ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​២​ក្រុម​ចូល​ម៉ាស្សា​យក​ស្រី​ជាន់​លេខ​រៀង​គ្នា​…​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ពី​ក្រុងព្រះសីហនុ​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​២​ក្រុម​ចូល​ទៅ​ម៉ាស្សា​យក​ស្រី​ជាន់​លេខ​រៀង​គ្នា កើតជា​ទំនាស់​ចាក់​គា្ន បណ្តាល​ស្លាប់​ម្នាក់ ចំណែក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១ ធ្នូ ស្ថិត​នៅ​ចំណុច​ហាង​ម៉ាស្សា…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ពី​ក្រុងព្រះសីហនុ​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​២​ក្រុម​ចូល​ទៅ​ម៉ាស្សា​យក​ស្រី​ជាន់​លេខ​រៀង​គ្នា កើតជា​ទំនាស់​ចាក់​គា្ន បណ្តាល​ស្លាប់​ម្នាក់ ចំណែក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១ ធ្នូ ស្ថិត​នៅ​ចំណុច​ហាង​ម៉ាស្សា ក្នុង​ក្រុម​ទី​២២ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ DONG LI ភេទ​ប្រុស ជា​ជនជាតិ​ចិន អាយុ​៥០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EB7194061 ។

តាម​សាក្សី​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​ជនជាតិ​ចិន​១​ក្រុម​មាន​គ្នា​ប្រមាណ​៤​នាក់​កំពុង​អង្គុយ​លេង​នៅ​កន្លែង​ម៉ាស្សា ទំនង​ចាំ​មិត្តភក្តិ​ចូលចាប់​សរសៃ ស្រាប់តែ​បន្តិច​ក្រោយមក​ក៏​មាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៥​នាក់​ផ្សេង​ទៀត ដែល​មិន​ស្គាល់​អត្តសញ្ញាណ​មាន​បំណង​ទៅ​រក​ស្រី​ម៉ាស្សា​នៅ​ទីនោះ​ដែរ ។

លុះ​ពេល​ចិន​២​ក្រុម​នោះ​ជួប​គ្នា ក៏​កើត​មាន​ទំនាស់​រឿង​យក​ស្រី​ដើម្បីម៉ាស្សា​ជាន់​លេខ​រៀង​គ្នា ធ្វើ​ឲ្យ​ក្រុម​ចិន​មាន​គ្នា​៥​នាក់​ដែល​ទើប​ទៅ​ចូល​ម៉ាស្សា​ក្រោយ​គេ​នោះ បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​៤​នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ក្រុម​ជន​ដៃដល់​បាន​គេចខ្លួន​បាត់​អស់ ។

ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ ឆាង​ហៃ​ដែរ ប៉ុន្តែ​ដោយសារ​ឈាម​ហូរ​ច្រើន​ពេក ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុង​រថយន្ត​សង្គ្រោះ ពេល​ដឹក​តាម​ផ្លូវ ។

ទោះជា​យ៉ាងណា​ក្តី​សមត្ត​កិច្ច​បាន​ហៅ​ករណី​អំពើ​ហិង្សា​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​ខាងលើ​នេះ​គឺជា​រឿង​គំនុំ ដែល​កម្លាំង​ជំនាញ​កំពុង​ដុតដៃដុតជើង ស្រាវជ្រាវ​វែកមុខ​ចាប់ខ្លួន​ក្រុម​ជន​ជា​ឃាតករ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ