ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាងខាត់ សុ​ឃី​ម​ថា ​កំប៉ោយ ចៅ​តា​ ​កាន់តែ​ធ្ងន់ធ្ងរ​ហើយ សូម​ជួយ​គាត់​ផង​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ ខាត់ សុ​ឃី​ម ​ដែល​ធ្លាប់​រួម​សម្តែង​ជាមួយ​តារា​កំប្លែង​កំប៉ោយ ចៅ​តា​ មានការ​សង្វេ​គ​ណាស់​ នៅ​ពេល​ឃើញ​សភាព​ជំងឺ​កាន់តែ​យ៉ាប់​យឺន​ រហូត​អ្នក​នាង​ចេ​ញ​មុខ​សុំ​ឲ្យ​បងប្អូន​ទាំងអស់​ជួយ​គាត់​ផង…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ ខាត់ សុ​ឃី​ម ​ដែល​ធ្លាប់​រួម​សម្តែង​ជាមួយ​តារា​កំប្លែង​កំប៉ោយ ចៅ​តា​ មានការ​សង្វេ​គ​ណាស់​ នៅ​ពេល​ឃើញ​សភាព​ជំងឺ​កាន់តែ​យ៉ាប់​យឺន​ រហូត​អ្នក​នាង​ចេ​ញ​មុខ​សុំ​ឲ្យ​បងប្អូន​ទាំងអស់​ជួយ​គាត់​ផង ​ដល់​ដំណាក់កាល​លាង​ឈាម​។

តារា​កំប្លែង​ដែល​ទស្សនិកជន​បាន​ស្គាល់​តាំងពី​តូច​តាម​រយៈ​ការ​សម្តែង​តួ​អា​ប៉ោយ​ចៅ​តា កាលពី​អំឡុង​ឆ្នាំ​២០០៥-២០០៦ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ។ ក្នុង​ស្ថានភាព​បែប​នេះ​ គេ​បាន​ដាច់​ចិត្ត​លើកដៃ​សុំ​ការ​ជួយ​ឧបត្ថម្ភ​​ពី​សប្បុរសជន ។​ អា​ប៉ោយ​ចៅ​តា ត្រូវ​ទស្សនិកជន​ធ្លាប់​បាន​ស្គាល់​កាលពី​អំឡុង​ឆ្នាំ​២០០៥-​២០០៦​ តាម​រយៈ​ផលិតកម្ម​សាន់​ដេ និង​ការ​សម្តែង​នៅ​ស្ថានីយទូរទស្សន៍​នានា​ផង​ដែរ ។ តារា​កំប្លែង​រូប​នេះ​ជា​តួអង្គ​ប្រចាំ​កម្មវិធី​ផ្ទះ​សំណើច នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ជាមួយ​នាយ​ចាប​ចៀន ។

អ្នក​នាង ​ខាត់ សុ​ឃី​ម ​បាន​ប្រកាស​លើ​បណ្តាញ​សង្គម​របស់​អ្នក​នាង​ថា​៖ «​កំប៉ោយ ចៅ តា ឈឺ​ធ្ងន់​ណាស់ សូម​បងប្អូន​រួម​អា​ជីព​មក​សួរសុខទុក្ខ​គាត់ និង​ជួយ​គាត់​ផង ។ មើលទៅ​កាន់តែ​ធ្ងន់ធ្ងរ​ហើយ ជា​ពិសេស​បង​ប្អូន​សិល្ប​​​ករ​​ដែល​រួម​សំដែង​ជាមួយ​គាត់ សូម​មក​សួរ​គាត់​ផង​ ព្រោះ​គាត់​សួរ​រក​។

អ្នក​នាង​ខាត់ សុឃីម បន្តថា 😤😤  ឆ្លៀតពេល​នេះ ​ក៏​សូម​ប្រាប់​មូលហេតុ​នឹង​ស្ថានភាព​ជំងឺ​គាត់ ៖ ​កាលពី​ក្មេង​គាត់​ធ្លាប់​ម៉ូតូ​រ៉ឺម៉ក់​បើក​បុក​កិន​ជើង​ខាងស្តាំ​ ហើយ​ប៉ះ​តំរង់​នោម​នឹង​ក្រលៀន បណ្ដាល​ឱ្យ​ហើមជើង ​និង​នោម​មិន​ចេញ។

អ្នក​នាង ខាត់​ សុឃីម បន្ត​ទៀត​ថា តែ​ពេល​នោះ​ក៏​បាន​មន្ទី​ពេទ្យ​គ​ន្ធា​បុប្ផា​ជួ​យស​ង្គ្រោះ​ឱ្យ​មាន​សភាព​ធម្មតា​វិញ ហើយ​ក៏​លែង​ចាប់អារម្មណ៍ ​ព្រោះ​គិត​ថា​មិន​អី តែមិន​នឹក​ស្មានថា​មក​ដល់​ពេល​នេះ​ជំងឺ​វា​បាន​ធ្វើទុក្ខ​ឡើង​វិញ ដែល​បណ្ដាល​ឱ្យ​ខូច​តំរង់​នោម​ និង​ក្រលៀន ឈាន​ដល់​ដំណាក់កាល​លាង​ឈាម ឥឡូវ​គាត់​សំរាក​នៅ​ពេទ្យ​ព្រះ​កេតុមាលា ​(​ពេទ្យ​ទាហាន​) ​អគារ​ពិគ្រោះ​ជំងឺ​ទូទៅ បន្ទប់​លេខ​02 Tel: 015 226 221 ជា​ចុង​​ក្រោយ​សូម​បងប្អូន​ជួយ​គាត់​ផង» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ