ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​រុ​ស្ស៊ី​មានការ​បំពុល​ខ្លាំង ដល់​ថ្នាក់​លួច​បា.ញ់ថ្នាំ​លើ​ព្រិល (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ទីក្រុង Mysky របស់​ប្រទេស​រុ​ស្ស៊ី ដែល​ស្ថិត​នៅ​តំបន់…

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ទីក្រុង Mysky របស់​ប្រទេស​រុ​ស្ស៊ី ដែល​ស្ថិត​នៅ​តំបន់ Kemerovo បាន​ឡើង​ល្បី​នៅ​ក្នុង​បណ្តាញ​សង្គម ដោយសារ​តែ​លួច​បាញ់ថ្នាំ​ពណ៌​ស​ទៅ​លើ​ព្រិល​ដែល​បាន​ធ្លាក់ ដើម្បី​បន្លំ​ភ្នែក​មហាជន​កុំ​ឲ្យ​អាក្រក់​មើល​។

សារព័ត៌មាន​របស់​រុ​ស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​ពិតជា​បាន​បាញ់ថ្នាំ​ពណ៌​ស​ទៅ​លើ​ព្រិល ដែល​បាន​ធ្លាក់​នៅ​ក្នុង​ទីក្រុង Mysky ពិតមែន ក្រោយ​ពី​មានការ​បង្ហោះ​វី​ដេ​អូ​ចូល​ក្នុង YouTube​។ ស្ត្រី​ម្នាក់​ឈ្មោះ Svetlana Zelenina ដែល​ជា​ម្ចាស់​វី​ដេ​អូ បាន​បង្ហាញ​ពី​ព្រិល​ដែល​មាន​បាញ់​ពណ៌ តាម​រយៈ​ការ​យក​ម្រាមដៃ​ទៅ​ប៉ះ​ព្រិល​នោះ​។ នាង​ជឿជាក់​ថា វា​ជា​ថ្នាំ​ប្រភេទ​រាវ​ៗ​ដូច​ទឹក ដែល​អាច​ចូល​ពណ៌​ជាមួយនឹង​ព្រិល​បាន​។ រាល់ពេល​ដែល​ប៉ះ​វា វា​នឹង​ប្រឡាក់​ពេញដៃ​។

នាង​បាន​និយាយ​ថា​៖ «​អ្នក​អាច​មើលឃើញ​ស្នាម​ថ្នាំ​ហ្នឹង ដោយសារ​តែ​វា​ស្អិត​ជាប់ដៃ​។ ដោយសារ​តែ​ថ្នាក់ដឹកនាំ​ទីក្រុង​នេះ មិន​អាច​រក​ព្រិល​ល្អ​មកពីណា ដើម្បី​មក​តាំង​លម្អ​ក្រុង ទើប​គេ​សម្រេចចិត្ត​យក​ថ្នាំ​មក​បាញ់​បែប​នេះ​ទៅ​»​។

លោក​ចៅហ្វាយ​ក្រុង Dmitry Ivanov បាន​ថ្លែង​នៅ​កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​សុំ​អភ័យទោស​ដល់​​មនុស្ស​​ទាំងអស់​ក្នុង​ទីក្រុង ដែល​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខូច​អារម្មណ៍​របស់​អ្នក​ទាំងអស់​មុន​ពេល​ចូល​ឆ្នាំ​ថ្មី​»៕ ប្រភព​វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញ​ពីបរទេស

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ