ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាធ្យាយ​ព្រះ​នាម​ទាំង​១០​របស់​ព្រះពុទ្ធ​នឹង​កើត​សិរី​សួស្តី

5 ឆ្នាំ មុន

ព្រះ​នាម​ទាំង​១០​របស់​ព្រះសម្មាសម្ពុទ្ធ ជាទី​តាំង​នៃ​សេចក្ដី​ជ្រះថ្លា​នៃ​ពុទ្ធបរិស័ទ និង​កើត​បុណ្យ​កុសល​តាម​ផ្លូវចិត្ត​ដ៏​មហាប្រសើរ​។ នាម​របស់​ព្រះ​សព្វញ្ញូ​ទាំង​១០​នោះ​ពុទ្ធបរិស័ទ​ធ្លាប់​បាន​សូត្រ​សរសើរគុណ​របស់​ព្រះ​អង្គជា​រឿយ​ៗ​ហើយ​ដែរ ប៉ុន្តែ​អ្នកខ្លះ​មិន​បានដឹង​អំពី​សេចក្ដី​ប្រែ​ពី​ពាក្យ​បាលី ហើយ​ក៏​ចេះ​តែ​សូធ្យ​ៗ​ទៅ​ទាំង​មិនដឹង​សេចក្ដី​នោះ​យ៉ាងណា។ ដូច្នេះ​ដើម្បី​បំភ្លឺសេចក្តី​នេះ​ឱ្យ​កាន់តែ​ច្បាស់ សូម​ដកស្រង់​ព្រះ​នាម​ទាំង​១០​របស់​ព្រះ​អង្គ​ចេញពី​សៀវភៅ​គ​ហិប​ដិ​ប​ត្តិ​មក​បង្ហាញ​ដូច​តទៅៈ ១-​ឥ​តិ​បិ សោ…

ព្រះ​នាម​ទាំង​១០​របស់​ព្រះសម្មាសម្ពុទ្ធ ជាទី​តាំង​នៃ​សេចក្ដី​ជ្រះថ្លា​នៃ​ពុទ្ធបរិស័ទ និង​កើត​បុណ្យ​កុសល​តាម​ផ្លូវចិត្ត​ដ៏​មហាប្រសើរ​។ នាម​របស់​ព្រះ​សព្វញ្ញូ​ទាំង​១០​នោះ​ពុទ្ធបរិស័ទ​ធ្លាប់​បាន​សូត្រ​សរសើរគុណ​របស់​ព្រះ​អង្គជា​រឿយ​ៗ​ហើយ​ដែរ ប៉ុន្តែ​អ្នកខ្លះ​មិន​បានដឹង​អំពី​សេចក្ដី​ប្រែ​ពី​ពាក្យ​បាលី ហើយ​ក៏​ចេះ​តែ​សូធ្យ​ៗ​ទៅ​ទាំង​មិនដឹង​សេចក្ដី​នោះ​យ៉ាងណា។ ដូច្នេះ​ដើម្បី​បំភ្លឺសេចក្តី​នេះ​ឱ្យ​កាន់តែ​ច្បាស់ សូម​ដកស្រង់​ព្រះ​នាម​ទាំង​១០​របស់​ព្រះ​អង្គ​ចេញពី​សៀវភៅ​គ​ហិប​ដិ​ប​ត្តិ​មក​បង្ហាញ​ដូច​តទៅៈ

១-​ឥ​តិ​បិ សោ ភគវា អរហំ ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ទ្រង់​ព្រះ​នាម​ថា អរហំ ព្រោះ​ព្រះ​អង្គ​ឆ្ងាយ​ចាក​សឹកសត្រូវ ពោល​គឺ​កិលេស​ព្រមទាំង​វាសនា គឺ​កាយ​ប​យោគ និង​វចីបយោគ ។

២-​សម្មាស​ម្ពុ​ទ្ធោ ទ្រង់​ព្រះ​នាម​ថា សម្មាស​ម្ពុ​ទ្ធោ ព្រោះ​ព្រះ​អង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ដោយ​ប្រពៃ ចំពោះ​ព្រះ​អង្គ​ឥត​មាន​គ្រូអាចារ្យ​ណា​ប្រដៅ​ព្រះ​អង្គ​ឡើយ ។

៣-​វិជ្ជា​ចរណ​ស​ម្ប​ន្នោ ទ្រង់​ព្រះ​នាម​ថា វិជ្ជា​ចរណ​ស​ម្ប​ន្នោ ព្រោះ​ព្រះ​អង្គ បរិបូណ៌​ដោយ​វិជ្ជា​៣ និង​វិជ្ជា​៨ និង​ចរណៈ​១៥ ។

៤-​សុ​គ​តោ ទ្រង់​ព្រះ​នាម​ថា សុ​គ​តោ ព្រោះ​ព្រះ​អង្គ​មានដំណើរ​ល្អ​យាង​ទៅ​កាន់​សុន្ទរ​ស្ថាន គឺ​អមតមហានិព្វាន ។

៥-​លោកវិទូ ទ្រង់​ព្រះ​នាម​ថា លោកវិទូ ព្រោះ​ព្រះ​អង្គ​ជ្រាប​ច្រាស់​នូវ​ត្រៃលោក​។

៦-​អនុត្ត​រោ ទ្រង់​ព្រះ​នាម​ថា អនុត្ត​រោ ព្រោះ​ព្រះ​អង្គ​ប្រសើរ​ដោយ​សីលាទិគុណ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន ។

៧-​បុ​រិ​សទម្ម​សារ​ថិ ទ្រង់​ព្រះ​នាម​ថា បុ​រិ​សទម្ម​សារ​ថិ ព្រោះ​ព្រះ​អង្គជា​អ្នក​ទូន្មាន​នូវ​បុរស​ដែល​មាន​ឧបនិស្ស័យ​គួរ​នឹង​ទូន្មាន​បាន ។

៨-​ស​ត្ថា ទេវ​មនុស្សា​នំ ទ្រង់​ព្រះ​នាម​ថា ស​ត្ថា ទេវ​មនុស្សា​នំ ព្រោះ​ព្រះ​អង្គជា​សាស្ដាចារ្យ​នៃ​ទេវតា និង​មនុស្ស​ទាំងឡាយ ។

៩-​ពុទ្ធោ ព្រះ​អង្គ​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច ហើយ​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​ត្រាស់​ដឹងផង​។

១០-​ភគវា ព្រះ​អង្គ​មានដំណើរ​ទៅ​កាន់​ត្រៃភព ខ្ជាក់​ចោល​ហើយ គឺថា​ព្រះ​អង្គ​មិន​ត្រឡប់​កើត​ទៀត​ឡើយ ។

នាម​ព្រះ​អង្គ​ទាំង​១០​ប្រការ​នេះ​កាលបើ​បុគ្គល​ណា​បាន​ទន្ទេញ ស្វាធ្យាយ ហើយ​ពិចារណា​រំលឹក​ជា​រឿយ​ៗ​នឹង​កើត​សិរី​សួស្តី​វិបុល​សុខ​គ្រប់​ប្រការ​ដល់​បុគ្គល​នោះ ពិសេស​មុន​នឹង​សម្រាន្ត​បើ​បាន​សូត្រធម៌​ឥ​តិ​បិ​សោ​រំលឹក​គុណ​ព្រះ​អង្គ នោះ​នឹង​មិន​យល់សប្តិ​អាក្រក់​ឡើយ គឺ​សុបិន​ឃើញ​តែ​អ្វី​ដែល​ល្អ​ៗ​កើត​សុភមង្គល​ក្នុង​ជីវិត ។