ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ដៃ​ស្អិត​! រក​ឡើង​យន្តហោះ មិន​ទាន់​ឡើង​ផង អស់​១​ពាន់​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី​ទៅ​ឡើង​យន្តហោះ ក៏​ត្រូវ​បាន​ចោរ​មហា​ដៃ​ស្អិត​ឆក់​យក​កាបូបដៃ​យួរ​ទៅ​បាត់​ដោយ​សុវត្ថិភាព អស់​លុយ​១​ពាន់​ដុល្លារ លិខិតឆ្លងដែន ឡែ​ប​ថប់ កាលពី​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី​ទៅ​ឡើង​យន្តហោះ ក៏​ត្រូវ​បាន​ចោរ​មហា​ដៃ​ស្អិត​ឆក់​យក​កាបូបដៃ​យួរ​ទៅ​បាត់​ដោយ​សុវត្ថិភាព អស់​លុយ​១​ពាន់​ដុល្លារ លិខិតឆ្លងដែន ឡែ​ប​ថប់ កាលពី​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​គល់​ស្ពាន​អាកាស​៧​មក​រា ខាងកើត សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​មានឈ្មោះ CHAKKAR PAHI ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ឥណ្ឌា កាន់​លិខិតឆ្លងដែន​លេខ R8748835 ស្នាក់​នៅផ្ទះ​សំណាក់ លី​ហ័​រ ផ្លូវ​ត្រសក់ផ្អែម សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ ចំណែក​សម្ភារៈ​បាត់បង់ ត្រូវ​បាន​ជន​រង​គ្រោះ​អះអាង​ថា លុយ​១​ពាន់​ដុល្លារ លិខិតឆ្លងដែន និង​ឡេ​ប​ថប់​មួយ​គ្រឿង ។

តាម​សម្តី​ជន​រង​គ្រោះ និយាយ​ភាសារ​ខ្មែរ​បាន​មួយ​មាត់​ៗ​ឲ្យ​ដឹង​ថា គាត់​ត្រូវធ្វើ​ដំណើរ​ឡើង​យន្តហោះ​ទៅ​ប្រទេស​ថៃ នៅ​ជើងហោះហើរ​ម៉ោង​៨​និង​៥៥​នាទី​យប់ ថ្ងៃ​ទី​១៧ វិច្ឆិកា ហើយ​ខណៈ​ដែល​ធ្វើ​ដំណើរ​ចេញ​ពីផ្ទះ​សំណាក់ ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​តាម​ផ្លូវ​កម្ពុជា​ក្រោម លុះ​មក​ដល់​ខាងកើត​ស្ពាន​អាកាស​៧​មក​រា ស្រាប់​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ឆក់​យក​កាបូបដៃ​យួរ ដែល​ដាក់​នៅ​ក្បែរ​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​កើតហេតុ ទាំង​អ្នក​បើក​ម៉ូតូ​កង់​បី ជា​ជនជាតិ​ខ្មែរ ទាំង​ជន​រង​គ្រោះ ជនជាតិ​ឥណ្ឌា រក​ប៉ុស្តិ៍​ប៉ូលិស​មិនឃើញ ក៏​បន្តដំណើរ​ទៅ​មុខ​រហូត មក​ដល់​ប៉ុស្តិ៍​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ គ្រាន់តែ​ក្រឡេក​ឃើញ​ដឹង​ថា ប៉ុស្តិ៍​ប៉ូលិស​ក៏​ចូល​ទៅ​ប្តឹង បំណង​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​សមត្ថកិច្ច​សាកសួរ​ទៅ​ទើប​ដឹង​ថា កើត​ហេតុ​នៅ​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ឯនោះ​វិញ​ទេ តែ​ទោះជា​យ៉ាងណា​ក្តី ដើម្បី​ជួយ​សម្រួល​ការងារ​ត្រូវ​បន្ទាន់​របស់​ជន​រង​គ្រោះជា​ជនបរទេស ដែល​ចោរឆក់​កាបូប​ទៅ​បាត់ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ហាញ​ប្រាប់​ឲ្យ​ទៅ​ប្តឹង​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ