ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ការ​អា​ដ​ហុ​ក ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​លើ​ភ្នំ​គូលែន មុន​នឹង​បើក​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ​ការ​អា​ដ​ហុ​ក​នៃ​អង្គការ​យូ​ណេ​ស្កូ​ចំនួន​៤​រូប មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា រួម​ទាំង​មន្ត្រី​បរិស្ថាន និង​ភាគី​ក្រុមហ៊ុន​សាងសង់​ផ្លូវ បាន​ចុះ​ពិនិត្យ​មើល​ការ​សាង់សង់​ផ្លូវ​ថ្មី​លើ​ភ្នំ​គូលែន ដើម្បី​ត្រៀម​ទទួល​យោបល់​កែ​លម្អ​នៅ​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី​៣១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤-៥ ខែធ្នូ…

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ​ការ​អា​ដ​ហុ​ក​នៃ​អង្គការ​យូ​ណេ​ស្កូ​ចំនួន​៤​រូប មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា រួម​ទាំង​មន្ត្រី​បរិស្ថាន និង​ភាគី​ក្រុមហ៊ុន​សាងសង់​ផ្លូវ បាន​ចុះ​ពិនិត្យ​មើល​ការ​សាង់សង់​ផ្លូវ​ថ្មី​លើ​ភ្នំ​គូលែន ដើម្បី​ត្រៀម​ទទួល​យោបល់​កែ​លម្អ​នៅ​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី​៣១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤-៥ ខែធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។ លោក​បណ្ឌិត ឈាន រ​ដ្ឋា ប្រធាន​ស្តីទី នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បានឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ចុះ​ពិនិត្យ​របស់​ក្រុម អ្នកជំនាញ ការ​អា​ដ​ហុ​ក គឺ​ក្នុង​គោលបំណង​ពិនិត្យ​មើល និង​តាមដាន​ការងារ​ធ្វើ​ផ្លូវ​នេះ ថា​តើ​បាន​អនុវត្តន៍​ត្រឹមត្រូវ ស្រប​តាម​អនុសាសន៍​កន្លង​មក​ដែរ​ឬទេ?

ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ និង​ទីតាំង បុរាណ​ដ្ឋា​ន មួយ​ចំនួន​ត្រូវ​ការពារ ហើយ​បន្ថែម​ពី​នោះ អ្នកជំនាញ​បាន​ចុះ​ពិនិត្យ​មើល​រណ្តៅ​កំណាយ ចំនួន​០៩​កន្លែង ដែល​ក្រុមការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​នឹង​កំពុង​ធ្វើ​កំណាយ ដើម្បី​ឱ្យ​ដឹង​ថា តើ​នៅ​ក្រោម​ដី​ដែល​ត្រូវធ្វើ​ផ្លូវ​ពីលើ និង​នៅ​សងខាង​ផ្លូវ​ដែល​ត្រូវធ្វើ​ផ្លូវ​នោះ មាន​បុរាណ​ដ្ឋា​ន ឬ​រចនា​សម្ពន្ធ អ្វី​ដែល​គួរ​ចៀសវាង​ឬ​អត់​។

លោក​បណ្ឌិត ឈាន រ​ដ្ឋា បានឱ្យ​ដឹង​ទៀត​ថា រណ្តៅ​ចំនួន​០៩​កន្លែង នៅ​ភូមិ​អន្លង់​ធំ​នោះ ក្រុមការងារ​បាន​ប្រទះ​ឃើញ​មាន​បំណែក​កុលាលភាជន៍​តិចតួច និង​បាន​ប្រទះ ឃើញ​រចនា​សម្ពន្ធ​ធ្វើ​អំពី​ឥដ្ឋ​ចំនួន​មួយ​រណ្តៅ តែ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ជា​អ្វី​ឱ្យ​ប្រាកដ​នៅឡើយ​ទេ គឺ​ត្រូវការ​ពេលវេលា​ដើម្បី​សិក្សា​បន្ថែម រីឯ​ចំណែក​យោបល់​លើ​ការ​ធ្វើ​ផ្លូវ ភាគច្រើន​គឺ​គោរព​តាម អនុសាសន៍​កន្លង​មក និង​មាន​កន្លែង​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវ​ពង្រីក​ធំ ដោយ​យោង​ទៅ​លើ​ស្ថានភាព ផ្លូវ​កោង ហើយ​យោបល់​កែតម្រូវ​យ៉ាងណា​នោះ នឹង​ដឹង​ពិស្តារ​នៅ​ក្នុង​អង្គប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ នា​ពេល​ខាង​មុខ​នេះ​។

សូម​បញ្ជាក់​ដែរ​ថា ដំណើរ​ចុះ​ពិនិត្យ​ទីតាំង សមិទ្ធផល​ការងារ​ការដ្ឋាន សាង់សង់​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សំណង់ បរិស្ថាន​ផ្សេង​ៗ​របស់​អ្នកជំនាញ​ការ​អា​ដ​ហុ​ក​នៃ​អង្គការ​យូ​ណេ​ស្កូ គឺ​តែង​ធ្វើ​ឡើងជា​ប្រចាំ​មុន​បើក​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ដើម្បី​តាមដាន​រាល់​សកម្មភាព ការងារ ថា​ដំណើរ​ទៅ​តាម​អនុសាសន៍ និង​គោរព​ច្បាប់​បេតិកភណ្ឌ​ពិភពលោក​ឬ​អត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ