រាជធានីភ្នំពេញ៖ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD បានបន្តយុទ្ធនាការសប្បុរសធម៌ «3L សម្រាប់កុមារកម្ពុជា» ជាថ្មីម្តងទៀតរបស់ខ្លួន ដែលយុទ្ធនាការនេះបានធ្វើឲ្យមានការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើល បើធៀបទៅនឹងឆ្នាំមុន។

ជាក់ស្តែងកាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨ នេះក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ TSNR Co., Ltd បានធ្វើការបរិច្ចាគថវិកាពីយុទ្ធនាការសប្បុរសធម៌ «3L សម្រាប់កុមារកម្ពុជា» រដូវកាលទី ៣ ទៅអង្គការស្នាមញញឹមកម្ពុជា ចំនួន ៤០ លានរៀល ដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់កុមារកម្ពុជាដែលខ្វះខាត គ្មានទីពឹង ដើម្បីអោយពួកគេមានឱកាសទទួលបានការព្យាបាល ថែទាំ និងមានស្នាមញញឹមជាថ្មី មានភាពក្លាហានចូលរួមក្នុងសង្គម។ ហើយក្នុងឆ្នាំនេះការបរិច្ចាគថវិកាទាំងអស់ត្រូវបានធ្វើឡើងដោយមានការចូលរួមសហការគ្នារវាងអ្នកគាំទ្រទំព័រហ្វេសប៊ុករបស់ «ស៊ូគូប៊ូស៊ុ», «Hi-Herb» និង KODOMO (កូដូមុ)ផងដែរ។

គំនិតផ្តួចផ្តើម និងចក្ខុវិស័យនៃយុទ្ធនាការសប្បុរសធម៌ 3L (Life.Love.Laugh) សម្រាប់កុមារកម្ពុជាគឺក្នុងគោលបំណងធ្វើឲ្យគុណភាពនៃជីវិត របស់ពួកគេ មានលក្ខណៈកាន់តែប្រសើរឡើងក្នុងសង្គមកម្ពុជាដោយផ្តល់នូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ពីព្រោះសេចក្តីស្រឡាញ់មានអត្ថន័យធំធេងខ្លាំងណាស់ និងមិនអាចកាត់ថ្លៃបានដែលជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការផ្តល់ជូននូវស្នាមញញឹមចំពោះយើងទាំងអស់គ្នា។

គួររំឭកផងដែរថាក្រុមហ៊ុន LION CORPORATION (THAILAND) LTD គឺជាក្រុមហ៊ុនមួយដែលមានភាពល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតក្នុងការផលិតនូវផលិតផលប្រើប្រាស់ក្នុងគេហដ្ឋានដែលមានគុណភាពល្អជាច្រើនប្រភេទមានដូចជាផលិតផល សាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ ហ្វូមលាងមុខ ស៊ូគូប៊ូស៊ុ ឡេលាបខ្លួន ស៊ូគូប៊ូស៊ុ ផលិតផលថែរក្សាមាត់ធ្មេញដូចជាថ្នាំដុសធ្មេញ ច្រាសដុសធ្មេញម៉ាក Hi-Herb ព្រមទាំងផលិតផលសម្រាប់ទារក ម៉ាក កូដូមុ ផងដែរ៕ ដោយសហការ
ចែករំលែកព័តមាននេះ