ខេត្តឧត្តរមានជ័យ ៖ ប៉ូលិសអធិការស្រុកអន្លង់វែងបានធ្វើការឃាត់ខ្លួនបុរស៣នាក់ដោយជាប់ពាក់ព័ន្ធប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ វិច្ឆិកា ២០១៨ ស្ថិតនៅចំណុចផ្ទះជួលជនសង្ស័យ ក្នុងភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យទាំង៣នាក់ខាងលើ ១-ឈ្មោះសូត្រ ដាណេ ភេទប្រុស អាយុ៣២ឆ្នាំ ២-ឈ្មោះចាន់ សុភី ភេទប្រុស អាយុ២១ឆ្នាំ និង៣-ឈ្មោះថុង សៀកឡាង ភេទប្រុស អាយុ៣៨ឆ្នាំ ។ ជនសង្ស័យទាំង៣នាក់នេះរស់នៅក្នុងភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ថ្នាំញៀន(ICE)ទឹកកក ចំនួន១កញ្ចប់ធំ ទូរស័ព្ទដៃចំនួន៥គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ បំពង់សំរាប់ប្រើប្រាស់ និងសំភារ:សំរាប់វេចខ្ចប់មួយចំនួនទៀត។
ប៉ូលិសអធិការស្រុកអន្លង់វែងបានឲ្យដឹងថា ក្រោយពីបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះសមត្តកិច្ចបានធ្វើការសាកសួនាំនៅអធិការស្រុក ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចែកចាយ និងប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន។
យោងតាមចម្លើយ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអមសាលាដំបងខេត្តឧត្តរមានជ័យចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ