រាជធានីភ្នំពេញ៖ លោកទេព រិនដារ៉ូ បានបង្ហាញរូបថតដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ជារូបពីអតីតកាលដែលលោកទៅសិក្សានៅប្រទេសរុស្សី ។ ដោយមិនបានបញ្ជាក់ពីឆ្នាំ និងមុខវិជ្ជាដែលលោកទៅសិក្សានៅរុស្សី ប៉ុន្តែបើតាមរយៈរូបរូបភាពទាំងនោះគឺតាំងតែពីលោកនៅវ័យក្មេង ។
មូលហេតុដែលធ្វើឲ្យលោកទេព រិនដារ៉ូ បានបញ្ចេញរូបភាពទាំងនោះ គឺដោយសារលោកចង់រំលឹកពីអតីតកាលដែលលោកបានទៅលេងតំបន់មួយក្នុងប្រទេសរុស្ស៊ីនារដូវទឹកកក ស្របពេលនៅស្រុកខ្មែរកំពុងធ្លាក់ខ្យល់ត្រជាក់ ។
ជាមួយនឹងរូបភាពអតីតកាលជាច្រើនដែលបានបង្ហោះតាមហ្វេសប៊ុកនាពេល ថ្មីៗកន្លងមកលោកទេព រិនដារ៉ូ ក៏បានសរសេរថា ធ្លាក់ខ្យល់បែបនេះនឹកឃើញកាលពីនៅក្មេង រៀននៅសហភាពសូវៀតពេលរដូវធ្លាក់ទឹកកក គេនាំទៅលេងលើភ្នំមួយដែលមានរូបចម្លាក់ធំបំផុតនាទីក្រុងវ៉ូហ្គូហ្គ្រាដតាមបណ្តោយទីក្រុងវ៉ូលហ្គា ពិតជាត្រជាក់ខ្លាំងណាស់ជាមួយមិត្តភក្តិនាំគ្នារត់ឡើងទៅលើដើម្បីបានឆាប់ទៅដល់មុនគេ ព្រោះប្រញាប់ថតរូប »។
រូបភាពទាំងនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីមិត្តភក្តិ និងប្រិយមិត្តគាំទ្ររបស់លោកទេព រិនដារ៉ូ ។
រូបភាពរបស់លោកទេព រិនដារ៉ូ បានបង្ហាញនេះក៏រំលឹកពីអតីតកាលអំឡុងទសវត្សទី៨០ដែលបុរសនិយមលើម៉ូដខោលជើងប៉ាត់ ធំៗផងដែរ ៕

ចែករំលែកព័តមាននេះ