ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​​បើក​​ឆ្លងកាត់​ព្រំដែន​សាក​ទៅ​កូរ៉េ​ខាងជើង

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ រថភ្លើង​កូរ៉េ​ខាងត្បូង​មួយ​ខ្សែ​កាលពី​ថ្ងៃ​ទី៣០ ​វិច្ឆិកា បាន​បើក​ឆ្លងកាត់​ព្រំដែន​សាក​មើល​​ផ្លូវដែក​រួម ខណៈ​កូរ៉េ​ទាំង​២​គ្រោង​ធ្វើ​ឲ្យ​ទំនើប​ផ្លូវ​រថភ្លើង​នេះ​។ រថភ្លើង​នោះ​ជាមួយ​មន្ត្រី​និង​អ្នក​ជំនាញការ​ផ្លូវដែក​២៨​នាក់ បាន​ចាកចេញ​នា​ព្រឹក​ថ្ងៃ​នោះ​ពី​ស្ថានីយ​រថភ្លើង​​ក្រុង​សេ​អ៊ូ​ល សំដៅ​ទៅ​ស្ថានីយ​PANMUN ស្ថិត​នៅ​ជិត​ទីក្រុង​ព្រំដែន​កូរ៉េ​ខាងជើង​កា​អឺ​សុង…

ប្រទេស​កូរ៉េ​ទាំង​២ ៖ រថភ្លើង​កូរ៉េ​ខាងត្បូង​មួយ​ខ្សែ​កាលពី​ថ្ងៃ​ទី៣០ ​វិច្ឆិកា បាន​បើក​ឆ្លងកាត់​ព្រំដែន​សាក​មើល​​ផ្លូវដែក​រួម ខណៈ​កូរ៉េ​ទាំង​២​គ្រោង​ធ្វើ​ឲ្យ​ទំនើប​ផ្លូវ​រថភ្លើង​នេះ​។

រថភ្លើង​នោះ​ជាមួយ​មន្ត្រី​និង​អ្នក​ជំនាញការ​ផ្លូវដែក​២៨​នាក់ បាន​ចាកចេញ​នា​ព្រឹក​ថ្ងៃ​នោះ​ពី​ស្ថានីយ​រថភ្លើង​​ក្រុង​សេ​អ៊ូ​ល សំដៅ​ទៅ​ស្ថានីយ​PANMUN ស្ថិត​នៅ​ជិត​ទីក្រុង​ព្រំដែន​កូរ៉េ​ខាងជើង​កា​អឺ​សុង ដើម្បី​សាកមើល​ថា​តើ​មាន​អ្វី​កើត​មាន​ខ្លះ​រហូត​ដល់​ថ្ងៃ​ទី​១៧​ធ្នូ លើ​ផ្លូវដែក​ប្រវែង​១២០០​គីឡូម៉ែត្រ​នៅ​កូរ៉េ​ខាងជើង​។

ការ​បើក​ត្រួតពិនិត្យ​មើលផ្លូវ​នោះ​ធ្វើ​ឡើង​ក្រោយ​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​នា​ឱកាស​នៃ​ការ​ជួប​គ្នា​កំពូល រវាង​មេដឹកនាំ​កូរ៉េ​ទាំង​២​កាលពី​ខែមេសា ដើម្បី​កែប្រែ​ផ្លូវ​រថភ្លើង​នោះ​ឲ្យ​ទំនើប​ដោយ​ជួសជុល​ឲ្យ​បាន​ឆាប់ បណ្ដាញ​ផ្លូវដែក​កាត់​ព្រំដែន ក្នុង​គោលបំណង​សម្រួល​ដល់​ការ​បង្រួបបង្រួម​នៅ​ឧបទ្វីប​កូរ៉េ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ