ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ ដា​វី​ន លែង​ខ្លាច​ស្រមោល​កាដូ​គ្រាប់បែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ដែល​រំលេច​ចេញពី​ការ​ប្រកួត​ហ្វ្រេ​សុ​ី គឺ​អ្នក​នាង​ប្រាសាទ ដា​វី​ន បាន​បង្ហាញ​មុខជា​ថ្មី​នៅ​កម្ពុជា​បន្ទាប់​ពី​នាង​ចេញ​ទៅ​រស់នៅ​អូស្ត្រាលី​ឮ​។ ពេល​នេះ​នាង​បាន​ចាប់​អាជីព​សិល្បៈ​ឡើង​វិញ ។  ប្រាសាទ ដា​វី​ន បែក​ឆ្ងាយ​ពី​អ្នកគាំទ្រ​ជិត​១០​ឆ្នាំ​ដោយ​នាង​ចាកចេញ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ដែល​រំលេច​ចេញពី​ការ​ប្រកួត​ហ្វ្រេ​សុ​ី គឺ​អ្នក​នាង​ប្រាសាទ ដា​វី​ន បាន​បង្ហាញ​មុខជា​ថ្មី​នៅ​កម្ពុជា​បន្ទាប់​ពី​នាង​ចេញ​ទៅ​រស់នៅ​អូស្ត្រាលី​ឮ​។ ពេល​នេះ​នាង​បាន​ចាប់​អាជីព​សិល្បៈ​ឡើង​វិញ ។  ប្រាសាទ ដា​វី​ន បែក​ឆ្ងាយ​ពី​អ្នកគាំទ្រ​ជិត​១០​ឆ្នាំ​ដោយ​នាង​ចាកចេញ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី នា​ឆ្នាំ​២០០៨ ។ នាង​ទើបតែ​ចេញ ចូល​ស្រុក​ខ្មែរ​ក្នុង​អំឡុង​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។​ប្រាសាទ ដា​វី​ន នៅ​តែ​រក្សា​សម្រេស់​ស្រស់​សោភា រាង​ស្រ​ឡូ​ន ញញឹម​ទាក់ទាញ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ប្រាសាទ ដា​វី​ន​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ដោយសារ​តែ​បាន​ចូលសញ្ជាតិ​អូស្ត្រាលី​ហើយ​នោះ​ទើប​នាង​បាន​ឱកាស​មក​លេង​ស្រុក​កំណើត​ញឹកញាប់ ។ មក ម្តង​ៗ​ក្រៅពី​ជួបជុំ​មិត្តភក្តិ​ក៏​មាន​អ្នក​ហៅ​ឲ្យ​ថត​នេះ​ថត​នោះ ហើយ​នាង​ទទួល​តាម​ដែល​អាច​ធ្វើ​បាន ។ មាន​ផលិតកម្ម​មួយ​ចំនួន​បាន​ទាក់ទង​ហៅ​ថត​ដោយ​សន្យា​ជួយ​ឲ្យ​នាង​ល្បី​ដូច​មុន ។

ការងារ​សិល្បៈ ប្រសាទ ដា​វី​ន ថា​នាង​ធ្វើ​ទៅ​តាម​ល​ទ្ឋ​ភាព​ដោយ​ពឹង​លើ​ការ​ទំនេរ​ប៉ុណ្ណោះ​ហើយ​កន្លង​មក​បាន​ថត​ច្រើន​លើ​ផ្នែក​សំអាងការ​។ ចំណែក​ចម្រៀង​ខា​រ៉ា​អូ​ខ េ​ឬ​ភាពយន្ត​នាង​កំពុង​តែ​ពិចារណា​ឡើង​វិញ​ថា​ត្រូវ​បន្ត ឬ​បែប​ណា​ព្រោះ​នាង​ខ្លាច​ថត​យូរ​ប៉ះពាល់​ពេល​ទៅ​អូស្ត្រាលី​វិញ ។ នាង​នៅ​តែ​បន្ត​សិល្បៈ​ដដែល​ដោយសារ​តែ​ពេញចិត្ត​នឹង​អាជីព​នេះ​ប្រសិនបើ​មានការ​គាំទ្រ ។ រហូត​មក​ទល់​ពេល​នេះ​ប្រាសាទ ដា​វី​ន​អះអាង​ថា នាង​មិន​ទាន់​មាន​ស្នេហា​ន​ទេ​។

ជាមួយនឹង​រាង​ខ្ពស់ស្រឡះ រហូត​ដល់​១,៧៥​ម៉ែត្រ តារា​សម្បុរ​ស្រអែម និង​មាន​ទម្រង់​មុខ​ដូច​នារី​បែប​បស្ចិមប្រទេស ប្រសាទ ដា​វី​ន បាន​ដើរ​លើ​វិ​ថី​សិល្បៈ​តាម​រយៈ​ការ​ថតរូប និង​ការ​ដើរ​បង្ហាញ​ម៉ូ​ដ ។ នៅ​អំឡុង​ពេល​នោះ នាង​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ ។  ប្រាសាទ ដា​វី​ន មានឈ្មោះ​កំណើត​វ៉ែន ដា​វី​ន បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ តាម​រយៈ​ការ​ប្រឡង​ហ្វ្រេ​សុ​ី ក្នុង​ឆ្នាំ​២០០៥ ដែល​កាលនោះ​នាង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​។

អ្វី​ដែល​ធ្វើ​ឲ្យ​ប្រាសាទ ដា​វី​ន ត្រូវ​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ព្រោះតែ​មាន​បញ្ហា​សុវត្ថិ ភាព​ផ្ទាល់ខ្លួន នា​ឆ្នាំ​២០០៨ ។ ប្រាសាទ ដា​វី​ន ភៀសខ្លួន​ចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី នោះ នាង​ថា​ដោយសារ​តែ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រោះ​មាន​គេ​ខ្ចប់​កាដូ​ជា​គ្រាប់បែក​ផ្ញើ​ជូន​ដល់​ផ្ទះ ។ តាំងពី​ពេល​នោះ​មក​រយៈពេល​១០​ឆ្នាំ​ហើយ ពេល​នេះ ដា​វី​ន ហាក់​មិនសូវ​ខ្វល់ខ្វាយ​ពី​អ្នក​តាម​ព្យាបាទ​ទៀត​ទេ ទើប​ហ៊ាន​ចេញចូល​ស្រុក​ខ្មែរ ជា​ធម្មតា​ឡើងវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ