ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ លោក សម រ​ង្ស៊ី ត្រូវ​នៅ​ឯក​កោ​ក្នុង​ចំណោម​១១៨ នាក់​ដែល​ជាប់​បម្រាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​បន្ត​អះអាង​ថា​លោក សម រ​ង្ស៊ី ត្រូវ​នៅ​ឯកោ​ម្នាក់ឯង​ក្នុង​ចំណោម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ ដែល​ជាប់​បម្រាម​តុលាការ​កំពូល…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​បន្ត​អះអាង​ថា​លោក សម រ​ង្ស៊ី ត្រូវ​នៅ​ឯកោ​ម្នាក់ឯង​ក្នុង​ចំណោម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ ដែល​ជាប់​បម្រាម​តុលាការ​កំពូល ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ ខណៈ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៨០​នាក់​ធ្វើ​សំណើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រពន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​៩ ធ្នូ​នេះ​ថា ទណ្ឌិត សម រ​ង្ស៊ី ត្រូវ​នៅ​ឯកោ ព្រោះ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋា ភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ស្តី​ពី​ដំ​ដោះស្រាយ​នយោបាយ​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​អនុវត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មោះ សម រ​ង្ស៊ី​ទេ ។

លោក​បន្ត​ថា ក្នុង​ចំណោម​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨​រូប ដែល​សាលដីកា​តុលាការ​កំពូល​ហាម​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក៏​គ្មាន​ឈ្មោះ សម រ​ង្ស៊ី​ដែរ ។ លោក​បន្ត​ថា លោក​សម រ​ង្ស៊ី លែង​មាន​តួនាទី​អ្វី​សំខាន់​នៅ​ក្នុង​អតីត​បក្ស​ប្រឆាំង​ទៀត​ហើយ ដោយសារ​បាន​លាលែង​អស់ហើយ ។ ទោះបី​ទណ្ឌិត សម រ​ង្ស៊ី នៅ​តែ​ចង់​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយ កឹ​ម សុខា តាម​ពាក្យស្លោក​ថា សម រ​ង្ស៊ី និង​កឹ​ម សុខា ជា​មនុស្ស​តែ​មួយ​យ៉ាងណា​ក្តី ក៏​មិន​អាច​ជួយ​បាន​ដែរ ពីព្រោះ​មនុស្ស​ពីរ​នាក់​ដាច់​ដោយឡែក​ពី​គ្នា ។ លោក​បន្ថែម​ថា ហេតុនេះ​ទណ្ឌិត សម រ​ង្ស៊ី គឺជា​មនុស្ស​នៅ​ក្រៅ​សង្វៀន​នៃ​ដំណោះស្រាយ​នយោបាយ​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ដូច្នេះ​ទណ្ឌិត សម រ​ង្ស៊ី គឺជា​មនុស្ស​ឯកោ ។

សូម​ជម្រាប​ថា សម្តេច ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​កំពុង​សិក្សា​ក្នុង​កា​រដក​បម្រាម​ចំពោះ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ដែល​ត្រូវ​តុលាការ​ហាមឃាត់​ផង​ដែរ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ស្នើ​សុំ​ដក​បម្រាម​នយោបាយ​អតីត​បក្ស​ប្រឆាំង​អាច​ធ្វើ​បាន​នៅ​ពេល​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​គណបក្ស​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ជា​ស្ថាន​ពរ​សិន ។ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​នឹង​ស្នើ​សុំ​ដក​បម្រាម​ចំពោះ​អ្នកនយោបាយ​ណា​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់ គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល​តែ​ប៉ុណ្ណោះ ។ បើ​តាម​ការ​អះអាង​របស់​សម្តេច​ទំនង​បង្ហាញ​ថា ក្រុម​លោក កឹ​ម សុខា អាច​ទំនង​នឹង​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ស្នើ​សុំ​ដក​បម្រាម ដើម្បី​ឲ្យ​មាន​នីតិសម្បទា​ធ្វើ​នយោបាយ​វិញ ព្រោះ​ក្រុម​លោក កឹ​ម សុខា ភាគច្រើន​គោរព​តាម​សាលក្រម​តុ​កា​ការ ។ ចំណែក​ក្រុម​លោក សម រ​ង្ស៊ី វិញ​គេ​សង្កេត​ឃើញ​ថា មិន​បាន​គោរព​តាម​សាលក្រម​តុលាការ​នោះ​ទេ ។

សូម​ជម្រាប​ថា រដ្ឋសភា​កំពុង​ប្រញាប់​ក្នុង​ការ​ព​ន្លឿ​ន​ពិភាក្សា​លើក​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​គម្រោង​នោះ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​ឡើង​វិញ បន្ទាប់​ពី​គណបក្ស​ជំនាញ​រដ្ឋសភា​បាន​សិក្សា​រួច​នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ខាង​មុខ​នេះ ។ សេចក្តី​ស្នើ​ច្បាប់​នេះ​បញ្ជាក់​ស្រាប់​វិសោធនកម្ម​ខាងលើ​មាន​គោលដៅ​សំខាន់​ៗ គឺ​បញ្ជាក់​ឲ្យ​ច្បាប់​តាម​ផ្លូវច្បាប់​អំពី​ករណី​បុគ្គល​ដែល​ត្រូវ​បាន​តុលាកា​ហាមឃាត់​ការ​ធ្វើ​សកម្មភាព នយោបាយ ។ បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាង​លើក​អាច​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ តាម​ច្បាប់​នេះ ។ វិ​សោ​ធ​កម្ម​ច្បាប់​នេះ​ក៏​មាន​គោលបំណង​ពង្រឹង​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស​នីតិរដ្ឋ​ព្រមទាំង​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ