ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត៦០លានរៀល គ្រាន់តែប្រាក់ផាកពិន័យពីអ្នកជិះមិនគោរពច្បាប់ចរាចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ត្រីមាស​ទី​៣​ឆ្នាំ​២០១៨​នគ​បាល​ចរាចរណ៍​ផ្លូវគោក​បាន​ពិន័យ​ប្រាក់​ពី​អុ្ន​ក​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​ចំនួន​៥៩៣.៨៤៥.០០០​រៀល (​ប្រាំ​រយ​កៅសិប​បី​លាន​ប្រាំបី​រយ​សែសិប​ប្រាំ​ពាន់​រៀល​) ខណៈ​ចំនួន​គ្រោះថ្នាក់​បាន​កើតឡើង​ចំនួន​៧៤៥​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣៨៣​នាក់ និង​របួស​ចំនួន​១០២៨​នាក់ បើ​ធៀប​នឹង​ត្រីមាស​ទី​២ គ្រោះថ្នាក់​ថយ​ចុះ​៦៩ លើក​ស្មើ​៨% ។​ ​នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក…

​រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ត្រីមាស​ទី​៣​ឆ្នាំ​២០១៨​នគ​បាល​ចរាចរណ៍​ផ្លូវគោក​បាន​ពិន័យ​ប្រាក់​ពី​អុ្ន​ក​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​ចំនួន​៥៩៣.៨៤៥.០០០​រៀល (​ប្រាំ​រយ​កៅសិប​បី​លាន​ប្រាំបី​រយ​សែសិប​ប្រាំ​ពាន់​រៀល​) ខណៈ​ចំនួន​គ្រោះថ្នាក់​បាន​កើតឡើង​ចំនួន​៧៤៥​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣៨៣​នាក់ និង​របួស​ចំនួន​១០២៨​នាក់ បើ​ធៀប​នឹង​ត្រីមាស​ទី​២ គ្រោះថ្នាក់​ថយ​ចុះ​៦៩ លើក​ស្មើ​៨% ។​ ​នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។​

​យោង​តាម​របាយការណ៍​អាន​ដោយ​លោកស្រី មឹន មាណវី អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៨ នា​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការ ក្រសួង​ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រីក្រសួង​សា​ធា​ណៈ​ការ និង​ដឹក​ជ ញ្ជូ​ន​បាន​ឲ្យ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន​៧៤៥ លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៣៨៣​នាក់ និង​របួស​ចំនួន​១០២៨​នាក់ (​របួសធ្ងន់ ចំ​នួ ន​៦៩២ នាក់ និង​របួសស្រាល​ចំនួន​៣៣៦​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ