ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចូល​ចិត្ត​ទប់ទឹក​នោម​ប្រយ័ត្ន​ណា៎… ​ធំ​ប៉ុន​ពង​អូ​ទ្រី​ស!!!

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា គ្រាប់​គ្រួ​ស​ក្នុង​ប្លោក​នោម ដែល​មាន​ទំហំ​ប៉ុន​ពង របស់​សត្វ​អូ​ទ្រី​ស ត្រូវ​បាន​វះកាត់​យក​ចេញ ដោយ​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា គ្រាប់​គ្រួ​ស​ក្នុង​ប្លោក​នោម ដែល​មាន​ទំហំ​ប៉ុន​ពង របស់​សត្វ​អូ​ទ្រី​ស ត្រូវ​បាន​វះកាត់​យក​ចេញ ដោយ​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​។ វា​ពិតជា​ធំ​ខ្លាំង​ណាស់ ដែល​សូ​ម្បី​តែ​គ្រូពេទ្យ​ក៏​មិន​ដែល​ជួប​ពី​មុន​មក​ដែរ​។

អ្នកជំងឺ​អាយុ​៥៥​ឆ្នាំ ត្រកូល Zhou ដែល​រស់នៅ​ក្នុង​ខេត្ត Wuhan ប្រទេស​ចិន មាន​អាកា​រៈ​ឈឺចាប់​នៅ​ក្នុង​ប្លោក​នោម​តាំងពី​ខែមិថុនា​មក​ម្ល៉េះ​។ ដោយសារ​តែ​ទ្រាំ​មិន​បាន គាត់​ក៏​មក​ជួប​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ Wuhan Jingdu Hospital​។

មក​ដល់​ពេទ្យ គេ​បាន​រក​ឃើញ​ថា មាន​គ្រាប់​គ្រួ​ស​នៅ​ក្នុង​ប្លោក​នោម ដែល​មាន​ទំហំ​ដល់​ទៅ​១៣​សង់ទី​ម៉ែត្រ ហើយ​ត្រូវ​ធ្វើការ​វះកាត់​ជា​បន្ទាន់​។

លោកគ្រូ​ពេទ្យ Wang Hui បាន​ប្រាប់​ថា វា​មាន​ទំហំ​ប៉ុន​ពង​របស់​សត្វ​អូ​ទ្រី​ស ដែល​នៅ​ណែន​ពេញ​ក្នុង​ប្លោក​នោម​តែ​ម្តង​។ លោក​បាន​បន្ត​ថា ប្រសិនបើ​មិន​វះកាត់​យក​វា​ចេញ​ទេ វា​នឹង​បណ្តាល​ឲ្យ​ខូច​តម្រង​នោម​។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រួ​ស​ក្នុង​ប្លោក​នោម​បែប​នេះ បើ​តាម​សម្តី​របស់​លោកគ្រូ​ពេទ្យ គឺ​មក​ពី​ទម្លាប់​មិនសូវ​ផឹកទឹក អង្គុយ​យូរ​ពេក និង​ចូល​ចិត្ត​ទប់ទឹក​នោម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ