ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​…ទឹកប្រាក់​១៥​ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​២៨​ វិច្ឆិកា​ថា សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​មាន​ទឹកប្រាក់​១៥​ពាន់​លាន​ដុល្លារ ជាមួយ​អា​រ៉ា​ប៊ី​​សា​អ៊ូ​ឌី​ត សម្រាប់​ការ​លក់​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​THAAD​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ខណៈ​បណ្ដា​ព្រឹទ្ធ​សមាជិក​អា​មេ​រិ​ក​កំពុង​ស្វះស្វែង​ឲ្យ​មានការ​បោះ​ឆ្នោត​អនុម័ត​ច្បាប់​មួយ ដែល​ស្នើ​ឲ្យ​ផ្អាក​ការ​លក់​អាវុធ​ឲ្យ​ដល់​ក្រុង​រី​យ៉ា​ដ ក្រោយ​ការ​សម្លាប់​អ្នកកាសែត​ប្រឆាំង…

សហរដ្ឋអាមេរិក​-​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​២៨​ វិច្ឆិកា​ថា សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​មាន​ទឹកប្រាក់​១៥​ពាន់​លាន​ដុល្លារ ជាមួយ​អា​រ៉ា​ប៊ី​​សា​អ៊ូ​ឌី​ត សម្រាប់​ការ​លក់​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​THAAD​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ខណៈ​បណ្ដា​ព្រឹទ្ធ​សមាជិក​អា​មេ​រិ​ក​កំពុង​ស្វះស្វែង​ឲ្យ​មានការ​បោះ​ឆ្នោត​អនុម័ត​ច្បាប់​មួយ ដែល​ស្នើ​ឲ្យ​ផ្អាក​ការ​លក់​អាវុធ​ឲ្យ​ដល់​ក្រុង​រី​យ៉ា​ដ ក្រោយ​ការ​សម្លាប់​អ្នកកាសែត​ប្រឆាំង លោក​JAMAL KHASHOGGI​ក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រចាំ​ក្រុង​អីុ​ស្តង់​ប៊ុល​។

ព្រឹទ្ធសភា​អា​មេ​រិ​ក​សម្រេច​កាលពី​ថ្ងៃ​ទី​២៨​វិច្ឆិកា បន្តការងារ​លើ​សេចក្ដី​សម្រេចចិត្ត​មួយ​ដែល​ទាមទារ​ឲ្យ​ក្រុង​វ៉ា​សិ​ុ​ន​តោន ឈប់​ជួយ​ទ្រទ្រង់​ខាង​យោធា​ដល់​ក្រុមចម្រុះ​ក្រោម​បញ្ជា​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែល​កំពុង​ធ្វើសង្គ្រាម​នៅ​យេ​ម៉ែ​ន​។

ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយ​ថា បណ្ដា​ឯកសារ​នៃ​ការ​លក់​ប្រព័ន្ធ​មី​សី​ុ​ល​THAAD​ផលិត​ដោយ​ក្រុមហ៊ុន LOCKHEED MARTIN​ដល់​ទៅ​៤៤​គ្រឿង ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦​វិច្ឆិកា​។

កុងត្រា​នោះ​អាច​ពង្រឹង​រយៈពេល​យូរ សន្តិសុខ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​បាលី​ស្ទិ​ក​កាន់តែ​ខ្លាំង​របស់​អីុ​រ៉​ង់​និង​បណ្ដា​ក្រុម​ជ្រុលនិយម ជួយ​ទ្រទ្រង់​ដោយ​អីុ​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ