ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​មែន! មាន​ផ្លូវ​ឆ្ពោះទៅ​ព្យាបាល​អេ​ដស៍ HIV ​ជា

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ យោង​តាម​AFP​ថា ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ប្រកាស​នា​ថ្ងៃ​ទី​២០​ធ្នូ​ថា បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បំផ្លាញ​បណ្ដា​កោសិកា​ដែល​ឆ្លង​វីរុស​អេ​ដស៍​ HIV ជា​ការ​បើកផ្លូវ​ឆ្ពោះទៅ​រក​ការ​ព្យាបាល​អ្នក​ជំងឺអេដស៍​ជា​។ ក្រុម​នោះ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​អាច​កំណត់​ដឹង​អត្តសញ្ញាណ​នៃ​ភេទ​នី​យ​ភាព​គឺ​ភាព​អាច​ធ្វើ​ឲ្យ​របួស​បាន ក្នុង​បណ្ដា​កោសិកា​ហៅ​ថង់​ស្តុក​វីរុស​អេ​ដស៍ ដែល​អាច​ឲ្យ​គេ​កម្ចាត់​វីរុស​ទាំងនោះ​បាន…

ប្រទេស​បារាំង ៖ យោង​តាម​AFP​ថា ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ប្រកាស​នា​ថ្ងៃ​ទី​២០​ធ្នូ​ថា បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បំផ្លាញ​បណ្ដា​កោសិកា​ដែល​ឆ្លង​វីរុស​អេ​ដស៍​ HIV ជា​ការ​បើកផ្លូវ​ឆ្ពោះទៅ​រក​ការ​ព្យាបាល​អ្នក​ជំងឺអេដស៍​ជា​។

ក្រុម​នោះ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​អាច​កំណត់​ដឹង​អត្តសញ្ញាណ​នៃ​ភេទ​នី​យ​ភាព​គឺ​ភាព​អាច​ធ្វើ​ឲ្យ​របួស​បាន ក្នុង​បណ្ដា​កោសិកា​ហៅ​ថង់​ស្តុក​វីរុស​អេ​ដស៍ ដែល​អាច​ឲ្យ​គេ​កម្ចាត់​វីរុស​ទាំងនោះ​បាន ហើយ​ក្លាយទៅជា​ជំហាន​ដំបូង​ឆ្ពោះទៅ​ព្យាបាល​ជា បណ្ដា​អ្នក​ផ្ទុក​វីរុស​អេ​ដស៍​។ នេះ​ជា​ការ​សិក្សា​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២០​ធ្នូ​របស់​ទស្សនាវដ្ដី CELL METABOLISM​។

ការ​ព្យាបាល​បច្ចុប្បន្ន ប្រឆាំង​វីរុស​អេ​ដស៍​គឹ​ការ​ពន្យារ​អាយុ ព្រោះថ្នាំ​ប្រឆាំង​វីរុស​ពុំ​អាច​កម្ចាត់​ថង់​ស្តុក​វីរុស​ដែល​ស្ថិត​ក្នុង​កោសិកា​ឆ្លង​ឡើយ​។ វា​គ្រាន់តែ​ជួយ​ទប់​កុំ​ឲ្យ​វីរុស​បង្កើន​ចំនួន តែ​ពុំ​អាច​លុប​បំបាត់​បណ្ដា​កោសិកា​ដែល​ឆ្លង​វីរុស​បាន​ឡើយ​។ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ប៉ាស្ទ័រ​អាច​កំណត់​លក្ខណៈ​នៃ LYMPHOCYTES T CD4 របស់​បណ្ដា​កោសិកា​ដែល​ជា​គោលដៅ​វាយប្រហារ​សំខាន់​របស់​វីរុស​អេ​ដស៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ