ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​ភ្លើង​សញ្ញា​ចរាចរ​នៅ​បន្ទាត់​ព្រំដែន ខណៈ​ផ្លូវជាតិ​លេខ​៥​គ្រោង​បំពាក់​២​ទីតាំង​ទៀត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ត្រង់​ចំណុច​រង្វង់​មូលនៃ​ផ្លូវបំបែក​ជា​បួន នៅ​បន្ទាត់​ព្រំ​ដែ​ក្នុងភូមិ និង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ រវាងផ្លូវ​ជាតិ​លេខ​៥៨ និង​ផ្លូវជាតិ​២៥៨D ត្រូវ​បាន​បំពាក់​ភ្លើង​សញ្ញា​ចរាចរ ដើម្បី​កាត់​បន្ថយ​អត្រា​ការ​ស្លាប់…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ត្រង់​ចំណុច​រង្វង់​មូលនៃ​ផ្លូវបំបែក​ជា​បួន នៅ​បន្ទាត់​ព្រំ​ដែ​ក្នុងភូមិ និង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ រវាងផ្លូវ​ជាតិ​លេខ​៥៨ និង​ផ្លូវជាតិ​២៥៨D ត្រូវ​បាន​បំពាក់​ភ្លើង​សញ្ញា​ចរាចរ ដើម្បី​កាត់​បន្ថយ​អត្រា​ការ​ស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរចរ​។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​អ្នក​រស់នៅ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​ទទួល​បាន​ក្រោយ​ពី​ផ្លូវជាតិ​លេខ​៥៨ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ឆ្ពោះទៅ​កាន់​ខេត្តឧត្តរមានជ័យ ត្រូវ​បាន​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​រួចរាល់​សម្រាប់ ពលរដ្ឋ​ធ្វើ​ដំណើរ​យ៉ាង​ងាយស្រួល​ដែល​ពី​មុន​មិន​ធ្លាប់​មាន​។

អ្នក​រស់នៅ​ក្បែរ​ចំណុច​រង្វង់​មូល​ឃុំ​អូរ​បី​ជាន់ និយាយ​ថា ពួក​គាត់​សប្បាយចិត្ត​ព្រោះ​មិន​ព្រួយបារម្ភ និង​មិន​ពិបាក​ភ្នែក​ខណៈ​ពី​មុន​ពេល​មាន​ករណី គ្រោះថ្នាក់​ចរាចរ​ម្តង​ៗ​មាន​ស្លាប់មាន​របួស​ដោយសារ​ចំណុច​ផ្លូវបំបែក​ជា​បួន​មួយ​នេះ​គ្មាន​ភ្លើងស្តុប​ដូច​ពេល​នេះ​។ ពួក​គាត់​អះអាង​ថា រយៈពេល​នៃ​ការ​បំពាក់​ភ្លើងស្តុប​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ឃើញ​ថា មាន​អ្នកដំណើរ​បាន​គោរព​ភ្លើង​សញ្ញា​ហើយ​អ្វី​ដែល​សំខាន់​គឺ​ពុំ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​នោះ​ទេ​។

លោក​វរសេនីយ៍ឯក សេស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​លើក​ឡើង​ថា លោក​នឹង​បង្កើត​ប៉ុស្តិ៍ មួយ​នៅ​ក្បែរ​ចំណុច​រង្វង់​មូល​អូរ​បី​ជាន់​នេះ​ដើម្បី​ឲ្យ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បី​ជាន់ និង​ប្រជា​ការពារ សហការ​គ្នា​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ទាំង​យប់​ថ្ងៃ​។ ចំពោះ​ភ្លើងស្តុប​ដែល​កំពុង​បំពាក់​ខាងលើ​លោក​អះអាង​ថា ក្រុមហ៊ុន​ចិន​ដែល​អភិវឌ្ឍន៍​ផ្លូវជាតិ​លេខ​៥៨​គេ​ដាក់​ឲ្យ​។

ទោះជា​យ៉ាងណា​លោក​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៥​ក្នុងស្រុក​អូរ​ជ្រៅ​នឹង​បំពាក់​ភ្លើង​សញ្ញា​ចរាចរ​២​កន្លែង​ថែម​ទៀត​នា​ពេល​ខាង​មុខ ដែល​ជា​គម្រោង​ផ្តួចផ្តើម និង​ចំណាយ​ថវិការ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ តាម​រយៈ​លោក​អភិបាលខេត្ត និង​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​។ ទីតាំង​គ្រោង​ដាក់​ភ្លើង​សញ្ញា​ចរាចរ​ទាំង​២​កន្លែង​ខាងលើ ទី​១-​ចំណុច​ផ្លូវបំបែក​ជា​បួន​សាលា​ក្រហម ក្នុង​ឃុំ​កូប និង​ទីតាំង​ទី​២-​នៅ​ចំណុច​ផ្លូវបំបែក​ជា​៣​រវាងផ្លូវ​ជាតិ​លេខ​៥​នឹង​ផ្លូវជាតិ​លេខ​២៥៨D ព្រំប្រទល់​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​អូរ​ជ្រៅ​(​ចំណុច​ខាងលិច​ផ្សារ​គុត្ត​សត​)៕
https://youtu.be/JeTliNX0m6o

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ