ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​នយោបាយ​ផ្តល់​សិទ្ធិ​នាយក​រដ្ឋមន្ត្រី​ផ្តល់​សប្ប​ទាន​ដល់​នយោបាយ​ដែល​តុលាការ​ហាមឃាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប បាន​ផ្តួចផ្តើម​ធ្វើ​សេចក្តី​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដោយ​ផ្តល់​សិទ្ធិ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ស្នើ​សុំ​ផ្តល់​នីតិ​សម្បទាន​ដល់​អ្នកនយោបាយ​ដែល​ត្រូវ​តុលាការ​ហាមឃាត់​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប បាន​ផ្តួចផ្តើម​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី…

រាជធានី​ភ្នំពេញ ៖ តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប បាន​ផ្តួចផ្តើម​ធ្វើ​សេចក្តី​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដោយ​ផ្តល់​សិទ្ធិ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ស្នើ​សុំ​ផ្តល់​នីតិ​សម្បទាន​ដល់​អ្នកនយោបាយ​ដែល​ត្រូវ​តុលាការ​ហាមឃាត់​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប បាន​ផ្តួចផ្តើម​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទៅ​មាត្រា​៤៥​ថ្មី​(​ស្ទូ​ន​មួយ​) ។ មាត្រា​៤៥​ថ្មី​(​ស្ទួន​មួយ​)​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ។

បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាលដីការ​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ​តាម​ដំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។
ប្រភព​បន្ត​ថា ដូច​សេចក្តី​ថ្លែង​ហេតុ​នៃ​សេចក្តី​ស្នើ​ច្បាប់​នេះ​បញ្ជាក់​ស្រាប់​វិសោធនកម្ម​ខាងលើ​មាន​គោលដៅ​សំខាន់​ៗ គឺ​បញ្ជាក់​ឲ្យ​ច្បាប់​តាម​ផ្លូវច្បាប់​អំពី​ករណី​បុគ្គល​ដែល​ត្រូវ​បាន​តុលាកា​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ ។ បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាង​លើក​អាច ទទួល​បាន​នីតិសម្បទា​ឡើង​វិញ​តាម​ច្បាប់​នេះ ។ វិ​សោ​ធ​កម្ម​ច្បាប់​នេះ​ក៏​មាន​គោលបំណង​ពង្រឹង​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស​នីតិរដ្ឋ​ព្រម​ទា​មង​ទាំង​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផង​ដែរ ។

លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ល្ងាច​ថ្ងៃ​ទី​៣ ខែធ្នូ បាន​ឲ្យ​ដឹង​ថា សេចក្តី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទូ​យ​មួយ​) ជា​វិសោធនកម្ម​ច្បាប់​ដែល​មានការ​ប្រញាប់ ហើយ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ ពិភាក្សា​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​ដាក់​ចូល​សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​អនុម័ត​ផង​ដែរ ។ អ្នកនាំពាក្យ​រដ្ឋសភា​បាន​ឲ្យ​ដឹង​សេចក្តី​វិសោធនកម្ម​ច្បាប់​នេះ​ក៏​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត​មិន​ឲ្យ​ធ្វើ​នយោបាយ​ផង​ដែរ ។

លោក​បញ្ជាក់​ថា «​អីចឹង​ច្បាប់​នេះ​ធ្វើ​វិសោធនកម្ម​គិតគូរ​ដល់​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​របស់​តុលាការ​កំពូល ។ យើង​គិតគូរ​យ៉ាងម៉េច គឺថា​ធ្វើ​ឲ្យ​ច្បាប់​ពាក់ព័ន្ធ​នឹង​អា​លូវ​យើង​ធ្វើ​ហើយ ។ អ្នក​ដែល​ច្បាប់​ហាមឃាត់​គឺ អាច​ទទួល​បាន​នីតិសម្បទា អាច​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ បន្ទាប់​ពី​មាន​សំណើរ​ពី​នាយក​រដ្ឋមន្ត្រី​ស្នើ​ព្រះមហាក្សត្រ​តាម​ដំណើរ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​» ។ លោក​បន្ថែម​ថា វិសោធនកម្ម​ច្បាប់​នេះ​ក៏​ដោយសារ​តែ​ពេល​កន្លង​មក​ច្បាប់​មិន​បាន​គិតគូរ​ដល់​អ្នក​ដែល​ត្រូវ​តុលាការ​ហាមឃាត់​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​បាន​គិតគូ​ដល់​អ្នក​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ផង​ដែរ ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៧ រដ្ឋសភា​បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដោយ​សំឡេង​៦៦ លើ​៦៦​រូប ដែល​ជា​សំឡេង​ភាគច្រើន​ដាច់ខាត​ទោះបីជា​អវត្តមាន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ក៏​ដោយ ។ ចំនួន​៥​មាត្រា​ក្នុង​នោះ​មាត្រា​៦​ថ្មី (​ពីរ​) មាត្រា​១១(​ថ្មី​) មាត្រា​៤៤​ថ្មី​(​ពីរ​) មាត្រា​៤៥​ថ្មី​(​ស្ទួន​) និង​មាត្រា ៤៨​ថ្មី (​សួន​) ។ មាត្រា​៦​ថ្មី (​ពីរ​) ដែល​កែប្រែ​ឡើង​វិញ​នេះ​បាន​កំណត់​ថា គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង​រូបភាព​ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​បទឧក្រិដ្ឋ ឬ​ពី​បទមជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​ខ្លួន​ឡើយ ហើយ​គណបក្ស​នយោបាយ​ទាំងអស់​មិន​ត្រូវ​យល់ព្រម​ដោយ​ចំហរ ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់​ទោស​បទឧក្រិដ្ឋ ឬ​ពី​បទមជ្ឈិម​ឱ្យធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ជា​ប្រយោជន៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ