ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​មាន​ប្រភព​ពី​ណា​មក ​ម៉្តេច​ក៏​ខ្លាំងម៉្លេះ?

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ដំបូង​នឹក​ស្មាន​មិន​ដល់ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ចាប់តាំងពី​ជិត​៤​ឆ្នាំ​មក​ហើយ​នៅ​តែ​អាច​ទប់ទល់​បាន​ចំពោះ​កម្លាំងយោធា​ចម្រុះ​ដ៏​ខ្លាំង​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដោយ​ពឹង​លើ​សម្ព័ន្ធភាព​ជាមួយ​ពួក​កុលសម្ព័ន្ធ បណ្ដា​គ្រឿង​អាវុធ​ដែល​វាយ​យក​បាន​ពី​ពួក​យោធា ​ព្រមទាំង​បទ​ពិសោធន៍​ធ្វើ​សង្គ្រាម​ទ័ពព្រៃ​របស់​ពួក​គេ​ផ្ទាល់​។ ពួក​ឧទ្ទាម​នោះ​ជួយ​ទ្រទ្រង់​ដោយ​អីុ​រ៉​ង់ ជា​គូប្រជែង​ធំ​បំផុត​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។…

ប្រទេស​យេ​ម៉ែ​ន ៖ ដំបូង​នឹក​ស្មាន​មិន​ដល់ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ចាប់តាំងពី​ជិត​៤​ឆ្នាំ​មក​ហើយ​នៅ​តែ​អាច​ទប់ទល់​បាន​ចំពោះ​កម្លាំងយោធា​ចម្រុះ​ដ៏​ខ្លាំង​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដោយ​ពឹង​លើ​សម្ព័ន្ធភាព​ជាមួយ​ពួក​កុលសម្ព័ន្ធ បណ្ដា​គ្រឿង​អាវុធ​ដែល​វាយ​យក​បាន​ពី​ពួក​យោធា ​ព្រមទាំង​បទ​ពិសោធន៍​ធ្វើ​សង្គ្រាម​ទ័ពព្រៃ​របស់​ពួក​គេ​ផ្ទាល់​។

ពួក​ឧទ្ទាម​នោះ​ជួយ​ទ្រទ្រង់​ដោយ​អីុ​រ៉​ង់ ជា​គូប្រជែង​ធំ​បំផុត​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។ នា​ខែកក្កដា​ឆ្នាំ​២០១៤​ពួក​គេ បាន​បើក​ការ​វាយលុក​ចេញ​ពី​ទីតាំង​របស់​ពួក​គ នា​ភាគ​ខាងជើង​ប្រទេស ដែល​អាច​ឲ្យ​ពួក​គេ​ដណ្ដើម​​យក​បាន​ដែនដី​ដ៏​ធំ​ទូលាយ ហើយ​នា​ខែមករា​ឆ្នាំ​២០១៥​ចូល​ត្រួតត្រា​រដ្ឋធានី​សា​ណា​ទាំងស្រុង​។ ក្រុមចម្រុះ​យោធា​អា​រ៉ាប់​បាន​ហក់​ជួយ​ធ្វើ្វ​​អន្តរាគមន៍​នា​ខែមីនា​ឆ្នាំ​២០១៥ ដើម្បី​ជួយ​ដល់​រដ្ឋអំណាច​បញ្ឈប់​ការ​រុលទៅមុខ​យ៉ាង​លឿន​របស់​ពួក​ហ៊ូ​ធី​។

តើ​ពួក​ហ៊ូ​ធី​មាន​ប្រភព​ពី​ណា​មក?

ពួក​ឧទ្ទាម​នោះ​ហៅ​ពួក​ហ៊ូ​ធី​ គឺជា​ឈ្មោះ​របស់​មេដឹកនាំ​ពួក​គេ លោក​បាត្រ​អេ​ដ​ឌី​ន​អាល់​ហ៊ូ​ធី​ និង​កូនប្រុស​លោក​ហ៊ូ​សេន ដែល​ត្រូវ​សម្លាប់​ដោយ​កងទ័ព​យេ​ម៉ែ​ន​កាលពី​ឆ្នាំ​២០០៤​។ ពួក​គេ​ជ្រើសរើស​មក​ពី​ពួក​អ្នក​កាន់​លទ្ធិ​សាសនា​ហ្សា​អីុ​ឌី​ស​ជា​ក្រុម​ស៊ី​អីុត​ស្និទ្ធ​ស៊ុន​នី​ត​។ ពួក​ឧទ្ទាម​ទាំងនេះ​ បង្កើត​ចលនា​មួយ​ហៅ​ចលនា ANSARULLAH ជា​ចលនា​បន្ត​ពី​ចលនា​ពួក​យុវជន​ចិត្ត​ស្មោះសរ​ HARAKAT CHABAB AL MOUMEN ករ​កើត​កាលពី​ឆ្នាំ​១៩៩២ ដើម្បី​តវ៉ា​ប្រឆាំង​ការ​រើសអើង​ប្រឆាំង​ពួក​ហ្សា​អីុ​ឌី​ត ដែល​តំណាង​ឲ្យ​៣០%​នៃ​ប្រជាជន​យេ​ម៉ែ​ន​។

ពួក​ហ៊ូ​ធី​បាន​ភ្ជាប់​ទំនាក់ទំនង​រឹង​មាំ​ជាមួយ​ពួក​កុលសម្ព័ន្ធ​ស៊ុន​នី​ត ដែល​ប្រទូស្ត​រ៉ា​យ​ជាមួយ​សហព័ន្ធ​កុល​សម្ព័ន្ធ ​HACHED ជា​ក្រុម​ដ៏​ខ្លាំង​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស ហើយ​ដែល​ផ្ដល់​ឲ្យ​ពួក​គេ​មេដឹកនាំ​នយោ​បាយ​សំខាន់​ៗ រហូត​ដល់​ទស​វត្ស​ឆ្នាំ​២០១០​។ ពួក​គេ​អាច​កែ​លម្អ​មុខមាត់​ដោយ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​តវ៉ា​ប្រឆាំង​អតីត​ប្រធានាធិបតី លោក​អាប់​ដាល់​ឡា​ហ៍​សា​ឡេ​ហ៍ នា​ឱកាស​នៃ​និទាឃ​រដូវ​អា​រ៉ាប់​ឆ្នាំ​២០១១​។

ពួក​ហ៊ូ​ធី​ភាគច្រើន​មក​ពី​ភាគ​ខាងជើង​ប្រទេស ដែល​នៅ​ទីនោះ​ពួក​គេ​ស្គាល់​ទី​លាន​ច្បាស់ ប៉ុន្តែ​បាន​សហ​ការ​ជាមួយ​ពួក​កុលសម្ព័ន្ធ​មូលដ្ឋាន​។ ពួក​កុលសម្ព័ន្ធ​យេ​ម៉ែ​ន​ជា​ប្រពៃណី​មាន​អាវុធ​គ្រប់គ្រាន់​។ ពួក​ឧ​ទ្តា​ម​អាច​ពឹងពាក់​កាន់តែ​ខ្លាំង​លើ​បណ្ដា​គ្រឿង​សព្វាវុធ​ដែល​ដណ្ដើម​យក​បាន​ពិីកងទ័ព ក្នុង​នោះ​មាន​រថក្រោះ​និង​បណ្ដា​មី​ស៊ី​ល​បាលី​ស្ទិ​ក​។

អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​រដ្ឋាភិបាល​គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ​អះអាង​ថា និយាយ​ពី​អាវុធ ពួក​ហ៊ូ​ធី​បាន​មក​ពី​អាវុធ​ស្តុក​របស់​កងទ័ព ពេល​ពួក​គេ​ដណ្ដើម​យក​បាន ក្រោយ​ពួក​គេ​លុក​ចូល​ទី​​ក្រុង​សា​ណា​នា​ខែកញ្ញា​ឆ្នាំ​២០១៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ