ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​អភ័ព្វ​​ទទួល​​អំណោយ​​តិច​​តួច​ ​ទោះខំ​​ដង្ហោយ​​​យ៉ាង​​ណា​

12 ឆ្នាំ មុន

ក្រោយពីបាន​ប្រកាស​​សុំ​ជំនួយ​ពី​សប្បុរស​ជន​តាម​បណ្តាញ Facebook នា​ពេល​ថ្មីៗ​កន្លង​មក​​នេះ កញ្ញា ពៅ បញ្ញា​​​ពេជ្រ បាន​ទទួលការ​ឧបត្ថម្ភ​ជា​ថវិកា​ និង​សម្ភារ​​តិច​តួច​នៅឡើយ ពី​កម្ម​​ករ-កម្មការិនី​រោង​ចក្រ មិត្ត​ភក្តិ​ដែល​ស្គាល់​នាង​នៅ​ក្រៅ​​ប្រទេស និង​ស្ថាប័ន​ឯក​ជន​មួយ​ចំនួន ចំណែក​​ក្នុង​រង្វង់​​អ្នក​សិល្បៈ​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​ចូល​រួម​ជួយ​ឧបត្ថម្ភ​ដល់​កញ្ញា ពៅ បញ្ញា​ពេជ្រ នៅ​ឡើយ​​ទេ ។

ក្រោយពីបាន​ប្រកាស​​សុំ​ជំនួយ​ពី​សប្បុរស​ជន​តាម​បណ្តាញ Facebook នា​ពេល​ថ្មីៗ​កន្លង​មក​​នេះ កញ្ញា ពៅ បញ្ញា​​​ពេជ្រ បាន​ទទួលការ​ឧបត្ថម្ភ​ជា​ថវិកា​ និង​សម្ភារ​​តិច​តួច​នៅឡើយ ពី​កម្ម​​ករ-កម្មការិនី​រោង​ចក្រ មិត្ត​ភក្តិ​ដែល​ស្គាល់​នាង​នៅ​ក្រៅ​​ប្រទេស និង​ស្ថាប័ន​ឯក​ជន​មួយ​ចំនួន ចំណែក​​ក្នុង​រង្វង់​​អ្នក​សិល្បៈ​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​ចូល​រួម​ជួយ​ឧបត្ថម្ភ​ដល់​កញ្ញា ពៅ បញ្ញា​ពេជ្រ នៅ​ឡើយ​​ទេ ។

ថ្មីៗ​នេះគេកត់​សម្គាល់​ឃើញថា ​អតីត​តារាចម្រៀង​ល្បីឈ្មោះធ្លាក់​ខ្លួន​ឈឺ​ដោយសារការបាញ់​ប្រហារ​​កញ្ញា​ពៅ បញ្ហា​ពេជ្រ បាន​ជួប​ស៊យ​ជាន់​ស៊យ​តែ​ម្តង គឺ​ខណៈ​​ដែល​ជំងឺ​នាងធ្វើ​ទុក្ខ​​ខ្លាំង ស្រាប់តែ​​ម្តាយ​នាង​រាក​រូស​ចូល​ពេទ្យ​ដូច​គ្នា ធ្វើ​ឱ្យ​ជួប​ការ​​លំបាក​កាន់​តែ​ខ្លាំង ព្រោះ​​ទុក្ខ​ត្រួត​ទុក្ខ… ដឹងខ្លួនថា ពិបាក​រក​លទ្ធ​ភាព​​ណា​ព្យា​បាល​ជំងឺ​ កញ្ញា​​ ពៅ បញ្ញា​​ពេជ្រ បាន​ដង្ហោយ​រក​សប្បុរសជន ខណៈ​​សម្រាក​ព្យា​​បាល​ថា ពេលនេះនាង​ខ្ញុំ​សូម​ជំរាប​បងប្អូន​រួម​ជាតិ​ទាំង​អស់​មេត្តា​ជ្រាប​​ថា ជំងឺ​របស់​នាង​​ខ្ញុំធ្វើទុក្ខ​កាន់​តែ​ខ្លាំង​​ហើយ ​ដោយ​​មិន​អាចទ្រាំ​បាន​បើមិន​ព្យាបាល​ប្រាកដជាស្លាប់ ។

ស្នាមរបួស​បង្ក​ឱ្យពិការ​​មិន​​អាច​ដើរ​បាន​​តារា​ចម្រៀង​អភ័ព្វ​​បាន​​និយាយ​នៅ​ក្នុង​ខ្សែ​អាត់វីដេអូ​បង្ហោះ​តាម Facebook ថា ពេលថ្មី​ៗនេះជំងឺ​ដោយ​សារ​គ្រាប់​កាំភ្លើង​ធ្វើទុក្ខខ្លាំង​ណាស់ នាង​ខ្ញុំ​ពិបាក​ទ្រាំ​ណាស់ ថ្នាំ​ព្យា​បាល​មុនៗ​វាស៊ាំ​​នឹង​ជំងឺ​អស់​ហើយ ប្រើ​លែង​ត្រូវ​នឹង​ជំងឺ​ទៀត​ហើយ… ដូច្នេះ​ពេទ្យ​​ត្រូវ​ការថ្នាំ​ថ្មី ដើម្បី​ទប់​ការ​ឈឺចាប់​ និង​ព្យា​បាល ។ រឿង​នេះ​នាង​ខ្ញុំ​ខ្វះខាត​ថវិកា​ខ្លាំង​ណាស់ ទើប​ខំ​ប្រឹងថតជាវីដេអូ​ឃ្លីប​​បង្ហាញ​​រូបរាង​សំឡេង​ផ្ទាល់​ពី​មន្ទីរ​សម្រាក​​ព្យា​បាល​ខេមា ​ដល់​បងប្អូន​រួម​​ជាតិ​​ទាំងអស់ សូម​​មេត្តា​ជួយ​ផ្តល់​ជា​ថវិកា​ដល់​នាង​ខ្ញុំ​ផង ដើម្បី​​បាន​បន្ត​​ព្យា​​បាល​ជំងឺ​រស់​ឃើញពន្លឺ​ព្រះ​អាទិត្យ ឃើញ​ការ​អភិ​វឌ្ឍ​របស់​ប្រទេស​​​ជាតិ​ដែលកំពុង​​តែស្ថាបនា​​នា​ពេល​​ថ្មីៗ​នេះ។

នៅ​អង្គុយ​ជាប់នឹងរទេះ​រុញ​តារា​សំឡេង​ស្រួយ​ស្រេះធ្លាក់​ខ្លួន​កំសត់​ពៅ បញ្ញា​ពេជ្រ ​បាន​ត្អួញ​ត្អែរ​ និង​សុំ​អង្វរដ៏​ទទូច​ថា ប្រសិន​​ជា​មាន​សំណាង​​ល្អ​​នាង​ខ្ញុំ​​អាច​រស​់បន្ត​ទៀត តែ​ប្រសិន​ជា​មិនមាន​សំណាងទេ សេចក្តី​ស្លាប់​នឹងបង្ខិត​ចូល​មក​​កៀករូប​ខ្ញុំ ហើយ​នាង​ខ្ញុំសូមប្រើ​ជីវិត​ដែល​សេស​សល់មិន​យូរប៉ុន្មាន​នេះ ទទូច​ដល់​បងប្អូន​រួម​ជាតិ​ជួយ​ផ្តល់ថវិកាជា​សប្បុរស​ធម៌​​​ តាម​សទ្ធា​ជ្រះ​ថ្លាដល់​នាង​ខ្ញុំ ដើម្បីបន្ត​ព្យាបាល​របួស​ជំងឺ​ ។ អ្វីដែល​នាងខ្ញុំសោកស្តាយ​សម្រាប់​ជីវិត​ចុងក្រោយ​នេះ  គឺ​មិនបាន​ឃើញសមិទ្ធ​ផល​នៃការ​អភិ​ងវឌ្ឍ​របស់​រាជ​ធានី​ភ្នំពេញ ដូចជា​ស្ពានអាកាស​ស្ទឹងមាន​ជ័យ… ​ទី​ក្រុង​រណប​បឹងកក់… ទី​ក្រុង​រណប​ព្រែក​​តាសេក… ពហុកីឡ​ដ្ឋានដ៏ធំ​អស្ចារ្យ​​ឈ្មោះ​មរតក​តេជោ… និង​អគារ​ស្កឹមស្កៃ​​ជាច្រើន​ទៀត… ។

គួរ​រំលឹក​ថា តារា​ចម្រៀង​រង​គ្រោះ​​កញ្ញា ពៅ បញ្ញា​ពេជ្រ ​រូប​នេះ បាន​ចូល​ប្រឡូក​ក្នុងវិស័យ​សិល្បៈ​​អ្នក​ចម្រៀង​រយៈ​ពេល​៧​ឆ្នាំ​ ធ្វើ​ឱ្យ​នាង​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​ល្បាញ​តាម​រយៈ​​ទឹក​ដម​សំឡេង​ស្រួយ​ស្រេះ​ ហើយ​ទស្សនិក​ជន​​តែង​​តែ​គាំទ្រ​​នាង​ជា​ច្រើន​ ប៉ុន្តែ​អកុសល​នាង​ត្រូវបាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្ត​សញ្ញាណ​បាញ់​ប្រហារ​យ៉ាង​សាហាវ​ កាលពីថ្ងៃទី​​២៣ កុម្ភៈ ២០០៧ វេលា​ម៉ោង៦​និង​២០​នាទី​​ព្រឹក មុខ​សាលា ELT ក្បែរ​របង​ក្រសួង​ឧស្សាហ​កម្ម ​​រ៉ែ ​និងថាម​ពល បណ្តាល​ឱ្យ​តារា​រូប​នេះ​​រង​​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ស្ទើរ​ស្លាប់​ស្ទើរ​រស់៕