ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៥​ឆ្នាំ វា​រី​អ​គ្កី​ស​នី​សេ​សាន​ក្រោម​២នឹង​សម្ភោ​ធ​អោយ​ប្រើប្រាស់​នា​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ហើយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖​វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២​ដែល​មាន​កម្លាំង​ថាមពល​៤០០​មេ​ហ្គា​វ៉ា​ត់​ម៉ោង និង​ត្រូវ​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោយ​ចំណាយពេល​សាងសង់​រយៈ​៥​ឆ្នាំ​កន្លង​ទៅ​ដោយ​ក្រុមហ៊ុន ហា​យ​ត្រូ ផូ​វ័​រ ឡ​យ័រ សេ​សាន ២ របស់​ចិន​។​ ​ការ​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធិ​ផល​ថ្មី​ដ៏​ធំ​នេះ​និង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែធ្នូ…

ខេត្តស្ទឹងត្រែង​៖​វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២​ដែល​មាន​កម្លាំង​ថាមពល​៤០០​មេ​ហ្គា​វ៉ា​ត់​ម៉ោង និង​ត្រូវ​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោយ​ចំណាយពេល​សាងសង់​រយៈ​៥​ឆ្នាំ​កន្លង​ទៅ​ដោយ​ក្រុមហ៊ុន ហា​យ​ត្រូ ផូ​វ័​រ ឡ​យ័រ សេ​សាន ២ របស់​ចិន​។​

​ការ​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធិ​ផល​ថ្មី​ដ៏​ធំ​នេះ​និង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែធ្នូ ឆ្នាំ​២០១៨​ខាង​មុខ​ក្រោម​អ​ធីប​តី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​
​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​មានការ​ចូលរួម​ពី​រាជរដ្ឋាភិបាល​ភាគី​កម្ពុជា ឯកអគ្គរដ្ឋទូត​
​ចិន​តំណាង​អោយ​រដ្ឋាភិបាល​ប្រទេស​ចិន រាជរដ្ឋាភិបាល​ប្រទេស​វៀតណាម និង​រាជរ​ដ្ឋា​ភិ​
​បាល​ប្រទេស​ឡាវ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០០​នាក់ ដែល​នេះ​ជា​ចំនួន​គ្រោងទុក ប៉ុន្តែ​ចំនួន​ប្រជាពលរដ្ឋ​អាច​នឹង​មានការ​ប្រែប្រួល​ទៅ​តាម​កាលៈទេសៈ​ជាក់ស្តែង ។ នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​ប្រធាន​គណៈ​ក​ម្មា​ការ​រៀបចំ​កម្ម​វិធិ​ពិធី​សម្ភោ​ធ​ដាក់​ដំណើរការ​អោយ​ប្រើប្រាស់​ជា​ផ្លូវ​​ការ​នូវ​ទំនប់​វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២ និង​ជា​អភិបាល​ខេត្តស្ទឹងត្រែង​។​

​លោក​បន្ថែម​ថា ការ​សម្ភោ​ធ​ឱ្យ​ប្រើប្រាស់​ទំនប់​វា​រី​អគ្គី​ស​នី​នេះ​និង​ដំណើរការ​ដោយ​រលូត​តាម​ការ​គ្រោងទុក​ព្រោះ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​រៀបចំ​បង្កើត​អនុគណៈ​ក​ម្មា​កា​រៀបចំ​ការពារ​សន្តិសុខ​ផង​ដែរ​។​

​មុន​ការ​សម្ពោធ លោក ស៊ុ​យ សែ​ម​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​លោក ម៉ុម​សា​រឿ​ន អភិបាលខេត្ត​ស្ទឹង​ត្រែ បាន​ដឹកនាំ​គណៈប្រតិភូ និង​ក្រុមការងារ​ខេត្ត​ចុះ​ពិនិត្យ​វឌ្ឍនភាព​ទីតាំង​
​ភូមិសាស្ត្រ​និង​បច្ចេកទេស​ដើម្បី​ធ្វើការ​រៀបចំ​ពិធី​សម្ពោធ ។

​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​ដែល មាន​តម្លៃ​សរុប ៧៨១.៥២​លាន​ដុល្លារ ដោយ​មានការ​បណ្តាក់​
​ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន Hydrolancang International Energy កាន់កាប់​ភាគហ៊ុន ៥១​ភាគរយ​, ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េ​ង មាន​ភាគហ៊ុន​៣៩​ភាគ​
​រយ​ និង​ក្រុមហ៊ុន​ EVN​ មក​ពី​ប្រទេស​វៀតណាម​មាន​ភាគហ៊ុន​១០​ភាគរយ​គឺ​ស្ថិត​នៅ​ក្នុង​
​ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។​

​គួ​បញ្ជាក់​ថា​:​ទំ​បន់​វ៉ា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២​ជា​ទំនប់​ដែល​មាន​អនុភាព​៤០០​មេ​ហ្គា​វ៉ា​ត់​ម៉ោង​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​ឡើង​ក្នុង​ឆ្នាំ​២០១៤​និង​បញ្ជ​ប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៨​ដោយ​ក្រុមហ៊ុន របស់​ចិន ហា​យ​ត្រូ ផូ​វ័​រ ឡ​យ័រ សេ​សាន ២ របស់​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ