ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​កាក់​មាស​បុរាណ​អាយុ​៩០០​ឆ្នាំ​

5 ឆ្នាំ មុន

«Daily Mail» ផ្សាយ​ថា​ អង្គភាព​ផ្នែក​វត្ថុ​បុរាណ​របស់​អីុស្រា​អែ​ល​បាន​បង្ហាញ​កាក់​មាស​បុរាណ​ដ៏​មាន​តម្លៃ​ជា​ច្រើន និង​ក្រវិល​មាស​ដែល​កម្រ​រក​នៅ​ភាគ​ខាងជើង​ប្រទេស​អីុស្រា​អែ​ល ហើយ​ម្ចាស់ទ្រព្យ​អាច​ជា​របស់​ក្រុម​អ្នកតស៊ូ​«Crusader »​យក​លាក់​ទុក​កាលពី​ជាង​៩០០​ឆ្នាំ​មុន ។ លោក​Peter Gendelman…

«Daily Mail» ផ្សាយ​ថា​ អង្គភាព​ផ្នែក​វត្ថុ​បុរាណ​របស់​អីុស្រា​អែ​ល​បាន​បង្ហាញ​កាក់​មាស​បុរាណ​ដ៏​មាន​តម្លៃ​ជា​ច្រើន និង​ក្រវិល​មាស​ដែល​កម្រ​រក​នៅ​ភាគ​ខាងជើង​ប្រទេស​អីុស្រា​អែ​ល ហើយ​ម្ចាស់ទ្រព្យ​អាច​ជា​របស់​ក្រុម​អ្នកតស៊ូ​«Crusader »​យក​លាក់​ទុក​កាលពី​ជាង​៩០០​ឆ្នាំ​មុន ។

លោក​Peter Gendelman និង​Mohammed Hatar នាយក​ផ្នែក​បុរាណវិទ្យា​បាន​ឲ្យ​ដឹង​ថា​កាក់​ទាំង​នេះ​មាន​អាយុ​នៅ​ក្នុង​ដំណាច់​សតវត្ស​ទី​១១ ។ ការ​រក​ឃើញ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោងការ​ជីក​រុករក​ផ្នែក​បុរាណវិទ្យា នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ក្រុង​Caesarea ដែល​បាន​លាក់​ទុក​ក្នុង​គម្លាត​ថ្ម​២​ដុំ​នៅ​ក្បែរ​អណ្ដូងទឹក​ក្នុងផ្ទះ រួម​មាន​ឆ្នាំង​ថ្ម​ដី​សូន​ពណ៌​ត្នោត​តូច​មាន​ដាក់​កាក់​មាស​ចំនួន​២៤​កាក់ និង​ក្រវិល រួម​ទាំង​កាក់​«Baldwin» និង​កាក់​«Fatimid dinar»​ជា​ច្រើន​ទៀត ។

តាម​ទិន្នន័យ​ផ្លូវការ​ឲ្យ​ដឹង​ថា​ពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ត្រូវ​បាន​សម្លាប់​ដោយ​កងទ័ព «Baldwin-I» នៃ​អាណាចក្រ​យេ​រូ​សា​ឡឹម ក្នុង​ហេតុផល​សម្លាប់​ជា​ក្រុម ឬ​ត្រូវ​និរទេស​ជា​ទាសករ បង្ក​ឲ្យ​មានការ​លាក់​ទ្រព្យសម្បត្តិ​បន្សល់​ទុក​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ