ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ជួប​អតីត​រាជ​ទូត​ជប៉ុន​និង​ជួប​មន្ត្រី​​ទូត​ថ្មី​របស់​​ប្រទេស​អូស្ត្រាលី

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ​ក្នុងជំនួប​សម្តែងការ​គួរសម ពិភាក្សា​ការងារជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​នារសៀល​ថ្ងៃ​ទី​១៤ មិថុនា ​នៅវិមាន​សន្តិ​ភាព​​ លោក​តាកា​ហាស៊ី ​ហ្វូ៊​មី​​អាគី ​អតីត​​ឯក​អគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​និង​ជា​​អគ្គ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​GJC​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជាកាលពី​ឆ្នាំ​២០០៧

រាជ​ធានីភ្នំពេញ ​៖ ​ក្នុងជំនួប​សម្តែងការ​គួរសម ពិភាក្សា​ការងារជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​នារសៀល​ថ្ងៃ​ទី​១៤ មិថុនា ​នៅវិមាន​សន្តិ​ភាព​​ លោក​តាកា​ហាស៊ី ​ហ្វូ៊​មី​​អាគី ​អតីត​​ឯក​អគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​និង​ជា​​អគ្គ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​GJC​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជាកាលពី​ឆ្នាំ​២០០៧ និង​បាន​ទៅ​បំពេញ​​ការ​ងារ​ជា​ឯក​​​អគ្គ​រាជ​ទូត​​ជប៉ុន​​ប្រចា​ំ​ប្រ​ទេស​អេស្បា៉ញ​​​ ហើយ​កាល​​ពី​២​ឆ្នាំ​កន្លង​ទៅ លោក​បាន​​ចូល​និវត្តន៍​ពីការ​ងារ ​។ ប៉ុន្តែ​នៅ​ពេល​នេះ​លោក​កំពុង​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ឯក​ជន​ក្នុង​ន័យ​​ជួយ​ជំរុញ​អ្នក​វិនិយោគ​ទុន​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត ។

​​លោក​​អតីត​អគ្គ​រាជ​ទូត​ជប៉ុន​បន្ត​ថា ​លោក​បាន​ជួប​ជា​មួយ​​អ្នក​វិនិយោគ​ទុន​​​ជា​ច្រើន​ ពួក​គេ​សុទ្ធ​​តែ​បាន​បញ្ជាក់​ពីការ​ចាប់​អារម្មណ៍​ពី​បរិយា​កាស​វិនិយោគ​នៅ​កម្ពុជា ​ពិសេស​បន្ទាប់​​ពីមាន​​ទស្សន​កិច្ច​​របស់​អ្នក​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ និង​​ការ​លើក​ទឹក​ចិត្ត​ដ៏​ខ្ពស់​បំផុត ពី​​សំណាក់​​​រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​ ។ លោក​តាកា​ហា​ស៊ី ហ្វូ៊​មី​អា​គី ​បញ្ជាក់​ថា ​ក្រុម​​ហ៊ុន​របស់​លោក​​ដែល​មាន​បទ​​ពិសោធន៍​​ខ្ពស់លើ​ការ​ងារ​សាងសង់​រោង​​ចក្រ​ប្រេង​-ឧស្ម័ន ​កំពុង​​មាន​ចំណាប់​អារម្មណ៍​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា ​។

សម្តេច​​តេជោ នាយក​រដ្ឋមន្ត្រី​​ បាន​ស្វាគមន៍​​ចំពោះ​វត្តមានលោក​​​តាកា​ហា​ស៊ី ហ៊្វូ​មីអាគី ជាថ្មី​ម្តង​ទៀត​នៅ​កម្ពុជា ​និង​​បាន​បញ្ជាក់​ថា ​ឥឡូវ​នេះ​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ​មានការ​ខុស​​ប្លែក​ពី​ពេ​​ល​មុន​ ជាពិសេស​អ្នក​​​វិនិយោគ​​បរ​ទេស​​ជាច្រើន បាន​មក​បណ្តាក់​ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​នៅ​ពេល​នោះ​​ទៀត​សោត​ទោះ​បី​ជា​ជិតបោះ​ឆ្នោត​សាកល​​ពិតមែន ប៉ុន្តែ​កម្ពុជា​មាន​បរិយា​កាស​​អំណោយ​ផល​ខ្លាំង​ណាស់ ​ដល់​ដំណើរ​ការ​វិនិយោគ​ ។ តាម​រយៈ​នេះ សម្តេច​តេជោ ​នាយ​ក​រដ្ឋមន្ត្រី​​បាន​ស្នើ​​ឱ្យ​លោក​អតីត​​ឯក​​អគ្គ​​រាជ​ទូត​​ជប៉ុន ​បន្តជួយ​ជំរុញ​អ្នក​វិនិយោគ​ទុន​ជប៉ុន​ឱ្យ​មក​​បណ្តាក់​ទុន​នៅ​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ​។

ដោយ​ឡែ​កនា​ល្ងាច​​​ថ្ងៃ​ទី​១៤ មិថុនា ​​​នោះ​ដែរ ​​​​នៅ​វិមាន​សន្តិ​ភាព​​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ​ហ៊ុន សែន ​បាន​ទ​ទួល​ជួប​​​​​​​​​​​​​​​​​​​​លោក​ជំទាវ ​អាលី​សាន ​ប៊ូស​រ៉ូស ​ដែល​ទើប​ត្រូវ​បាន​តែង​​​តាំង​ជា​ឯក​អគ្គ​​រាជ​ទូត​ថ្មី​ប្រទេស​អូ​ស្ត្រាលី​ប្រចា​ំនៅ​កម្ពុជា ​។ ​លោក​ជំទាវ​ឯក​​​អគ្គ​​រាជ​ទូតថ្មី​  អូស្ត្រាលី ​ប្រចាំ​កម្ពុជា ​​បាន​ជម្រាប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ​ក្នុង​​អាណត្តិ​​បេស​កកម្ម​​ការ​​ទូត​របស់​លោក​​ជំទាវ​នៅ​ប្រទេស​កម្ពុជា ​លោក​ជំទាវនឹងខិត​ខំ​ជំរុញ​ពាណិជ្ជ​កម្ម​​​រវាង​​ប្រទេស​​ទាំង​ពីរ​ឱ្យ​កាន់​តែ​មាន​​ការរី​​កចម្រើន​​ទ្វេឡើង​ថែម​ទៀត ​ទាំង​ក្នុង​ក្រប​ខណ្ឌ​​ទ្វេ​ភាគី​ក៏​ដូចជា​អាស៊ាន​និង​​ASEM ។

លោកជំទាវបន្តថា ​លោក​ជំទាវ​នឹង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រា​ជ​រដ្ឋា​ភិបាល​កម្ពុជា ​ ពិសេស​ជា​មួយ​​សាលាក្តី​​កាត់​ទោស​​អតីតមេ​ដឹក​នាំ​ខ្មែ​​រក្រហម និង​ស្ថាប័ន​​ពាក​់ព័ន្ធ​ដទៃ​ទៀត ​​សំដៅ​​ធ្វើ​យ៉ាង​​ណា​ឱ្យ​ទំនាក់​​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ជិតស្និទ្ធ​ និងរីក​ចម្រើន​​ឡើង​ថែម​ទៀត ​។ ​លោកជំ​ទាវ​​ឯក​អគ្គ​រាជ​ទូត​​ថ្មី ​ជ​ម្រាប​សម្តេច​​​តេ​ជោថា លោក​ជំទាវ​ នាយក​រដ្ឋមន្ត្រី​អូ​ស្ត្រាលី មាន​មហា​កិត្តិ​យស​​ខ្លាំង​ណាស់ ក្នុងកា​រ​អញ្ជើញ​មក​ចូលរួម​កិច្ច​​​ប្រជុំ​កំពូល​​អាស៊ី​​បូពា​៌​ក្នុង​ប្រទេស​កម្ពុជា ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ។

ជាការ​ឆ្លើយ​តប​ សម្តេច​តេជោ នាយក​រដ្ឋ មន្ត្រី​ បាន​ស្វាគមន៍​បេស​កកម្ម​កា​រ​ទូត​​របស់​លោក​​ជំ​ទាវ​​អាលី​សាន ​ប៊ូស​​រ៉ូស ​និង​បាន​​ថ្លែង​អំណរ​គុណ​​ប្រទេស​អូស្រា្តលី ដែល​បាន​ជួួ​យ​ដល់​​ប្រទេស​កម្ពុជា ​ទា​ំង​ក្នុងការ​ស្វែង​រក​សន្តិភាព  និង​ការ​ផ្តល់​ជំនួ​យដល់​ការអភិ​វឌ្ឍ​ប្រទេសក​ម្ពុជា​ឡើងវិញ ​ដែល​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង ​ពិសេស​​បានរួម​​ចំណែក​​ដល់​ការ​កាត់​បន្ថយ​ភា​ព​ក្រី​ក្រ​នៅ​កម្ពុជា។ សម្តេច​តេជោ មាន​ប្រសាសន៍​​​​ថា ប្រទេស​អូស្ត្រាលី​ គឺជា​អ្នក​​ផ្តល់​ជំនួយ​ដ៏​ធំ​បំផុត​នៅ​ក្នុងការចូល​រួម​ចំណែក​ដល់​ការ​​បោស​សម្អាត​​គ្រាប់​មីន​​និងយុទ្ធ​​ភណ្ឌ​​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា ​និងរួម​ចំណែក​ដល់​វិស័យ​កសិកម្ម​តាម​រយៈ​ការ​ជួយ​ដល់​វិទ្យា​ស្ថា​ន​ស្រាវជ្រាវ​កសិកម្ម​នៅ​កម្ពុជា ​។

ពាក់​ព័ន្ធ​នឹង​ទំហំ​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំងពីរ​សម្តេច​បានលើក​ឡើង​ថា ​ជា​ការ​ពិត​ទំហំ​ពាណិជ្ជ​កម្ម​នៃប្រទេស​ទាំង​ពីរ​មាន​ការ​កើ​ន​ឡើង​ខ្លាំងណាស់​ ប៉ុន្តែ​យើង​នៅ​មាន​សក្តានុ​ពល​​ជា​ច្រើន​ក្នុងការ​ពង្រីក​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​បាន​កាន់​តែ​កើន​ខ្ពស់​ឡើង​​ថែម​ទៀត ៕