ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ផ្អៀង​ពី​ហ្សា​រងាក​ត្រង់​ប្រហែល​៤​សង្ទីម៉ែត្រ

5 ឆ្នាំ មុន

សារព័ត៌មាន​ក្រុង​រ៉ូ​ម​ប្រទេស​អីុ​តា​លី​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​អគារ​ផ្អៀង​នៅ​ក្រុង​ Pisa បច្ចុប្បន្ន​ងាក​បញ្ឈរ​ត្រង់​បាន​៤​សង្ទីម៉ែត្រ​ក្រោយ​ពី​ការ​វាស់​ស្ទង់​របស់​វិស្វករ ។ ក្រុម​អ្នកជំនាញ​ជា​អ្នក​សង្កេតការណ៍​ពី​អគារ​ពី​ហ្សា​បញ្ជាក់​ថា​«​ក្នុង​រយៈពេល​តែ​១៧​ឆ្នាំ​ឃើញ​ថា​អគារ​នេះ​មាន​លក្ខណៈ​ងើប​ត្រង់​តិចតួច និង​មាន​លំអៀង​ថយ​ចុះ​» ។ លោក Nunziante…

សារព័ត៌មាន​ក្រុង​រ៉ូ​ម​ប្រទេស​អីុ​តា​លី​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​អគារ​ផ្អៀង​នៅ​ក្រុង​ Pisa បច្ចុប្បន្ន​ងាក​បញ្ឈរ​ត្រង់​បាន​៤​សង្ទីម៉ែត្រ​ក្រោយ​ពី​ការ​វាស់​ស្ទង់​របស់​វិស្វករ ។

ក្រុម​អ្នកជំនាញ​ជា​អ្នក​សង្កេតការណ៍​ពី​អគារ​ពី​ហ្សា​បញ្ជាក់​ថា​«​ក្នុង​រយៈពេល​តែ​១៧​ឆ្នាំ​ឃើញ​ថា​អគារ​នេះ​មាន​លក្ខណៈ​ងើប​ត្រង់​តិចតួច និង​មាន​លំអៀង​ថយ​ចុះ​» ។

លោក Nunziante Squeglia​សាស្ត្រាចារ្យ​ពី​មហាវិទ្យាល័យ​Pisa ឲ្យ​ដឹង​ថា​«​អគារ​មាន​កម្ពស់​៥៧​ម៉ែត្រ​នេះ​ចាប់ផ្ដើម​ងើប​ត្រង់​ប្រហែល​៤​សង្ទីម៉ែត្រ​» ។

អគារ​ផ្អៀង​«Pisa» បិទ​មិន​ឲ្យ​ចូល​ទស្សនា​អស់​រយៈពេល​១១​ឆ្នាំ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ដោយសារ​ផ្អៀង​ខ្លាំង ខណៈ​ពេល​ការ​កែសម្រួល​ភាព​លំអៀង​នេះ​ត្រូវ​ប្រើ​សំណ​ជា​ច្រើន​តោន​ទប់​ទម្ងន់​នៅ​ត្រង់​គ្រឹះ និង​ជីកដី​មួយ​ផ្នែក​នៅ​ត្រង់​អគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ