ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ទៅ​ដែល​ហៅ​ថា សទ្ធា?

5 ឆ្នាំ មុន

សទ្ធា​ប្រែ​ដូច​ម្តេច? បាន​សេចក្តី​យ៉ាងណា? សទ្ធា​ប្រែ​ថា សេចក្តី​ជឿ គឺ​ជឿ​ចំពោះ​របស់​ដែល​គួរ​ជឿ ជា​ឈ្មោះ​របស់​លោភ​ណ​ចេតសិក​តែង​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថ​ច្រើន​ប្រការ​។ ព្រោះ​ហេតុ​ដូច្នោះ ទើប​លោក​ពោល​ថា សេចក្តី​ជឿ​ក្នុង​របស់​ដែល​មិន​គួរ​ជឿ​នឹង​បាន​ឈ្មោះ​ថា សទ្ធា​ក៏​ទេ​ដែរ…

សទ្ធា​ប្រែ​ដូច​ម្តេច? បាន​សេចក្តី​យ៉ាងណា? សទ្ធា​ប្រែ​ថា សេចក្តី​ជឿ គឺ​ជឿ​ចំពោះ​របស់​ដែល​គួរ​ជឿ ជា​ឈ្មោះ​របស់​លោភ​ណ​ចេតសិក​តែង​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថ​ច្រើន​ប្រការ​។ ព្រោះ​ហេតុ​ដូច្នោះ ទើប​លោក​ពោល​ថា សេចក្តី​ជឿ​ក្នុង​របស់​ដែល​មិន​គួរ​ជឿ​នឹង​បាន​ឈ្មោះ​ថា សទ្ធា​ក៏​ទេ​ដែរ លុះណាតែ​ជឿ​ក្នុង​របស់​ដែល​គួរ​ជឿ​មែន​ៗ​ពិត​ៗ ទើប​ឈ្មោះ​ថា​សទ្ធា​ក្នុង​ទី​នេះ​។

មួយ​យ៉ាង​ទៀត សទ្ធា​ក្នុង​ទី​នេះ​លោក​ចែក​ចេញ​ជា​២​ប្រការ​គឺ កម្ម​ស្សកតា​សទ្ធា​១ តថាគត​ពោធិ​សទ្ធា​១​។ កម្ម​ស្សកតា​សទ្ធា គឺ​ជឿ​ថា​សត្វ​មានកម្ម​គឺ បុណ្យ បាប ល្អ អាក្រក់ ជា​របស់​នៃ​ខ្លួន​។ កម្ម​ស្សកតា​សទ្ធា​នេះ​ចែក​ចេញ​ជា​ពីរ​យ៉ាង​គឺ កម្ម​១ វិបាក​១​។

កម្ម​គឺ​បុណ្យ​ឬ​បាប ដែល​បុគ្គល​បាន​ធ្វើ​ទុក ឯ​វិបាក​គឺ​ផលរប​ស់កម្ម​នោះ​នោះ​ដែល​ត្រូវ​ទទួល​ជា​ខាងក្រោយ​។ រួម​សេចក្តី​មក ការ​ជឿ​ថា សត្វ​មានកម្ម​ជា​របស់​ខ្លួន​ៗ​ដែល​បាន​ធ្វើ​ទុក​ហើយ ក៏​នឹង​ត្រូវ​បាន​សោយ​ផលរប​ស់កម្ម​នោះ​ៗ​យ៉ាង​ពិតប្រាកដ ។

ចំណែក​តថាគត​ពោធិ​សទ្ធា គឺ​សេចក្តី​ជឿ​ក្នុង​ពោធិញ្ញាណ ជឿ​លើ​ការ​ត្រាស់​ដឹង​របស់​ព្រះ​តថាគត​ជា​ម្ចាស់​ថា​ព្រះ​អង្គ​ពិតជា​បាន​ត្រាស់​ដឹង​ធម៌​ក្នុង​លោក​មែន លោក​ហៅ​ថា តថាគត​ពោធិ​សទ្ធា ។

សទ្ធា​មាន​សេចក្តី​ដូច​បកស្រាយ​មកនេះ បើ​មាន​ក្នុង​សន្តាន​នៃ​បុរស​បុគ្គល​ណា ក៏​ឈ្មោះ​ថា​ជា​សម្លាញ់​របស់​បុរស​បុគ្គល​នោះ បើ​និយាយ​ដោយ​ចំពោះ គឺ​បុគ្គល​ដែល​មាន​សទ្ធា ក៏​ឈ្មោះ​ថា​មានខ្លួន​ជា​សម្លាញ់​របស់​ខ្លួន​នោះ​ឯង ។