ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​នៅ​តៃវ៉ាន់​គណបក្ស​ប្រធានាធិបតី​ចាញ់

5 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​TSAI ING WEN​បាន​បោះបង់​ចោល តំណែង​ប្រមុខ​គណ​បក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន​PDP ដែល​មាន​ទំនោរ​ទៅ​រក​ឯករាជ្យ​ភាព ក្រោយ​គណបក្ស​នេះ​ទទួល​រង​បរាជ័យ​ធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​…

កោះ​តៃវ៉ាន់ ៖ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​TSAI ING WEN​បាន​បោះបង់​ចោល តំណែង​ប្រមុខ​គណ​បក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន​PDP ដែល​មាន​ទំនោរ​ទៅ​រក​ឯករាជ្យ​ភាព ក្រោយ​គណបក្ស​នេះ​ទទួល​រង​បរាជ័យ​ធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​ ក្នុង​ការ​បោះ​ឆ្នោត​ក្រុង​។

ការ​បោះ​ឆ្នោត​នោះ​ធ្វើ​ឡើង​ជាង​១​ឆ្នាំ​បន្តិច​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ត្រូវ​បាន​តាមដាន​ខ្លាំង​ពី​សំណាក់​​ក្រុង​ប៉េ​កាំ​ង ដែល​ធ្វើការ​គាបសង្កត់​ខ្លាំង​លើ​លោកស្រី​TSAI ING WEN ចាប់តាំងពី​លោកស្រី​ចូល​កាន់​តំណែង​កាលពី​ឆ្នាំ​២០១៦​មក​។ លោកស្រី​TSAI ING WEN​និង​រដ្ឋាភិបាល​លោកស្រី ធ្វើការ​តវ៉ា​ជា​ច្រើន​លើក​ពិ​ី​ការ​ជ្រៀតជ្រែក​របស់​ចិន ចូល​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដោយ​លើក​ពី ការ​បំបែកបំបាក់​ខាង​នយោបាយ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ទាំងឡាយ​។

គណបក្ស​PDP​បាត់បង់​កៅអី​អភិបាលក្រុង​TAICHUNG ជាទី​ក្រុង​ធំ​ទី​២​របស់​តៃវ៉ាន់​និង​ក្រុង​KAOHSIUNG នា​ភាគ​ខាងត្បូង​តៃវ៉ាន់ ដែល​គណបក្ស​នោះ ធ្លាប់​កាន់កាប់​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ។

គណបក្សប្រឆាំង​កូ​មីន​តាំង​ជា​ចលនា​ជាតិនិយម ជិតដិត​ជាមួយ​ក្រុង​ប៉េ​កាំ​ង​ដណ្ដើម​បាន​ជ័យជម្នះ​ក្នុង​ទីក្រុង​ទាំង​២​នោះ​។ លោកស្រី​TSAI ING WEN ដែល​បដិសេធ​ការ​សុំ​លាលែង​របស់​នាយក​រដ្ឋមន្ត្រី​លោក​WILLIAM LAI សន្យា​ថា នឹង​បន្ត​ការ​កែទម្រង់ ថែរក្សា​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ការពារ​អធិបតេយ្យភាព ដែល​ទាំងនោះ​ជា​បេសកកម្ម​ដែល​គណបក្ស​លោកស្រី​នឹង​មិន​អាច​បោះបង់​ចោល។

គេ​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​អភិបាលក្រុង​តៃ​ប៉ិ ខណៈ​អភិបាល​ផុត​អាណត្តិ​ដែល​ពុំ​ស្ថិត​ក្នុង​គណបក្ស​ណាមួយ មាន​សំឡេង​ប្រដំប្រសង​គ្នា​ជាមួយ​បេក្ខជន​គណបក្ស​កូ​មីន​តាំង ហើយ​បេក្ខជន​របស់​គណបក្ស​PDP​ស្ថិត​ក្នុង​លំដាប់​ទី​៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ