ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ពេក​! ពុំ​ចង់​ឮ​សំឡេង​ពេល​សម្លា.ប់​លោក​ KHASHOGGI

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ FOX NEWS បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា ២០១៨ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់…

សហរដ្ឋអាមេរិក ៖ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ FOX NEWS បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា ២០១៨ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​អះអាង​ថា លោក​មាន​កាស្សែត​អាត់​សំឡេង​ពេល​​មានការ​សម្លាប់​អ្នកកាសែត​ប្រឆាំង អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត លោក​JAMAL KHASHOGGI ក្នុង​ស្ថាន​កុង​ស៊ុល​ក្រុង​អីុ​ស្តង់​ប៊ុល តែ​លោក​ពុំ​ចង់​ស្ដាប់​ ព្រោះ​វា​សង្វេគ​ខ្លាំង​ពេក​។

លោក​ត្រាំ​មាន​ប្រសាសន៍​ថា​យើង​មាន​កាស្សែត​ថត​សំឡេង​នោះ ហើយ​ខ្ញុំ​ពុំ​ចង់​ស្ដាប់​ឡើយ​ព្រោះ​នោះ​ជា​កាស្សែត ពោរពេញ​ដោយ​ការ​ឈឺចាប់​និង​សង្វេគ​ពន់ពេក​។​ខ្ញុំ​ដឹង​ច្បាស់​អ្វី​ដែល​កើត​មាន នោះ​គឹ​អំពើ​សាហាវ​ និង​សែន​ទារុណ​ខ្លាំង​ណាស់​។​ កាសែត​វ៉ា​ស៊ិន​តោន​ប៉ុស្តិ៍​និង​កាសែត​ញូ​វ​យ៉​ក​ថែម​រាយការណ៍​ថា ភ្នាក់ងារ ​CIA ​សន្និដ្ឋាន​ថា គឺ​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់​លោក ​KHASHOGGI ប៉ុន្តែ​ក្រសួងការបរទេស​អា​មេ​រិ​ក អះអាង​នា​ថ្ងៃ​ទី​១៧ ​វិច្ឆិកា​ថា សហរដ្ឋអាមេរិក​មក​ដល់​ដំណាក់កាល​នេះ នៅ​ពុំ​ទាន់​ធ្វើការ​សន្និដ្ឋាន​ជា​ស្ថាពរ​ណាមួយ​នៅឡើយ លើ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្វើឃាត​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ