ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាច់ត្រីមាស​ទី​3 កម្ពុជា​-​ថៃ សម្រេច បាន​ទំហំ​ពាណិជ្ជកម្ម 7​ប៊ី​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ​បាន​កើនឡើង​រហូត​ដល់​ជាង​៧​ប៊ី​លាន​ដុល្លារ នៅ​ត្រឹម​ដំណាច់​ខែតុលា ឆ្នាំ​២០១៨ ដែល​ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​កិច្ច​សហ​ប​ត្តិ​ការ​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម ឱ្យ​បាន​ដល់​១៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០២…

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ​បាន​កើនឡើង​រហូត​ដល់​ជាង​៧​ប៊ី​លាន​ដុល្លារ នៅ​ត្រឹម​ដំណាច់​ខែតុលា ឆ្នាំ​២០១៨ ដែល​ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​កិច្ច​សហ​ប​ត្តិ​ការ​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម ឱ្យ​បាន​ដល់​១៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០២ ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ផា​ន់​យ៉ា​រ៉ា​ក់ ប៉ុ​ល​ធូប ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា នា​ឱកាស​ចូលរួម​ពិធីបុណ្យ​ជាតិ​ថៃ ដែល​រៀបចំ​ឡើង​នៅ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា កន្លង​មក លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ នឹង​បន្ត​កើនឡើង​ថែម​ទៀត ហើយ​ឈាន​ទៅ​សម្រេច​តាម​ផែនការ​ដែល​បាន​កំណត់ ដោយសារ​ប្រទេស​ទាំង​ពីរ មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ ។

លោក​រដ្ឋមន្ត្រី ក៏​បាន​អះអាង​ថា ៖« កម្ពុជា​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ថៃ ជា​ពិសេស​ក្នុង​ពេល​ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ សំដៅ​ធ្វើ ឱ្យ​ការ​ចរចា​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP អាច​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​ក្រោយ ដើម្បី​ធានា​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​នាំ​ចេញ​របស់​កម្ពុជា »​។ បន្ថែម​លើ​នោះ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ការ​អបអរសាទរ និង​បាន​ជូនពរ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​កំពុង​ប្រារព្ធ​បុណ្យ​ជាតិ​ទូ​ទាំង​ប្រទេស ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​របស់​អតីត​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ដែល​មាន​គុណូបការៈ​យ៉ាង​លើសលប់ និង​ទទួល​បានការ​គោរព​ស្រឡាញ់​ពី​សំណាក់​ប្រជាជន​ថៃ​គ្រប់​ស្រទាប់វណ្ណៈ ។

ជា​ការ​ឆ្លើយ​តប លោក​ផា​ន់​យ៉ា​រ៉ា​ក់ ប៉ុ​ល​ធូប បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គាំទ្រ និង​ជួយ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ ឱ្យ​កាន់តែ​រីក​ចម្រើន​ឥត​ឈប់​ឈរ ។
លោក​ឯកអគ្គរាជទូត ក៏​បាន​សន្យា​បន្ត​ពង្រីក​កា​រត​ភ្ជាប់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក៏​ដូច​ជា​ការ​បង្កើត និង​អភិវឌ្ឍន៍​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ដោយ​ប្រើប្រាស់​មូលនិធិ​របស់​ម្ចាស់​ក្ស​ត្រី មហា​ចក្រី ស៊ូ​រិ​ន​ដ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ