ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយក្លាយជាទុក្ខ ខណៈសិស្សម្នាក់បាត់បង់ជីវិត​យ៉ាង​អាណោចអាធ័ម​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ​ឆ្នាំ​២០១៨​ មាន​ករណី​ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់ នៅ​ចំណុច​បឹង​ត្បូង ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ​ឆ្នាំ​២០១៨​ មាន​ករណី​ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់ នៅ​ចំណុច​បឹង​ត្បូង ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​ក​ណ្តា​ល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហាក់ គឹ​ម​ឈែ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល មាន​ម្តាយ​ឈ្មោះ លី​ន ឈួ​ហ្គេ​ក អាយុ​៤៨ ឆ្នាំ មុខរបរ​កសិករ ។

តាម​សាក្សី​ក្មេង​ៗ​ជា​កូន​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះ​និង​ក្មេង​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ទៅ​ជិះទូក​លេង នៅ​ចំណុច​បឹង​ខាងត្បូង​ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់​នោះ ។ ពេល​កំពុង​ជិះទូក​នៅ​កណ្តាល​បឹង ជន​រង​គ្រោះ និង​មិត្តភក្តិ​បាន​ប្រលែង​គ្នា​លេង បណ្តាល​ឲ្យ​លិច​ទូក​ចូល​ទៅ​ក្នុង​ទឹក ហើយ​ជន​រង​គ្រោះ​ក៏​លង់​បាត់ ។

ពេល​នោះ​ក្មេង​ៗ​មួយ​ចំនួន​បាន​ហែល​ឡើង​ទៅ​លើគោក ហើយ​បាន​ហៅ​មនុស្ស​ជា​ច្រើន​ទៅ​ជួយ​រាវរក​ជន​រង​គ្រោះ រហូត​ដល់​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ដដែល ទើប​រក​ឃើញ​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ រួច​ក៏​បាន​ផ្តល់​ព័ត៌មាន​នេះ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សព ហើយ​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារដើម្បីយក​ទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ