ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​រៀបចំ​ពី​ធី​អបអរ​សារ​ទ​ខួប​១០០​ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ ILO

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​សេនាធិការ​រាជរដ្ឋាភិបាល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​ត្រៀម​រៀបចំ​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​ការ​បង្កើត​អង្គការ ILO និង​ខួប​៥០​ឆ្នាំ​នៃ​ការ​ចូល​ជា​សមាជិក​អង្គការ ILO របស់​កម្ពុជា តើ​សមិទ្ធិ​ផល​អ្វីខ្លះ​ដែល​ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​សេនាធិការ​រាជរដ្ឋាភិបាល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​ត្រៀម​រៀបចំ​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​ការ​បង្កើត​អង្គការ ILO និង​ខួប​៥០​ឆ្នាំ​នៃ​ការ​ចូល​ជា​សមាជិក​អង្គការ ILO របស់​កម្ពុជា តើ​សមិទ្ធិ​ផល​អ្វីខ្លះ​ដែល​ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​អង្គការ ILO សម្រេច​បាន ។

គ្រោង​រៀបចំ​អបអរសាទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​ថ្នាក់​ជាតិ​របស់​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន ដើម្បី​ពិភាក្សា​ការងារ​ស្តី​ពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​អនុសញ្ញា និង​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង ។

កិច្ចប្រជុំ​ក្រោម​ការ​ដឹកនាំ​ដោយ​រដ្ឋ​មានការ​ចូលរួម​ពី​សមាគម​និយោជក តំណាង​សហជីព តំណាង​ក្រសួងមហាផ្ទៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ កិច្ចប្រជុំ​បាន​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​នា​ពេល​កន្លង ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​នៅ​សេសសល់​នៅ​ក្នុង​អនុសាសន៍​នៃ​របាយការណ៍​បេសកកម្ម​ដោយ​ផ្ទាល់ (DCM) របស់​អង្គការ ILO នៅ​កម្ពុជា ។

ជា​លទ្ធផល​កិច្ចប្រជុំ​បាន​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​ជា​ជំហាន​បន្តបន្ទាប់​ទៀត ក្នុង​ការ​រក​ដំណោះស្រាយ​បញ្ហា​លើ​ករណី​ចោទប្រកាន់​មេដឹកនាំ​សហជីព និង​ការ​ពង្រឹង​យន្តការ​ការងារ ក្នុង​ការ​ចូលរួម​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ថា ការ​អនុវត្ត​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ និង​ច្បាប់​ជាតិ​ជា​ធរមាន ។

ជា​កិច្ចបញ្ចប់​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​ជា​ប្រធាន​អង្គប្រជុំ​បាន​ផ្តល់​នូវ​អនុសាសន៍​សំខាន់​ៗ​ជូន​សមាជិក​គណៈកម្មការ​ជាតិ​ក្នុង​ការ​ធានា​ការ​អនុវត្ត​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ដោយ​ស្នើ​សុំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​នៅ​សេសសល់​ឱ្យ​បាន​ឆាប់រហ័ស​ស្រប​ទៅ​អនុសញ្ញា និង​តាម​បញ្ញត្តិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ