ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​ជ្រើសរើស​សមាជិក​គណៈ​អចិន្ត្រៃយ៍​៧​រូប​ថ្មី​ភាគច្រើន​មន្ត្រីជាន់ខ្ពស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​បាន​សម្រេច​ជ្រើសរើស​សមាជិក​គណៈ​អចិន្ត្រៃយ៍​ចំនួន​៧​រូប​ថ្មី​បន្ថែម ពី​លើក​សមាជិក​បច្ចុប្បន្ន ។ ការ​ជ្រើសរើស​នេះ​ធ្វើ​ឡើង​ក្នុង​សន្និបាត​គណបក្ស​លើក​ទី​៤១ នៅ​ថ្ងៃ​ទី​៣ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​បាន​សម្រេច​ជ្រើស​យក​លោក ហ៊ុន…

រាជធានី​ភ្នំពេញ ៖ គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​បាន​សម្រេច​ជ្រើសរើស​សមាជិក​គណៈ​អចិន្ត្រៃយ៍​ចំនួន​៧​រូប​ថ្មី​បន្ថែម ពី​លើក​សមាជិក​បច្ចុប្បន្ន ។

ការ​ជ្រើសរើស​នេះ​ធ្វើ​ឡើង​ក្នុង​សន្និបាត​គណបក្ស​លើក​ទី​៤១ នៅ​ថ្ងៃ​ទី​៣ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​បាន​សម្រេច​ជ្រើស​យក​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​កូនប្រុស​ច្បង​ស ម្តេច​តេ​ជោ ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​៦​រូប​ផ្សេង​ទៀត​ធ្វើ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ ។

យោង​តាម​គេហទំព័រ​ផ្លូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២០ ធ្នូ បាន​ឲ្យ​ដឹង​ថា សមាជិក​អចិន្ត្រៃយ៍​ថ្មី​ទាំង​៧​រូប​នោះ​រួម​មាន​១៖ លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។ ២ ៖ លោក​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ ៣៖ លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ៤៖ លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ ។ ៥៖ លោក សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ ៦៖ លោក ឥត សា​រ៉ាត់ នាយសេនាធិការ​ចម្រុះ កង​យោធពលខេមរភូមិន្ទ ។ ៧៖ លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក ។

សូម​ជម្រាប​ថា សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤១ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រ ជា​ជន​កម្ពុជា គឺ​មាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៨ -១៩-២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​សមាជិក -​សមាជិការ​ចូលរួម​ជាង​១​ពាន់​នាក់ ។

ក្នុង​ន័យ​នេះ​អង្គសន្និបាត​របស់​បក្ស​ប្រជាជន និង​ពិភាក្សា​ស៊ីជម្រៅ​លើ​បញ្ហា​សំខាន់​ៗ​រួម​មាន ទី​១ ឆ្លង និង​អនុម័ត​លើ​សេចក្ដីសម្រេច​របាយការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០១៨ និង​ទិស​ដៅ​ភារកិច្ច ឆ្នាំ​២០១៩ ទី​២ គឺ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក និង​ជ្រើសតាំង ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្ដាល ទី​៣ គឺ​ការ​បោះ​ឆ្នោត​ជ្រើ ស​តាំង​បំពេញបន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​មួយ​ចំនួន ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​បញ្ចូល​សមាជិក​អចិន្ត្រៃយ៍​ថ្មី​ទាំង​៧​រូប​នេះ​ពេល​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកាន់អំណាច​មាន​សមាជិក​ចិ​ន្ត្រៃ​យ៍​សរុប​ទាំងអស់​ចំនួន​៣៧​រូប និង​មាន​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​៨៦៥​រូប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ