ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ម៉ោង​ចុង​ក្រោយ​ត្រាំ​បដិសេធ​មិន​ជួប​ពូ​ទី​ន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ មួយ​ម៉ោង​ក្រោយ​ការ​វាយតម្លៃ​ថា ការ​ជួប​គ្នា​របស់​លោក​ជាមួយនឹង​ប្រធានា​ធិបតី​​រុ​ស្ស៊ី​ជា​ឱកាស​សំខាន់​បំផុត​មួយ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ទីបំផុត​បាន​លុប​ចោល​ជំនួប​នេះ​វិញ ខណៈ​មាន​ភាព​តានតឹង​ខ្លាំង​រវាង​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន​។ លោក​ត្រាំ​កាលពី​ថ្ងៃ​ទី​២៩​វិច្ឆិកា ប្រកាស​លុប​ចោល ការ​ជួប​គ្នា​របស់​លោក​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន…

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ មួយ​ម៉ោង​ក្រោយ​ការ​វាយតម្លៃ​ថា ការ​ជួប​គ្នា​របស់​លោក​ជាមួយនឹង​ប្រធានា​ធិបតី​​រុ​ស្ស៊ី​ជា​ឱកាស​សំខាន់​បំផុត​មួយ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ទីបំផុត​បាន​លុប​ចោល​ជំនួប​នេះ​វិញ ខណៈ​មាន​ភាព​តានតឹង​ខ្លាំង​រវាង​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន​។

លោក​ត្រាំ​កាលពី​ថ្ងៃ​ទី​២៩​វិច្ឆិកា ប្រកាស​លុប​ចោល ការ​ជួប​គ្នា​របស់​លោក​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​G20 ដែល​បើក​ធ្វើ​នា​ថ្ងៃ​ទី​៣០​វិច្ឆិកា​នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ប្រទេស​អា​ហ្ស​ង់​ទី​ន​។ មួយ​ម៉ោង​មុន​នេះ​លោក​ត្រាំ​វាយតម្លៃ​ថា ការ​ជួប​គ្នា​នោះ​នឹង​ប្រព្រឹត្ត​ទៅ នា​ឱកាស​ដ៏​សំខាន់​បំផុត​មួយ ពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ុយ​ក្រែ​ន​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា ដោយសារ​បណ្ដា​នាវា​និង​ពួក​នាវិក មិន​ទាន់​ត្រូវ​បាន​រុ​ស្ស៊ីដោះ​លែង ឲ្យ​វិល​ត្រឡប់​ទៅ​អ៊ុយ​ក្រែ​ន​វិញ​ខ្ញុំ​បាន​សម្រេច​ថា យក​ល្អ​បណ្ដា​ភាគី​ដែល​ទាក់ទិន លុប​ចោល​ជំនួប​របស់ខ្ញុំ​ដែល​បាន​គ្រោងទុក នៅ​អា​ហ្ស​ង់​ទី​ន​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​។ លោក​បាន​ធ្វើការ​ប្រកាស​នេះ​តែ​ប៉ុន្មាន​នា​ទី​ប៉ុណ្ណោះ ក្រោយ​លោក​ឡើង​ឧទ្ធម្ភាគចក្រ​ចេញពី​សេត​វិមាន ទៅ​ឡើង​យន្តហោះ AIR FORCE ONE ទៅ​កាន់​ក្រុង​ប៊ុ​យ​ណូ​ស៊ែ​។

មុន​នេះ​បន្តិច​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ឌ្រី​ប៉េស្កូវ​និយាយ​ថា ក្រុង​វ៉ា​ស៊ិ​ន​តោន​អះអាង​ពី​ការ​ជួប​គ្នា​ទ្វេភាគី នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​G20 ដោយ​បញ្ជាក់​ថា​ការ​ជួប​គ្នា​នេះ ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​១​ធ្នូ​ហើយ​អាច​មាន​រយៈពេល​ជិត​១​ម៉ោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ