ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ប្រដាប់​ភេទ​ចោល​មិន​ស្តាយ​ទេ ឱ្យ​តែ​បាន​ក្លាយជា​ស្រី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​ភេទ​ទី​៣​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​បាន​វះកាត់​កែ​ប្រដាប់​ភេទ និង​សុដន់ ឲ្យ​ខ្លួន​មាន​លក្ខណៈ​ជា​មនុស្ស​ស្រី ។ ទោះបី​ពួក​គេ​ដឹង​ថា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ការ​ឈឺចាប់​ក្តី តែ​នៅ​តែ​ធ្វើ ដើម្បី​បំពេញ​បំណង​របស់​ពួក​គេ ។…

រាជធានី​ភ្នំពេញ​៖ តារា​ភេទ​ទី​៣​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​បាន​វះកាត់​កែ​ប្រដាប់​ភេទ និង​សុដន់ ឲ្យ​ខ្លួន​មាន​លក្ខណៈ​ជា​មនុស្ស​ស្រី ។ ទោះបី​ពួក​គេ​ដឹង​ថា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ការ​ឈឺចាប់​ក្តី តែ​នៅ​តែ​ធ្វើ ដើម្បី​បំពេញ​បំណង​របស់​ពួក​គេ ។

នាង​ប៉ុប​ពី តារា​សម្តែង​ភេទ​ទី​បី​ដែល​វះកាត់​បាន​សម្រេច​ក្លាយជា​មនុស្ស​ស្រី​ពេញ​លក្ខណៈ​នោះ​ធ្វើ​ឲ្យ​មហា​ជន​លាន់មាត់​សរសើរ​ថា​« នាង​ពិតជា​មាន​សម្រស់​ស្រស់​ស្អាត​ជាង​តារា​ស្រី​មួយ​ចំនួន​ពេល​នាង​តុបតែង​ខ្លួន ម្តង​ៗ»​។ ជា​ពិសេស​ទៅ​ទៀត​នោះ ប៉ុប​ពី​មាន​ទីផ្សារ​សិល្បៈ​ដោយសារ​សម្រស់ និង​ទេព​កោសល្យ​របស់​​នាង ។ ប៉ុប​ពី​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​នាង​ជា​ភេទ​ទី​៣​ដំបូង​គេ​ដែល​បាន​ចំណាយ​លុយរាប់​ម៉ឺន​ដុល្លារ កាត់​ប្រដាប់​ភេទបុរស​ចោល កែ​ទៅ​ជា​ស្រី​ទោះបីជា​ត្រូវ​ទ្រាំ​នឹង​ការ​ឈឺចាប់​បែប​ណា​ក្តី។

នាង​ថា​ធ្វើ​បែប​នេះ​មក​ពី​ចិត្ត​នាង​ចង់​ក្លាយជា​ស្រី​១០០% ។ នាង​បាន​សិក្សា​ពី​គ្លីនិក​ច្បាស់លាស់​នៅ​ប្រទេស​ថៃ ដឹង​ថា​មាន​ប្រវត្តិ​ត្រឹមត្រូវ ទាំង​តួ ល្បី​ៗ​របស់​ថៃ​ក៏​វះកាត់​ទីនោះ​ដែរ ទើប​នាង​ហ៊ាន​ឲ្យ​កែ​ភេទ ។
ប៉ុប​ពី​ថា​កន្លែង​វះកាត់ សំខាន់​ៗ​លែង​ឈឺចាប់​ទៀត​ហើយ ព្រោះ​ពេលវេលា​កន្លង​ផុត​ទៅ​៧​ទៅ​៨​ឆ្នាំ​មក​ហើយ ។ ទោះជា​យ៉ាងណា​ក្តី​នាង​មិន​អាច​មានកូន​ទេ ។ ប៉ុប​ពី​ថា បើ​ចង់​កែ​ភេទ សម្រាប់​ភេទ​ទី​៣​ទាំងឡាយ​ត្រៀម​១​ម៉ឺ​ន​ដុល្លារ​ឡើង​ទៅ​សម្រាប់​ចំណាយ ។

មិន​ខុស​ពី​ប៉ុប​ពី តារា​ភេទ​ទី​៣​រលក​ក្រោយ​ទើប​ល្បីឈ្មោះ​រាង​ម៉ា​ប់​ទ្រលុកទ្រលន់ កម្ពស់​បាន​ដែល​គេ​ហៅ​ថា​កញ្ញា​ ផេ​ន ​ខេ​ក ក៏​បាន​កាត់​ប្រដាប់​ភេទ​ចេញ កែ​ទៅ​ជា​ស្រី​ដែរ ។ ផេ​ក​ខេ​កបាន​ឲ្យ​ដឹង​ក្នុង​ពិធី​ខួប​កំណើត​អ្នកសិល្បៈ​មួយ​រូប​កាលពី​ថ្ងៃ​ទី​១១ ធ្នូ ២០១៨​ថា​នាង​សម្រេច​កាត់​ប្រដាប់​ភេទ​ចោល ព្រមទាំង​ទាំង​វះកាត់​ពង្រីក​ដើមទ្រូង និង​វះកាត់​ប្រដាប់​ភេទ​ចេញ ដោយ​វេជ្ជបណ្ឌិត ជំនាញ​ៗ​នៅ​គ្លីនិក​មួយ​ក្នុង​ប្រទេស​ថៃ ។

ការ​វះកាត់​នេះ​បន្ទាប់​ពី​តាមដាន​យ៉ាង​លម្អិត​ពី​ទីនោះ​។ ២​ឆ្នាំ​ហើយ​ដែល​នាង​វះកាត់​ចំណាយ​ជាង​១​មុ​ឺ​ន​ដុល្លារ ។ «​ក្រោយ​ពេល​វះកាត់​អារម្មណ៍​ស្លុត​ណាស់ ព្រោះតែ​ធ្លាប់​ឮ​ព័ត៌មាន​គេ​ថា​វះកាត់​ប្រឈម​មហារីក តែ​ពេល​យើង​ជួប​ពេទ្យ​គេ​ល្អ ច្បាស់​ៗ ចេះ​របៀប​ពន្យល់ ក៏​លែង​អី ដោយ​អនុវត្ត​តាម​ថ្នាំ​គេ​ឲ្យ​ប្រើ​រយៈពេល ប៉ុន្មាន​ៗ​រាល់ថ្ងៃ​ទៅ​លែង​អី ។

គ្មាន​អ្នក​ណា​ចង់ទៅ​ជះ​លុយ​ចោល​អត់​ប្រយោជន៍​បែប​នេះ​ទេ ធ្វើ​ម៉េច​នេះ​ជា​កម្រិត​តាក់តែង​ពី​ធម្មជាតិ សំខាន់​នាង​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ល្អ​សង្គម​ទទួលស្គាល់ »​។

ផ្ទុយ​ពី​គេ​កញ្ញា​យេ​យេ​ដែល​វះកាត់​ពង្រីក​ដើមទ្រូង តែ​មិន​វះកាត់​កែ​ប្រដាប់​ភេទ​ទេ បើ​ទោះជា​នាង​មាន​ប្រាក់​អាច​ច្នៃ​បាន​ក្តី ។ យេ​យេ​និយាយ​ថា​«​មិន​ចង់​ទេ​ធ្វើ​តែ​ដើមទ្រូង គឺ​គ្រប់គ្រាន់ ។ ណាមួយ​ស្តាយ​លុយ​ព្រោះ​នឹកឃើញ​ថា​មិន​ទុកចិត្ត ម្យ៉ាង​ស្រួល​ដែរ​ពេល​យើង​បត់​ដៃ​បត់ជើង បើ​ទៅ​ជា​ស្រី​វិញ​គឺ​ពិបាក ។

ខ្ញុំ​សុខចិត្ត​រស់នៅ​បែប​នេះ និង​សរសើរ​ដល់​អ្នក​ដែល​ហ៊ាន​កាត់​របស់​ពិត​ចោល នាង​ខ្ញុំ​វិញ​ដំបូង​គិត​ដែរ តែ​អត់​ហ៊ាន​ប្រថុយ​សោះ​ចេះ​តែ ខ្លាច​ៗ​មក​ពី​ឃើញ​មាន​អ្នក​រង​គ្រោះ ទើប​ក្លាយជា​រូបភាព​មិនល្អ​នៅ​ក្នុង​ចិត្ត​មក​ដល់​សព្វ​ថ្ងៃនេះ​»​។

តារា​ភេទ​ទី​៣​កញ្ញា​ភី សម័យ ក្នុង​ថ្ងៃ​ខួបកំណើត​កាលពី​ថ្ងៃ​ទី​១១ ធ្នូ បាន​និយាយ​ថា នាង​មាន​គម្រោង​វះកាត់​ប្ដូរ​ភេទ​ទៅ​ជា​មនុស្ស​ស្រី​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។ ការ​វះកាត់​ប្ដូរ​ភេទ នាង​គ្មាន​រអា​ឡើយ ។ ភី សម័យ និយាយ​ថា​៖ «​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ការ​វះកាត់ ខ្លះ​ៗ​ហើយ ដូច​ជា​នៅ​លើ​ដងខ្លួន និង​ផ្ទៃមុខ ។ ដូច្នេះ​ការ​វះកាត់​ប្ដូរ​ភេទ​នេះ​ខ្ញុំ​អត់​ខ្លាច​ទេ បើ​មាន​លុយ​ខ្ញុំ​ទៅ​វះកាត់​ភ្លាម​។

ធ្វើ​ម៉េច​បើ​យើង​មាន​ទំនោរ​ទៅ​ជា​បែប​នេះ បើ​ទោះ​មាន​អ្នក​នៅ​រើសអើង តែ​គ្មាន​បុគ្គល​ណា​ចង់​លំបាក​ឡើយ កុំ​មើល​ស្រាល​ពួក​យើងខ្ញុំ ។ ត្រូវ​ដឹង​ថា​កូនចៅ​របស់​យើង​មាន​ប្រុស មាន​ស្រី អ៊ីចឹង​មិនដឹង​ថា​ធម្មជាតិ​បែប​ណា​ទេ​ប្រយ័ត្ន​ធ្លាក់​មក​ដូច​យើង​»​។

ភី សម័យ បាន​ប្រឡូក​សិល្បៈ​រយៈពេល​៣​ឆ្នាំ​មក​ហើយ ។ នាង​បាន​កែកុន​សម្រស់​នៅ​លើ​ផ្ទៃមុខ​ដោយ​ចាក់​ចង្កា ធ្វើ​ត្របកភ្នែក និង​ចាក់​មុខ​អក្សរ​V ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ