អិុន​ធឺ​ណិ​ត ប្រកបដោយ​គុណ​ភាព ភាព​ជឿ​ទុកចិត្ត និង​ភាព​ពេញចិត្ត​របស់​អតិថិជន​បាន​ចាប់ផ្តើម ដំណើរការ​ប្រតិបត្តិការ​របស់​ខ្លួន​តាំង​ពី​ឆ្នាំ ២០១៦​។ ចាប់តាំងពី​ប្រតិបត្តិការ​របស់​ខ្លួន​កន្លង​មក ​ក្រុមហ៊ុន​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​​បណ្តា​​ក្រុមហ៊ុន និង​សហគ្រាស​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ក្រុង​តា​ខ្មៅ ទៅ​លើ​សេវា​ប្រកបដោយ​គុណភាព របស់​ខ្លួន​។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​យ៉ាងច្រើន​ពី​សំណាក់​អតិថិជន​របស់​ខ្លួន ក្រុមហ៊ុន​អិុ​ន​ធឺ​ណិ​ត Today Communication បាន​សម្រេច​ពង្រីក​បណ្តាញ​ចែកចាយ​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​ក្រុង​ចំនួន ៤​បន្ថែម​លើ​ទីតាំង​ដែល​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​ដូច​ជា ខេត្ត​ព្រះ​សីហ​នុ ខេត្តបាត់ដំបង ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រុង​បាវិត​។

លោក ច​ន្ធី សុ​ធន ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អិុ​ន​ធឺ​ណិ​ត Today Communication មាន​ប្រសាសន៍​ថា «​នេះ​គ្រាន់តែ​ជា​ដំណាក់កាល​ទី​១​ប៉ុណ្ណោះ​ក្នុង​ការ​ពង្រីក​បណ្តាញ​ចែក​ចាយ​ទៅ​តាម​បណ្តា​​ខេត្ត​-ក្រុង​ផ្សេង​ៗ​។ ក្រុមហ៊ុន​ក៏​កំពុង​តែ​ត្រៀម​ពង្រីក​ទៅ​តាម​បណ្តា​ខេត្ត-​ក្រុង​ផ្សេង​ទៀត​ក្នុង​រយៈពេល​ដ៏​ឆាប់​​ខាង​មុខ​នេះ ព្រោះ​យើង​មាន​ធន់ធាន​មនុស្ស​ពូកែ​ៗ​ជា​ច្រើន ហើយ​ផ្នែក​ខាង​ឧ​បករ​ណ៍​​បច្ចេកទេស​ក៏​បាន​ត្រៀម​រួចរាល់​ផង​ដែរ​»។​

លោក ស៊ុ​យ ច​ន្ធា ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន​អិុន​ធឺ​ណិ​ត Today Communication ក៏​បាន​បញ្ជាក់​ថា «​យើង​ទទួល​បាន​សំនួរ ក៏​ដូច​ជា​សំណូមពរ​ពី​អតិថិជន​ជា​ច្រើន​សម្រាប់​បណ្តាញ​ចែកចាយ​តាម​បណ្តា​​ខេត្ត​-ក្រុង​ផ្សេង​ៗ ហើយ​ពេល​នេះ​យើងខ្ញុំ​សប្បាយចិត្ត​ដែល​បាន​បំពេញ​តាម​តម្រូវការ​របស់​អតិថិ​ជន​​ដែល​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​មក​លើ​យើងខ្ញុំ​។ ដើម្បី​ជា​កា​ដូ​​ចំពោះ​ការ​ពង្រីក​បណ្តាញ​ចែកចាយ​នេះ​ក្រុមហ៊ុន​នឹង​មាន​ជា​កា​ដូ​​បញ្ចុះតម្លៃ​រហូត​ដល់​ទៅ ៩៩.៩៩ ដុល្លា​រ​ក្នុង​មួយ​ឆ្នាំ​ដល់​បណ្តា​​ក្រុមហ៊ុន និង​សហ​គ្រាស​ទាំងឡាយ​ណា​ដែល​បាន​ត​ភ្ជាប់​ជាមួយ​បណ្តាញ​អិុ​ន​ធឺ​ណិ​តរបស់​យើងខ្ញុំ ចំនួន ៩៩ អតិថិជន​ដំបូង​ប៉ុណ្ណោះ​»។

លោក ច​ន្ធា​ បាន​បន្ថែម​ថា ​អតិថិជន​ទាំងអស់​អាច​ជ្រើសរើស​កញ្ចប់​សេវា​អិុ​ន​ធឺ​ណិ​ត​ផ្សេង​ៗ តាម​តម្រូវការ ដែល​​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​សេវា​អិុ​ន​ធឺ​ណិ​ត ៤​ធំ​ៗ​ជា​ចំបង​ដូច​ជា ​៖

ទី១-Dedicated Broadband Internet (DBI) ជា​ដំណោះស្រាយ​អិុន​ធឺ​ណិ​ត​សម្រាប់​សហគ្រាស ឬ​អង្គភាព​ដែល​មានការ​ប្រើប្រាស់​ច្រើន និង​មាន​តម្រូវការ​ល្បឿន​លឿន​។

ទី២-Business Broadband Internet (BBI) ជា​ដំណោះ​ស្រាយ​អិុ​ន​ធឺ​ណិ​ត​សម្រាប់​អាជីវកម្ម​។

ទី៣-Today xFast ជា​ដំណោះស្រាយ​អិុន​ធឺ​ណិ​ត​ដែល​មាន​ល្បឿន​ធំ​ជា​កញ្ចប់​សម្រាប់​តម្រូវការ អាជីវ​កម្ម​នានា​។

និង​ទី៤-Today Fiber ជា​ដំណោះស្រាយ​អិុន​ធឺ​ណិ​ត​សម្រាប់​គេហដ្ឋាន​។ លើស​ពី​នេះ​ក៏​មាន​ជា​កញ្ចប់​សេវា​ផ្សេង​ៗ​ទៀត​ដូច​ជា Dark Fiber, Layer-2 VPN (DPLC), Today Co-Location និង Value Added Services​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​ទូរស័ព្ទ​លេខ ​៖ 023/070215577 ឬ​តាម​រយៈ Facebook Messenger «TODAY ISP» ឬ​គេហរ​ទំព័រ www.today.com.kh​។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ