ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​អាយុ​៨០​ឆ្នាំ​ម្នាក់​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោកតា​ម្នាក់​វ័យ​៨០​ឆ្នាំ​ម្នាក់​​បាន​រង​របួសធ្ងន់​បាក់​ភ្លៅ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​កង់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០ នាទី​យប់​ថ្ងៃ​ទី​១២​ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត…

ខេត្តបន្ទាយមានជ័យ ៖ លោកតា​ម្នាក់​វ័យ​៨០​ឆ្នាំ​ម្នាក់​​បាន​រង​របួសធ្ងន់​បាក់​ភ្លៅ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​កង់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០ នាទី​យប់​ថ្ងៃ​ទី​១២​ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ស្ថិត​ក្នុងភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​អ្នក​ជិះ​កង់​ឈ្មោះ ណ​ក ហម ភេទ​ប្រុស អាយុ​៨០​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ តូ ប៊ុ​ន​ណា​រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

នគរបាល​បាន​ប្រាប់​ទៀត​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​លោកតា​វ័យ​៨០​ឆ្នាំ​ខាងលើ​បាន​ជិះ​កង់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ គាត់​បាន​បត់​មក​ឆ្វេង​ដៃ​ចូល​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្ត ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​បើកបរ​ក្នុង​ទិស​បញ្ច្រាស​គ្នា​ពី​លិចទៅ​កើត​ក្នុង​ល្បឿនលឿន​បាន​បុក​អ្នក​ជិះ​កង់ បណ្តាល​ឲ្យ​លោកតា​ដែល​ជា​អ្នក​ជិះ​កង់​ដួល​រង​របួសធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ ចំណែក​អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

បច្ចុប្បន្ន​វត្ថុ​តាង​កង់​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ